27 April 2014 រៀនបង្កើតចលនា ដាក់មតិ
Photo ឬរូបថត
របស់លោកអ្នក បានបង្ហាញប្រាប់អំពីរឿងរ៉ាវផ្សេងៗ ទាំងភាពសប្បាយ រីករាយ
សំណើច កំសត់ ឈឺផ្សារ ខ្លោចចិត្ត អាណិត ស្អប់ ខឹង
ក៏មាន។ ជាមួយគ្នានេះ ក្នុងកម្មវិធីបុណ្យ ទាន ឬជួបជុំផ្សេងៗ
លោកអ្នកប្រាកដជាមានរូបជាច្រើនសន្លឹក ដែលលោកអ្នកអាចធ្វើការចងក្រងជា album
ឬក៏ជា slideshow បានផងដែរ ។
ជាមួយនឹងការធ្វើ slideshow នេះ
លោកអ្នកអាចប្រើប្រាស់កម្មវិធីបានយ៉ាងច្រើន មិនថា កម្មវិធីលក្ខណៈ Professional
ដូចជា Sony Vegas ឬ Adobe
Premiere Pro នោះទេ សូម្បីតែ Windows Movie Maker របស់ Windows XP ក៏អាចធ្វើបានផងដែរ។ សំបុកអាយធីសូមណែនាំកម្មវិធីដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០
ដែលមានជំនាញខាងផ្នែក Photo Slideshow នេះតែម្ដង
ដែលក្នុងនោះ រួមមានដូចតទៅ៖
១. PhotoStage
Slideshow Pro
ជាមួយនិង User
Interface បែបសាមញ្ញរបស់ PhotoStage Slideshow Pro លោកអ្នកអាចប្រើប្រាស់កម្មវិធីបាន
ដោយខ្លនឯងបានយ៉ាងងាយ។ លោកអ្នក អាចដាក់ pan ឬ zoom
effects អាចបញ្ចូលអក្សរ រូប clip បញ្ចូលសម្លេង
ចម្រៀង បានយ៉ាងសម្បូរបែប។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការបន្ថែម
ឬបន្ថយ ប្រវែងរបស់ effect/transition ទៅតាមតម្រូវការ
ហើយលោកអ្នកថែមទាំងអាចបន្ថែមពន្លឺ contrast ក៏ដូចជា saturation បាន ទៀតផង។
២. MAGIX
Photostory 2014 Deluxe
ចំពោះ MAGIX Photostory 2014 Deluxe វិញក៏មិនចាញ់ PhotoStage
Slideshow Pro ប៉ុន្មានដែរ។ ក្រៅអំពី មុខងារផ្សេងៗ ដូចជា transition,
effect, text, sound លោកអ្នកអាចប្រើប្រាស់កម្មវិធីនេះ
ដើម្បីបង្កើតជា video ដែលមានទំហំដល់ទៅ 4K (ប្រហែល 4000 pixels) ឯនោះ។
៣. ProShow Gold
6
ក្រៅអំពីរូបភាព ProShow Gold 6 ក៏អនុញ្ញាតឲ្យលោកអ្នកធ្វើការបញ្ចូល video clip បានផងដែរ។ កម្មវិធីនេះផ្ដល់ជូននូវ effects និង
animation ប្លែកៗ ជាច្រើន ដែលជួយឲ្យ slideshow របស់លោកអ្នកកាន់តែមានភាពរស់រវើកថែមមួយកម្រិត។ ជាមួយគ្នានេះ
លោកអ្នកក៏អាចធ្វើការកែប្រែ (fix) រូបភាព ដូចជា auto-correct, red eye
removal, black & white នៅក្នុងនោះផ្ទាល់តែម្ដង។
៤. PicturesToExe
8
ចំណែកឯ PicturesToExe 8 វិញ ក៏ជាជម្រើសមួយដ៏ប្រសើរផងដែរសម្រាប់ការធ្វើ photo
slideshow នេះ។
កម្មវិធីនេះមិនមានកំណត់ចំនួនរូបភាពដែលលោកអ្នកបញ្ចូលទៅក្នុង project នោះទេ ហើយចំណុចដែលកាន់តែពិសេសនោះគឺ ជាមួយនឹង Deluxe
version លោកអ្នកអាចបង្កើត transition effects ថ្មី ដោយខ្លូនឯងបាន ថែមទៀតផង។ មិនតែប៉ុណ្ណោះ លោកអ្នកអាច control
នូវ opacity, blur, unsharp mask និង keyframe
animation បានយ៉ាងងាយស្រួល។
៥. Photostory
Easy
Photostory Easy នេះគឺជាកម្មវិធីមួយដែលមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់
