Tuesday, March 21, 2017

22 June 2014 គន្លឹះ និងដំណោះស្រាយ ដាក់មតិ

សម្រាប់​លោកអ្នក​ដែល​​មាន​រូបភាព​នៅក្នុង​ទូរស័ព្ទ​ iPhone របស់​អ្នក​ដែល​មិនចង់​ឱ្យ​អ្នក​ដទៃ​មើល​ឃើញ​ បើ​ទោះ​ជា​ទូរស័ព្ទដៃ​អ្នក​នៅជាមួយ​អ្នក​រហូត​ ក៏គង់​នឹង​គេមើល​ឃើញដែរវា​ដោយ​ចៃដន្យ​នៅក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដែរ ឬ​ពេល​ខ្លះ​អ្នក​ឱ្យ​មិត្ត​ភក្តិ​របស់​អ្នក​ មើល​រូបភាព​នៅក្នុង​ទូរស័ព្ទអ្នក​ ហើយគេ Swipe មើល​រូបភាព​បន្ត​បន្ទាប់ទៀត​រហូត​ឃើញ​រូបភាព ឯកជន ឬដ៏គួរឱ្យខ្មាស​របស់​អ្នក​ ។​



ដូច​នេះយើង​សូម​ជូន​ជា​យោបល់ដល់​អ្នក ​បើសិនជាចង់ទុករូបភាពទាំងនោះ នៅក្នុង​ទី​មាន​សុវត្ថិភាពដែល​មាន​រាយ​ដូច​ខាង​ក្រោមនេះ៖



វា​ជាកម្មវិធី​សម្រាប់​ធ្វើការ​រក្សារ​ទុក​ឯកសារ គ្រប់​ប្រភេទ​ទៅក្នុង Cloud តាមរយៈទូរស័ព្ទ កុំព្យូទ័រ​ ឬ Tablet របស់​អ្នក​ ឬ​អ្នក​អាច​ធ្វើការ​ចូលទៅកាន់ឯកសារ​របស់​អ្នក​តាមរយៈ​​ Internet Browser (ចូលទៅ www.dropbox.com) ។ ដែល​នៅក្នុង​កម្មវិធី​នេះ​អាច​ឱ្យ​អ្នក​លាក់​រូបភាព​របស់​អ្នក​នៅដោយ​ប្រើ​លេខ​កូដ​សម្ងាត់​ផងដែរ ​( Settings > Passcode Lock > Turn Passcode On) ។​
នៅពេលដែល​អ្នក​ធ្វើការ​ Reset Setting ​នៅក្នុង​ទូរស័ព្ទ​អ្នក​ ឬ​ អ្នក​ Uninstall Dropbox ​ចេញ​ពី​ទូរស័ព្ទរបស់​អ្នក​ក៏​អ្នក​មិន​បារម្ភពីការ​បាត់​បង់​រូបភាព​ឬ ឯកសារ​របស់​អ្នក​ដែរ។ ព្រោះ​ថានៅពេល​ដែល​លោក​អ្នក ដំឡើង Dropbox ឡើង​វិញ​ហើយ​អ្នក​គ្រាន់​តែ Log in ​ជាមួយ​នឹង​ Account Dropbox ចាស់​របស់​អ្នក​ នោះ​អ្នក​នឹង​អាច​ទាញ​រូបភាពទាំងនោះ​មកវិញ​បានជានិច្ច។
ការ​ប្រើប្រាស់​ជាមួយ Dropbox ប្រសិន​បើ​អ្នក​ភ្លេច​ Password សម្រាប់​ Login ចូល​ទៅ​កាន់ Dropbox នោះ​មិនជា​បញ្ហានោះ​ទេ​ ដោយ​អ្នក​អាច Reset តាម​រយៈ Email របស់​អ្នក​បាន ប៉ុន្តែ​ប្រសិន​បើ​អ្នក​ភ្លេច Passcode ដែល​ដាក់ទៅលើ​រូបភាព​ណាមួយនោះ​វាពិតពិបាក​ក្នុង​ការ​ Reset ឡើង​វិញ​ដោយ​អ្នក​ត្រូវ​ Uninstall Dropbox សិន ហើយ​ទាញ​រូបភាពឡើងវិញ​ទាំងអស់។​



