ប្រិយមិត្ត
ប្រើកុំព្យូទ័រប្រហែលជាធ្លាប់ជួបប្រទះ កម្មវិធី error
មួយចំនួនហើយ ដែល error
នោះជាប្រអប់សារមួយដែលបង្ហាញក្រោយពេលយើងបិទកម្មវិធី (exit
program) ដូចខាងក្រោម៖
អ្នក
ប្រើប្រាស់ប្រហែលជាមានការធុញទ្រាន់នឹងផ្ទាំង error
ខាងលើនេះហើយតែសូមកុំបារម្ភថ្ងៃនេះ Sabay
នឹងផ្ដល់ជាគន្លឹះសម្រាប់បិទផ្ទាំង error នេះ។
ងាយទេសូមធ្វើតាមជំហានដូចខាងក្រោម៖
ជំហានទី១៖ ចុចលើប៊ូតុង Start របស់ Windows រួចវាយបញ្ចូលពាក្យ “services.msc”។
ជំហានទី២៖ រំកិល
Mouse ចុះក្រោមរួចរកមើលឃ្លា “Program Compatibility Assistant
Service” បន្ទាប់មកចុចស្ដាំ mouse នៅលើឃ្លាដដែលនេះ រួចរើសយកពាក្យ
“Stop”
ជំហានទី៣៖ ក្រោយពីចុចលើ Stop រួចនឹងបង្ហាញផ្ទាំង Service Control មួយដែលបញ្ជាក់ពីការដែលយើងបិទ Serviceនេះ។
របៀបមួយផ្សេងទៀត
យើងក៏អាចចូលទៅបិទតាមរយៈ
Local Group Policy Editor បានដូចគ្នាដែរ សូមមើលតាមជំហានខាងក្រោម៖
ជំហានទី១៖ ចុចលើប៊ូតុង Start របស់ Windows រួចវាយបញ្ចូលពាក្យ “gpedit.msc” រួច Enter។
ជំហានទី២៖ ក្រោយ
ពី Enter រួចផ្ទាំង Local Group Policy Editor នឹងបើកឡើង
បន្ទាប់មកចូលទៅ User Configuration\Administrative Templates\Windows
Components\Application Compatibility មើលទៅផ្នែកខាងស្ដាំនៃផ្ទាំង
Local Group Policy Editor យើងនឹងឃើញមានឃ្លា ” Turn off Program
Compatibility Assistant” ។
ជំហានទី៣៖ ត្រង់
នេះសូមចុច mouse ពីរដងទៅលើឃ្លាដដែល, ផ្ទាំង Turn off Program
Compatibility Assistant នឹងបើកឡើង សូមចុចលើ Enable => Apply
=> OK ដើម្បីបិទជាការស្រេច។
បញ្ជាក់៖ សិទ្ធក្នុងការបិទ ផ្ទាំងErorr ខាងលើបាន លុះត្រាតែម៉ាស៊ីនរបស់អ្នកជាAdministrator និងបានតែលើWindows 7 និងVista។
សាកល្បងម្ដងមើលបានផលអត់?
ដោយ៖ ឈុន ហួរ
0 comments:
Post a Comment