ម្យ៉ាងទៀតកម្មវិធីក៏បានបញ្ចូលមុខងារមួយចំនួន ដូចជា birghtness/contrast,
flip, rotate និង zoom ផងដែរ។ ជាមួយគ្នានេះ
លោកអ្នកអាចបញ្ចូល audio ពីរ track ដូចជា
ចម្រៀង និងសំឡេងអ៊ូអរដែលស្ថិតនៅជុំវិញ
ដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅក្នុងកម្មវិធីនោះអញ្ចឹងដែរ។
៦. CyberLink Mediashow 6 Ultra
CyberLink Mediashow 6 Ultra គឺជាកម្មវិធីមួយដែលមាន tool
ជាច្រើនសម្រាប់ជំនួយដល់ slideshow ឲ្យកាន់តែមានភាពល្អប្រសើរ
ដែលក្នុងនោះរួមមាន remove noise, shaking stabilizer, adjust brightness,
contrast, saturation និង remove background noise (audio) ជាដើម។ មិនតែប៉ុណ្ណោះ កម្មវិធីនេះអាចឲ្យលោកអ្នកបង្កើតជា 3D movie ឬធ្វើការ upload ចូលទៅកាន់ YouTube in 3D បានថែមទៀតផង ។
៧. DVD
Slideshow Builder Deluxe
កម្មវិធី DVD Slideshow Builder នេះ ក៏ត្រូវបានភ្ជាប់មកជាមួយនូវ crop, rotate tools រួមទាំងមាន special effects ដូចជា Old
Picture, Wood និង Inverse ហើយអ្វីដែលកាន់តែពិសេសនោះ
គឺកម្មវិធីអាចធ្វើការផ្លាស់ប្ដូរ (switch) រវាងខ្នាត 4:3 និង 16:9 និងអាចបង្កើតជា 3D video
បានថែមទៀតផងដែរ ។
៨. MediaImpression 3 HD
MediaImpression 3 មានភ្ជាប់មកជាមួយនូវ
tool សម្រាប់ធ្វើការ edit នូវ video
និង photo ដូចជា Red-Eye
Removal, Dynamic Lighting, និង Face Beautify ជាដើម។ ក្រៅអំពីនេះកម្មវិធីអនុញ្ញាតឲ្យលោកអ្នកធ្វើការ rate នូវ photos ព្រមទាំង tag faces និង scenes ដែលបង្កជាភាពងាយស្រួលមួយក្នងការស្វែងរករូបភាពជាក់លាក់ដែលលោកអ្នកចង់បាន
។
៩. Photo
MovieTheater
កម្មវិធី Photo MovieTheater នេះផ្ដល់ជូននូវ transition effects ចំនួនតែ ២៩ ប៉ុណ្ណោះ តែទោះជាយ៉ាងណា
កម្មវិធីក៏អនុញ្ញាតឲ្យលោកអ្នកធ្វើការបញ្ចូលនូវ background
music, caption, illustration, narration, effect -ល- ។
សម្រាប់ការ publish ចេញវិញ លោកអ្នកអាចធ្វើការ uplaod
ចូល Youtube ឬក៏ Burn ជា DVD ឬ Blue-ray Disc ក៏បាន ។
១០. InAlbum
Deluxe
កម្មវិធីចុងក្រោយ គឺ InAlbum។ កម្មវិធីនេះ មាន User
Interface បែបសាមញ្ញបំផុត ហើយជាមួយគ្នានេះ
កម្មវិធីបាននាំមកជាមួយនូវ background templates ចំនួន ៣០០ ប្រភេទ ខុសៗគ្នា រួមជាមួយនិង transition effects ចំនួន ៥០
ផងដែរ។ តែទោះជាយ៉ាងណា លោកអ្នកអាចបញ្ចូលរូបភាពម្តងបានត្រឹមតែ ១១០០
រូបតែប៉ុណ្ណោះ។
កម្មវិធីជម្រើសទាំង ១០
ខាងលើសុទ្ធតែមាន transition effects ប្លែកៗ មាន audio track សម្រាប់ធ្វើការបញ្ចូលសំឡេង និងអាចបង្កើតបានជា CD/DVD ឬ MPEG-4 និងមានលក្ចណៈ Drag-and-Drop ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៀតផង។
តើកម្មវិធីមួយណា ដែលលោកអ្នកចាប់អារម្មណ៍ជាងគេ? កុំភ្លេចចុច
LIKE និង SHARE
0 comments:
Post a Comment