11 July 2014 គន្លឹះ Android, គន្លឹះ iPhone ដាក់មតិ
អ្នកធ្លាប់តែធ្វើការកែខៃ (Edit) ទៅលើ
រូបថតដែលអ្នកបានថតរួចហើយជាមួយនឹងកម្មវិធីនានានៅលើទូរស័ព្ទទាំង iOS
និង Android ដូចជា Camera 360 ឬ Photo Wonder ជាដើម ។
នៅពេលនេះសំបុកអាយធីចង់បង្ហាញអ្នកពីកម្មវិធីមួយចំនួនដែលអ្នកអាចប្រមូលរូបភាពរបស់អ្នកធ្វើជា
វីដេអូ Slide Show និង បន្ថែមចម្រៀងចូលទៅក្នុង Video
ដែលអ្នកបានថតជាដើម ។
អត្ថបទគួរអាន៖ គន្លឹះថតរបៀប Macro នៅក្នុង Camera
360

កម្មវិធីសម្រាប់ Edit វីដេអូជាច្រើនដែលមាននៅក្នុង
App Store ក៏ដូចជានៅក្នុង Play Store ដែលអាចជំនួសឱ្យកម្មវិធី Edit វីដេអូនៅក្នុងកុំព្យូទ័រ
ដែលងាយស្រួលប្រើប្រាស់ជាង ។ ខាងក្រោមនេះ មានកម្មវិធីចំនួន ៥ សម្រាប់ Edit
វីដេអូដែលអាចដំណើរការលើ iOS និង Android
។
ក. iMovie – iOS
iMovie គឺជាកម្មវិធីកាត់តវីដេអូ របស់ Apple
ផ្ទាល់ ដែលកម្មវិធីនេះអាចប្រើប្រាស់នៅលើ iOS និង OS X ទាំង iPhone/iPad/Ipod touch/Mac
ដែលកម្មវិធីនេះអាចឱ្យអ្នក
ដាក់វីដេអូរបស់អ្នកជាមួយបទចម្រៀង ធ្វើការជា Slide Show ឬបន្ថែមអក្សរទៅក្នុង វិដេអូជាដើម ។

ខ. Magisto – iOS &
Android
កម្មវិធីនេះអាចដំណើរការបានទាំង iOS និង Android
និងមានភាពងាយស្រួលដល់អ្នកដែលទើបចាប់ផ្តើម
ព្រោះកម្មវិធីនេះមិនតម្រូវឱ្យអ្នកមានជំនាញទៅលើ ការកាត់តវីដេអូទេ
អាចឱ្យអ្នកដាក់ចម្រៀង Audio ចូលទៅក្នុង Video យ៉ាងងាយស្រួល កម្មវិធីនេះអ្នកអាចប្រើបានទាំងឥតគិតថ្លៃ និង បង់ប្រាក់ ។
នៅក្នុងកម្មវិធីបង់ប្រាក់នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលអាចឱ្យអ្នកផ្ទុក
និងទាញយកវិដេអូនៅក្នុង Cloud storage ដោយគ្មានការកំណត់
និងមានសមត្ថភាពក្នុងការវីដេអូរយៈពេលវែងបាន ។

គ. Video Star – iOS
កម្មវិធីនេះអាចដំណើរការបាននៅលើ iOS វាត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់បង្កើត
Music Video ដោយខ្លួនឯង អ្នកមាន Video ហើយអ្នកអាចដាក់ជាមួយចម្រៀងដែលមាននៅក្នុង iPhone របស់អ្នកឬអ្នកអាចទាញយក ចម្រៀងដែលមានស្រាប់នៅក្នុងកម្មវិធីនេះ ។
ដែលមួួយអាទិត្យម្តងនឹងមានចម្រៀងថ្មីដែលអាចឱ្យអ្នកទាញយកបាន ។
ប្រសិនជាអ្នកប្រើប្រាស់កម្មវិធីនេះជាមួួយនឹងការបង់ប្រាក់អ្នកនឹងអាច បន្ថែម Effects
ជាច្រើនទៅក្នុងវីដេអូរបស់អ្នក។
ទាញយកទីនេះ: iOS

ឃ. VivaVideo – iOS &
Android
កម្មវិធីនេះអាចទាំងធ្វើវីដេអូ Slide Show និងអាចធ្វើវីដេអូខ្លីសម្រាប់ដាក់ក្នុង
Instagram ផងដែរ ដែលកម្មវិធីនេះមានភ្ជាប់ជាមួយកាមេរ៉ា
ទូរស័ព្ទរបស់អ្នកផ្ទាល់ដូចនេះអ្នកអាចថត តាមរយៈកម្មវិធីនេះភ្លាមហើយ Edit
វីដេអូភា្លមតែម្តង ។ អ្នកក៏អាចដាក់ Effect ទៅលើវីដេអូរបស់អ្នកបានផងដែរ ។

ង. Replay – iOS
Replay មាន Tool ជាច្រើនសម្រាប់ឱ្យ
Edit វីដេអូ អ្នកអាចជ្រើសយក វីដេអូដើម្បីយកមក Edit ចេញពី Camera Roll, iCloud, ឬថតវីដេអូផ្ទាល់ចេញពីកម្មវិធីនេះ
។ អ្នកអាចចែករំលែក វីដេអូដែលអ្នកបាន Edit រួចហើយនោះទៅក្នុងបណ្តាញសង្គមណាមួយដែលអ្នកចិត្តចែករំលែក
។ ប្រសិនបើអ្នកប្រើប្រាស់ ដោយ Free នៅក្នុងវីដេអូរបស់អ្នកនឹងមាន
Watermark របស់កម្មវិធីនេះ ។
ទាញយកទីនេះ : iOS

អត្ថបទគួរអាន៖ កម្មវិធីជំនួយសម្រស់ក្រៅពី Camera
360
ក្នុងចំណោមកម្មវិធីទាំង ៥ខាងលើតើអ្នកពេញចិត្តកម្មវិធីមួយណា? បើលោកអ្នកស្គាល់ ឬធ្លាប់កម្មវិធីណាប្រសើរជាងអ្វីដែលសំបុកអាយធី
បានរៀបរាប់សូមដាក់មតិខាងក្រោមដើម្បីបង្ហាញចែករំលែកគ្នាបន្តផង ។
0 comments:
Post a Comment