បាត់ទូរសព្ទជាកង្វល់ដ៏សំខាន់មួយ
ដោយសារតែតម្លៃ ឬអនុស្សាវរីយ៍ផ្សេងៗ
ហើយលើសពីនេះទៅទៀតនោះគឺទិន្នន័យនៅក្នុងទូរសព្ទនោះតែម្តង។ សំបុកអាយធី ធ្លាប់បានចេញផ្សាយអត្ថបទមួយ
ដើម្បីជួយលោកអ្នកក្នុងការស្វែងរកទូរសព្ទ iPhone របស់លោកអ្នក
បើទោះជាទូរសព្ទនោះ អស់ថាមពលថ្មរហូតដល់រលត់ រួចមកហើយ ខណៈដែលពេលនេះ
លោកអ្នកនឹងបានដឹងអំពីគន្លឹះសម្រាប់ទូរសព្ទដែលដំណើរការប្រព័ន្ទប្រតិបត្តិការណ៍
Android វិញម្តង។
អត្ថបទគួរអាន គន្លឹះស្វែងរក iPhone ដែលជ្រុះបាត់ ទោះអស់ថ្មក៏ដោយ
លោកអ្នកនឹងត្រូវការប្រើប្រាស់កម្មវិធី Android Device Manager ដើម្បីធ្វើការស្វែងរកទីតាំងរបស់ទូរសព្ទ
Android Phone របស់លោកអ្នក
ដោយអនុវត្តតាមដំណាក់កាលនីមួយៗខាងក្រោម៖
2.
សូមធ្វើការ Login ចូល ជាមួយនឹងគណនី Gmail ដែលលោកអ្នកបានប្រើប្រាស់សម្រាប់ធ្វើការ activate នូវទូរសព្ទ Android របស់លោកអ្នក ក៏ដូចជាប្រើប្រាស់សម្រាប់ធ្វើការចុះឈ្មោះក្នុង Google
Play នោះផងដែរ។
3.
នោះលោកអ្នកនឹងបានឃើញនូវទូរសព្ទ ឬ device របស់លោកអ្នក
ជាមួយនឹងកាលបរិច្ឆេទក្នុងការ login ជាឡើកចុងក្រោយ
ជាក់ជាមិនខាន ដែលជាមួយគ្នានេះ
លោកអ្នកនឹងឃើញមានជម្រើសពីរ នៅខាងក្រោមនោះ រួមមាន Ring និង Set up Lock&Erase ។
ប្រសិនបើលោកអ្នកចុច Ring នោះ ទូរសព្ទ ឬ device របស់លោកអ្នកនឹងចាប់ផ្តើមរោទិ៍
ក្នុងកម្រិតសំឡេងដ៏ខ្លាំងបំផុត ក្នុងរយៈពេល ៥នាទី
ដែលអាចជួយលោកអ្នកក្នុងការស្វែងរកទូរសព្ទនោះបាន យ៉ាងទាន់ចិត្ត។ មុខងារនេះនឹងដំណើរការ
បើទោះជាទូរសព្ទរបស់លោកអ្នកត្រូវបានដាក់ជា silent mode ក៏ដោយ ។
សម្រាប់មុខងារ Set up Lock&Erase វិញ លោកអ្នកនឹងត្រូវកំណត់ settings នៅក្នុងទូរសព្ទជាមុន
មុននឹងអាចធ្វើការបញ្ជាពី Android Device Manager ទៅបាន។ ជាដំបូងសូមចូលទៅកាន់ Google Settings
> Android Device Manager ។
> Android Device Manager ។
សូមធ្វើការធីកយកនូវមុខងារ “Remotely locate this
device” និង “Allow remote lock and factory reset” ជាការស្រេច។
ដើម្បីស្វែងរកទីតាំងរបស់ទូរសព្ទរបស់លោកអ្នក
លោកអ្នកគ្រាន់តែចុចត្រង់សញ្ញា locate device ជាការស្រេច។
គួររំឮកផងដែរថា Android Device Manager នឹងមិនអាចធ្វើអ្វីបានទេ
ប្រសិនបើ ទូរសព្ទ ឬ device នោះត្រូវបានបិទ (turn
off) ដោយចេតនាក្តី ឬដោយអស់ថ្មក្តី ម្យ៉ាងទៀត
វាក៏ត្រូវការមានinternet connection ផងដែរ។
ដែលសំខាន់ គឺកុំភ្លេចចុច LIKE
0 comments:
Post a Comment