Photo Vault គឺ​ជាកម្មវិធី​មួយ​ដែល​មាន​មុខងារ​សម្រាប់​លាក់​រូបភាព​តែម្តង។ វា​មាន​ពីរ​កំណែប្រែ គឺឥតគិតថ្លៃ និង​ត្រួវ​បង់ $2.99 ដែល​កម្មវិធី​នេះ មិនត្រឹម​តែ​ធ្វើការ​លាក់​រូបភាព​របស់​អ្នក​បាន​យ៉ាងល្អនោះទេ តែមាន​ ជម្រើស​ជាច្រើនទៀត​សម្រាប់​ប្រើប្រាស់​ជាមួយ​រូបភាពដូចជា​ អ្នក​អាច​៖
·         យក​រូបភាព​របស់​អ្នក​ធ្វើ​ជា Slide Show,
·         យកទៅកែប្រែឱ្យមាន​ភាព​ទាក់ទាញជាងមុន,
·         ផ្តុំ​រូបភាព​នៅក្នុង​ Album
·         Break-in Reports
·         ដាក់​លេខកូដ​សម្ងាត់ (Passcode) ទៅលើ​រូបភាព​ ។
ជម្រើសទាំង​ប៉ុន្មាន​ដែល​រៀបរាប់​ខាងលើ​នេះ នឹង​មាន​ប្រសិន​ណា​អ្នក​ប្រើប្រាស់​ Pro Version (គិតប្រាក់) ។ ប៉ុន្តែ​នៅតែមាន​វិធី​សម្រាប់​ប្រើប្រាស់​នូវ​ជម្រើស​ខាងលើ​ដោយ​ឥត​គិតថ្លៃបាន ​ដោយ​អ្នក​ត្រូវ​មើល​វិដេអូផ្សាយពាណិជ្ចកម្ម​( Video Adverts) ឱ្យបាន​គ្រប់​ 10 ដង​ដើម្បី​សន្សំពិន្ទឱ្យ​គ្រប់​ 100​ពិន្ទុ។ ដោយ 1 Video អ្នក​នឹង​ទទួល​បាន​ 10 ពិន្ទុ ។



កម្មវិធី​នេះ​មាន​រូបរាង interface ដូច​ទៅនឹង Camera Roll ដែល​មាន​ស្រាប់​នៅក្នុង iOS ។ កម្មវិធី​នេះអាច​ឱ្យអ្នក​ផ្តុំ​រូបភាព​នៅក្នុង Album និង​ធ្វើការ​ជា Slide Show បានហើយ​អ្នក​អាច​កំណតរយៈ​ពេល​នៃ​វិដេអូនៅក្នុង​ Slide Show របស់​អ្នក​ ព្រមទាំង​អាច​កំណត់ Animation នៃ Slide Show ទៀតផង ។



វា​ជា​កម្មវិធី​សម្រាប់​លាក់​រូបភាពនៅលើ iOS មួយ​ដែល​មាន​រូបរាង​​ស្រលះ ទូលាយ និង​មើល​ទៅធម្មតាៗ និង​មាន​មុខ​ងារ​ដូច​ទៅនឹងកម្មវិធី​ Photo Vault ដែរគឺ​អ្នក​អាច​ ផ្តុំរូបភាព​នៅក្នុង Album,​ អាច Import រូបភាព​ពី​​ photo rollបាន។ ប្រសិនបើ​អ្នក​ចង់​យក​រូបភាព​ចេញ​ពី​ Keep Safe វិញ​អ្នក​គ្រាន់​តែ​ unhide និង​ Ease ហើយ​ផ្ញើ​រូប​តាម​ email មក​គឺជាការ​ស្រេច ។
នៅក្នុង​កម្មវិធី​នេះ​មាន​ពិបាក​ជាមួយនឹង​ការ ធ្វើការ Slide Show ដោយ​អ្នក​មិនអាច​កំណត់ទី​តាំង​នៃ​រូបភាព មិនអាច​កំណត់​រយៈ​ពេល​របស់​វិដេអូ Slide Show បាន​ ។ ហើយ​ប្រសិន​បើ​អ្នក​ភ្លេច Passcode ដែល​អ្នក​បាន​ដាក់​ទៅលើ​រូបភាព​ណា​មួយ​អ្នក​នឹង​មិនងាយ​ Reset វិញ​បាន​ទេ ៕


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget