12 June 2014 គន្លឹះ Android, គន្លឹះ iPhone ដាក់មតិ
LINE ជាកម្មវិធីសម្រាប់ជជែកគ្នាមួយដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងសន្ធឹកសន្ធាប់
ដោយសារតែកម្មវិធី មួយនេះអាចឱ្យអ្នកប្រើប្រាស់អាច CHAT លេងជាមួយគ្នាទាំងអក្សរ និង សំលេងព្រមទាំងអាចផ្ញើរូបឱ្យគ្នាបានលឿន
និងមាន Sticker ស្អាតៗ។ នៅពេលនេះសំបុកអាយធីសូមបង្ហាញនូវគន្លឹះមានប្រយោជន៍មួយចំនួន
របស់កម្មវិធី Line ដែលលោកអ្នកប្រហែលជាមិនដឹង ឬ
ក៏បានដឹងមិនទាន់ច្បាស់នៅឡើយ ។
របៀបដកលេខទូរសព្ទ័ចេញពី
Line
(Unlink Phone Number )
អ្នកបានចុះឈ្មោះប្រើប្រាស់
Line
ដំបូងដោយប្រើប្រាស់លេខទូរសព្ទ័
ហើយអ្នកមិនអាចដកលេខទូរសព្ទ័របស់អ្នកចេញវិញបានឬ
ក៏អ្នកចង់ប្តូរលេខទូរសព្ទថ្មីសូម៖
1.
បើកកម្មវិធី LINE
ចុចលើ More > Settings > Accounts.
2.
នៅពេលនេះអ្នកនឹងឃើញ Logo
របស់ Facebook សូមធ្វើ Link ទៅកាន់ Facebook Accountរបស់អ្នក
(ប្រសិនបើ Link ហើយសូមបន្តរទៅជំហានខាងក្រោមទៀត)
3.
នៅពេលពាក្យ Link ប្តូរទៅ Unlink សូមធ្វើការ Uninstall LINE ចេញពីទូរសព្ទ័របស់អ្នកសិន
4.
បន្ទាប់មកសូមធ្វើការ Install
LINE នៅលើទូរសព្ទ័ដៃរបស់អ្នកសារជាថ្មី។ (សម្រាប់ Android សម្រាប់ iOS) បន្ទាប់មកសូមបើក
LINE របស់អ្នកឡើងវិញ។
5.
បន្ទាប់មកសូម ធ្វើការ Link
ជាមួយ Account Facebook របស់អ្នកម្តងទៀត
6.
ប្រសិនបើមានតម្រូវឱ្យវាយ
លេខកូដសម្ងាត់សូម វាយបញ្ជូលលេខ 4ខ្ទង់ខាងចុងរបស់លេខទូរសព្ទ័របស់អ្នកដែលប្រើជាមួយ
Line កាលពីមុនជាការស្រេច។
ទប់ស្កាត់ការ
Add
Contact ដោយស្វ័យប្រវតិ្ត
ប្រសិនប្រើអ្នកមិនចង់ឱ្យអ្នកដែលស្គាល់លេខទូរសព្ទ័របស់អ្នក
Add
អ្នកចូលទៅក្នុង LINE contact របស់គេដោយស្វ័យប្រវត្តិទេនោះ
លោកអ្នកអាចបិទវាបានដោយនៅពេលដែលគេ Add អ្នកគេត្រូវរបស់ចាំរហូតដល់អ្នកយល់ព្រមនូវសំណើរបស់គេ
។
1.
ចូលទៅ LINE > More > Settings.
2.
ចុចលើ Friends ហើយដក Tick នៅលើ Allow
Others to Add.
កែប្រែគុណភាពរូបភាពពីមិនច្បាស់ទៅជាច្បាស់
តាមធម្មតារូបភាពដែលមិត្តរបស់អ្នកបានផ្ញើមកអ្នកតាមរយៈ
CHAT
ត្រូវបានប្តូរទៅជាអន់ជាងរូបភាពដើមដើម្បីឱ្យអ្នកទទួលបានរូបភាពនោះលឿន។
សូមធ្វើដូចខាងក្រោមដើម្បីធ្វើឱ្យរូបភាពរបស់អ្នកទៅជាច្បាស់ធម្មតាដូចរូបដើម។
1.
បើក LINE ចុចលើ More > Settings.
2.
ចុចលើ Chats
& Voice > Photo Quality ប្តូរពី Low ទៅ Normal.
ប្តូរសំលេងរោទ៍
អ្នកអាចផ្លាស់ប្តូរសំលេងរោរ៍នៅពេលមានមិត្តរបស់អ្នកChat មករកអ្នកបានដែរដោយចូលទៅ៖
1.
បើក LINE app
ហើយចុចលើ More > Settings.
2.
ចុចលើ Notifications > Tone បន្ទាប់មកជ្រើសសម្លេងដែលអ្នកពេញចិត្ត
លុប, Forward ឬ រក្សារទុកMessages ចូលទៅ
Note
អ្នកអាច
លុបសារ ឬ Forward សារទៅកាន់អ្នកផ្សេង ឬ
រក្សារទុកសារដាក់ក្នុង Note ដែលជម្រើសទាំងនេះមាននៅក្នុង
Edit Messages
1.
ចូលទៅកាន់ chat
room របស់មិត្តណាមួយរបស់អ្នកហើយចុចលើើ សញ្ញាព្រួញចុះក្រោម ដែលស្ថិតនៅខាងលើឈាងខាងស្តាំ. ចុចលើពាក្យ Edit Messages ។
2.
ជ្រើសរើសជម្រើសសកម្មភាពដែលអ្នកចង់ធ្វើ (Delete
Messages, Forward or Save
to Note) ។
3.
បន្ទាប់មក Tick
ទៅលើសារណាមួយដែលអ្នកចង់លុប ហើយចុចលើ Delete (ឧទាហរណ៍ទៅលើការលុបសារ) ។
បិទសារ Invite ផ្សេងៗ ដែលមានក្នុង LINE Family
មិត្តរបស់អ្នកនៅក្នុង
LINE
ផ្ញើសារ Invite អ្នកឱ្យលេង Games ផ្សេងៗដែលមាននៅក្នុង LINE Family ដែលអ្នកមានអារម្មណ៍រំខានពីវា
ដូចនេះអ្នកក៏អាចបិទវាបានដែរ។
1.
ចូលទៅក្នុង LINE ចុចលើ More > Settings > Notifications >
Additional Services.
2.
នៅខាងក្រោម Unauthorized
Apps, ដក Tickពី Receive
Messages.
Backup Chat
History
រាល់ Chart
history របស់អ្នកមិនបានរក្សារទុកនៅក្នុង LINE cloud
server នោះទេមានន័យថានៅពេលដែលអ្នក Uninstall LINE ពីទូរសព្ទ័ដៃអ្នកហើយ នោះរាល់ Chat របស់អ្នកពីមុនមកនឹងត្រូវបាត់អស់ដូចនេះដើម្បីរក្សារទិន្នន័យទាំងនោះបានអ្នកអាចធ្វើការ
Backup បាន ។
1.
ចូលទៅកាន់ chat
room របស់មិត្តណាមួយរបស់អ្នកដែលអ្នកចង់រក្សារទុក ហើយចុចលើ សញ្ញាព្រួញចុចក្រោម ដែលស្ថិតនៅខាងលើខាងស្តាំហើយចុចលើ Chat Settings។
2.
ចុចលើ Backup
Chat History ហើយជ្រើសយក Backup
as a Text File ឬ Backup
All នោះទិន្នន័យរបស់អ្នកនឹងធ្វើការរក្សារទុកនៅក្នុង
Cloud ដូចជា Dropbox ជាដើម ។
3.
ប្រសិនបើអ្នកជ្រើសយក Backup
as a Text File អ្នកមិនអាច Restore
Chat Historyវិញបានទេ។ ប្រសិនបើជ្រើស Backup
All អ្នកអាច Restore បាន
។
មើលរូបភាព ឬ
រក្សារទុករូបភាពដែលមិត្តអ្នកបានផ្ញើមកពីមុន
អ្នកមិនចាំបាច់
Scroll
រកមើលរូបភាពនៅក្នុង History Chat ដែលមិត្តអ្នកបានផ្ញើមកពីមុននោះទេ
ហើយអ្នកក៏អាចធ្វើការរក្សារទុកឬប្តុំជា Album
1.
ចូលទៅកាន់ LINE
ហើយចូលទៅ chat room ណាមួយរបស់មិត្តអ្នកដែលមានរូបភាព
2.
ចុចលើសសញ្ញាព្រួចចុះក្រោម ហើយចុច Photos.
3.
ចុចលើ Save ដែលស្ថិតនៅខាងក្រោម ហើយ tick ទៅលើ រូបភាព ដែលអ្នកចង់រក្សារទុក
អ្នកអាចជ្រើសទីតាំងក្នុងការរក្សារទុកនៅក្នុង LINE chat album ឬនៅក្នុងទូរសព្ទ័ដៃផ្ទាល់។
0 comments:
Post a Comment