20 October 2013 គន្លឹះ Internet មតិ
និយាយដល់បញ្ហាទាញយក (download) វីដេអូពីគេហទំព័រដ៏ល្បី Youtube.com យើងនឹងនឹកឃើញដល់ IDM មុនគេ ចុះបើ IDM អត់ដើរតើអាចទាញយកវីដេអូតាមវិធីណា? ផ្លូវដើរប្រាកដជាមាន
។ យើងនូវតែអាចរកកម្មវិធីផ្សេងមកជំនួស IDM ឫក៏អាចប្រើប្រាស់ Add-ons មួយចំនួនសម្រាប់
browser ជាដើម ។
ចុះប្រសិនបើយើងកំពុងតែស្ថិតក្នុងម៉ាស៊ីនមួយដែលជាប់សិទ្ធិ Administrator
មិនអាចដំឡើងកម្មវិធី ឫ add-ons ផ្សេងៗបាន
តើយើងអាច download វីដេអូ Youtube បានឫទេ? ចម្លើយឆ្លើយថា បាន! សូមចាប់ផ្តើមជាមួយ សំបុកអាយធី ទាំងអស់គ្នា ។
ជាដំបូង
លោកអ្នកត្រូវចូលទៅកាន់ www.youtube.com និងស្វែងរកវីដេអូដែលលោកអ្នកចង់ធ្វើការ download និងបន្ទាប់មកធ្វើការចម្លង (copy) អាស័យដ្ឋានពី
Address Bar ទុក ។

បន្ទាប់មកសូមចូលទៅកាន់គេហទំព័រ Keepvid.com ឫក៏ Savemedia.com រួចធ្វើការបិទភ្ជាប់ (paste)
នូវអាស័យដ្ឋាននោះ រួចចុច Download ។ពេលនោះប្រសិនបើក្នុងម៉ាស៊ីននេះមានJava
Runtime Environment នោះ លោកអ្នកគ្រាន់តែចុច Run this
time នោះលោកអ្នកអាចធ្វើការ download បានហើយ
។

ប្រសិនបើម៉ាស៊ីនដែលលោកអ្នកកំពុងតែប្រើប្រាស់មិនបានដំឡើង
Java
Runtime Environment ទេនោះ សូមចូលទៅកាន់ savefrom.net ជំនួសវិញ ។

ម្តងនេះលោកអ្នកមិនចាំបាច់ត្រូវការ សូម្បីតែ Java Runtime
Environment ដើម្បីជំនួយក្នុងការ download ទៀតទេ ។
គន្លឹះ ងាយនឹងខ្លីបំផុត គឺគ្រាន់តែបន្ថែម ss នៅពីមុខ youtube.com/watch~ នោះលោកអ្នកនឹងត្រូវបានផ្លាស់ប្តូរទៅកាន់ SaveFrom.net
ដោយស្វ័យប្រវត្តិ។

ខ្លីៗ ងាយៗ ពី សំបុកអាយធី កុំភ្លេច LIKE និង SHARE …
0 comments:
Post a Comment