Touch ID ជាមុខងារពិសេសមួយ ដែលមាននៅក្នុង iPhone
និង iPad ជំនាន់ថ្មីៗ
ដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រើប្រាស់ ដោយជំនួសការវាយសម្ងាត់
ជាមួយការប្រើប្រយៅដៃស្គេន វិញ ។ វាជាមូលហេតុសុវត្ថិភាព
និងបំពេញតម្រូវការអ្នកប្រើប្រាស់ឲ្យបានពេញលេញបន្ថែម ប៉ុន្តែចុះបើ
វាមិនដំណើរការនៅក្នុង iOS 8.3 ថ្មី ដែលលោកអ្នកទើប Update
តើបណ្តាលមកពីមូលហេតុអ្វី និងដោះស្រាយដោយរបៀបណា? សំបុកអាយធី នឹងបង្ហាញជូនលោកអ្នកដូចខាងក្រោមនេះ ។
អត្ថបទគួរអាន៖ គន្លឹះប្រើ Touch ID នៅក្នុង
iPhone
មូលហេតុដែល Touch ID មិនដំណើរការ
កត្តាមួយចំនួនបណ្តាលឲ្យ Touch ID មិនដំណើរការភាគច្រើន
គឺមកពីការ Jailbreak ឬការប្រើប្រាស់ Tweak មួយចំនួន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើថាមពលថ្ម អាយុកាលថ្ម
កម្តៅលើអេក្រង់ និងផ្នែករឹង (Hardware) មួយចំនួនទៀត ដូចជា Touch
ID ជាដើម ។ វាជាសំណាងល្អ ប្រសិនបើលោកអ្នកអាច Restore
iOS មកជំនាន់ចុងក្រោយបង្អស់ តាមរយៈការប្រើ iTunes ហើយ Touch ID លោកអ្នកអាចដំណើរការធម្មតា
តែមិនដូច្នេះលោកអ្នកប្រហែលជាត្រូវការសេវាជួសជុល លើផ្នែកនេះជាក់ជាមិនខាន ។
វិធីដោះស្រាយបញ្ហា Touch ID មិនដំណើរការ iOS
8.3
បញ្ហាដែលកើតឡើងក្នុង iPhone ឬ iPad នីមួយៗអាចបណ្តាលមកពីមូលហេតុផ្សេងៗគ្នា និងតាមជំនាន់ផ្សេងគ្នា ដូចជា iOS
8.1.3 ឬ iOS 8.2
ហើយត្រូវការវិធីដោះស្រាយផ្សេងគ្នាផងដែរ ។ ខាងក្រោមនេះ ជាវិធីដោះស្រាយសម្រាប់ iOS
8.3 ដែលសំបុកអាយធី បានសាកល្បងហើយទទួលបានជោគជ័យ ។
1.
សូមចូលទៅកាន់ Settings នៅក្នុង
iPhone ឬ iPad លោកអ្នក
2.
សូម Tap លើ Touch ID & Passcode
3.
សូមបញ្ចូល Passcode ឬលេខសម្ងាត់
(Password)
4.
សូមបិទ (OFF) iTunes & App Store
5.
ចុចលើប៊ូតុង Home ដើម្បីត្រឡប់មកផ្ទាំងដើមខាងមុខ
(Home Screen)
6.
បន្តមកទៀត សូម Reboot ដោយបិទ ចុចប៊ូតុង Power ហើយបិទ និងបើកឡើងមកវិញ
7.
សូមវាយលេខ Passcode ឬលេខសម្ងាត់
បើលោកអ្នកបានកំណត់នៅពេលបើកដំបូង វានឹងចេញ Lock Screen
8.
ចូលទៅកាន់ Settings ដដែលដូចខាងលើ
9.
សូម Tap លើ Touch ID & Passcode
10.
វាយបញ្ចូល Passcode ឬ Password ថ្មី
11.
សូមបើក (ON) iTunes & App Store ។
វាជាវិធីងាយមួយ ដែលលោកអ្នកអាចសាកល្បងដោះស្រាយ
ដោយខ្លួនឯង ជាដំបូងប្រសិនបើ លោកអ្នកជួបប្រទះបញ្ហាដូចបានរៀបរាប់ខាងលើ ។
អ្វីដែលលោកអ្នកគួរជៀសវាង ដើម្បីកុំឲ្យមានបញ្ហានេះ គឺកុំ Jailbreak កុំប្រើកម្មវិធី ឬ Tweak
ណាមួយតាមការណែនាំរបស់អ្នកគ្មានជំនាញវិជ្ជាជីវៈលើផ្នែកនេះ ។
សូមអានការណែនាំឲ្យច្បាស់ពីប្រភពណាមួយ ដែលលោកអ្នកទុកចិត្ត
មុននឹងសម្រេចចិត្តអនុវត្តន៍ ។
អត្ថបទទាក់ទង៖ មូលហេតុ ៥ ដែលអ្នកមិនគួរ Jailbreak
iOS 8 ដាច់ខាត
សូមដាក់មតិខាងក្រោម
ប្រសិនបើលោកអ្នកអនុវត្តន៍តាមបានជោគជ័យ តែបើលោកអ្នកមិនអាចដោះស្រាយបាន
ឬមានជម្រើសផ្សេងដែលល្អជាងនេះ សូមចែករំលែកក្នុងប្រអប់មតិខាងក្រោមផងដែរ ។
ក្រុមការងារសំបុកអាយធី នឹងព្យាយាមស្វែងរកដំណោះស្រាយបន្ថែម តាមលទ្ធភាពដែលអាចធ្វើបាន
។
0 comments:
Post a Comment