កាលពីប្រកាសមុន
សំបុកអាយធីបានរៀបចំអត្ថបទខ្លីមួយ និយាយពីការស្វែងយល់អំពី Torrent ដែលក្នុងនោះមានបញ្ជាក់ពីគុណសម្បត្តិ
និងផលប៉ះពាល់ផងដែរ ។ ថ្ងៃនេះសំបុកអាយធី សូមលើកយកអត្ថបទគន្លឹះលម្អិតមួយ
ដែលដកស្រង់ចេញពីប្លង់របស់លោក ឡង់ ឌី
ដោយបានបកស្រាយម្តងមួយចំនុចៗពីការប្រើប្រាស់ និងទាញយកឯកសារតាមរយៈ Torrent
។
លោកអ្នកប្រាកដជាដឹងហើយថា
Torrent គឺវែបសាយដ៏ពេញនិយមដែលផ្ទុកទៅដោយឯកសារជាច្រើនដូចជា
កម្មវិធីកុំព្យូទ័រ ហ្គេមកុំព្យូទ័រ វីដេអូ…. ជាដើម
ប៉ុន្តែការទាញយកឯកសារពី Torrent គឺ
វាទាមទារឲ្យមានកម្មវិធីជំនួយគឺ Torrent Download Clients ដូចជា Bit Torrent និង Utorrent ។ល។

Torrent គឺជាកម្មវិធីសម្រាប់ទាញយក និង Upload
ឯកសារបានលឿនពីអ្នកប្រើប្រាស់មួយទៅអ្នកប្រើប្រាស់ផ្សេងទៀត
( Peer-to-peer ) តាមអ៊ីនធឺណិត។ ដំណើរការរបស់ Torrent
គឺសម្រាប់អ្នកចូលរួមប្រើកម្មវិធីបញ្ជូន(Upload)
និងទទួលឯកសារ (Download) ពីកុំព្យូទ័រផ្សេងៗទៀតដោយប្រើប្រាស់កម្មវិធី
Torrent client ។

កម្មវិធីទាំងអស់នោះនឹងបើកឯកសារ .Torrent ហើយភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដែលប្រើ
Torrent ដើម្បីទាញយកឯកសារពីពួកគេទៅតាមទិន្នន័យដែលផ្ទុកក្នុង
ឯកសារ .Torrent ដែលអ្នកបានបើក ។
ដូចនេះអ្នកអាចប្រើកម្មវិធីនេះសម្រាប់ទាញយកឯកសារធំៗ ដូចជាវីដេអូ
ចម្រៀង ដោយ Download តាមរយៈ Torrent file ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញចំណុចសំខាន់ខ្លះៗនៅ
ក្នុងកម្មវិធី Torrent ដូចខាងក្រោម ៖
តើ Seed គឺជាអ្វីនៅក្នុងកម្មវិធី Torrent
?
Seed គឺជាចំនួនកុំព្យូទ័ររបស់នរណាម្នាក់ (
Peer ) ដែលមានទិន្នន័យ Torrent គ្រប់គ្រាន់សម្រាប់ចម្លង
ហើយនៅតែដំណើរការផ្ដល់ទិន្នន័យនៅលើបណ្ដាញ Network របស់
Torrent ។ ដូចនេះចំនួន Seed កាន់តែច្រើនគឺកាន់តែល្អសម្រាប់ទាញយកឯកសារពី
Torrent បានច្រើន ។
តើ Peer គឺជាអ្វីនៅក្នុង Torrent ?
Peer គឺជាចំនួនអ្នកប្រើប្រាស់កុំព្យូទ័រផ្សេងទៀតដែលទាញយកឯកសារដោយប្រើប្រាស់កម្មវិធី
Torrent ហើយដែលអ្នកភ្ជាប់ទៅកាន់ពួកគេនិងផ្លាស់ប្ដូរបញ្ជូនទិន្នន័យទៅវិញទៅមក
។ ហើយជាធម្មតា Peer មួយមិនមានទិន្នន័យ Torrent
ពេញលេញទេ គ្រាន់តែមានផ្នែកខ្លះ ៗ ប៉ុណ្ណោះ ។ តែយ៉ាងណា Peer
ក៏អាចបញ្ជូនទិន្នន័យបានខ្លះផងដែរ ។
តើ leech គឺជាអ្វី ?
Leech សំដៅទៅលើអ្នកប្រើប្រាស់កម្មវិធី Torrent
ដែលកំពុងទាញយកទិន្នន័យពី Torrent ប៉ុន្តែមិនបានផ្ដល់ការUpload
បានច្រើន ឬ
អ្នកប្រើប្រាស់ដែលបញ្ឈប់ការចែករំលែកបន្ទាប់ពីការទាញយកទិន្នន័យបានរួចរាល់
។
Traker គឺជាអ្វី?
Traker គឺជាម៉ាស៊ីនមេដែលឃ្លាំមើលចំនួន Seed
និង Leech នៅក្នុងបណ្ដាញ Torrent
។
ខាងក្រោមនេះនឹងបង្ហាញលោកអ្នកពីរបៀបមើលនូវចំនុចខាងលើនេះដូចជាមើល
Seed , Peer, Leech ដើម្បីងាយពិនិត្យមើលថា តើ File ឬឯកសារនោះនឹងអាចទាញយកបានរហ័សដែរឬទេ?

ពេលដែលមើលតាមរូបខាងលើគឺថាពេលដែលអ្នកទាញយកអ្វីមួយពី
Torrent គឺអ្នកត្រូវតែមើលចំនួន Seed បើឃើញមានចំនួនកាន់តែច្រើននោះការទាញយកនឹងទទួលបានល្បឿនលឿន
។
ពេលមើលអស់ហើយសូមធ្វើការទាញយកឯកសារ Torrent សូមមើលរូបខាងក្រោម៖
ពេលមើលអស់ហើយសូមធ្វើការទាញយកឯកសារ Torrent សូមមើលរូបខាងក្រោម៖

ពេលធ្វើការទាញយករួចហើយ
អ្នកនឹងបានឯកសារមួយដែលមានជាទម្រង់ .torrent សូមធ្វើការបើកវាជាមួយ Torrent
Download Clients ដែលបានរៀបរាប់រួចមកហើយខាងលើ។
សូមដំឡើងកម្មវិធី Torrent Download Clients នៅលើកុំព្យូទ័ររបស់អ្នកហើយ ចុចបើកឯកសារដែលជា .torrent ដែលអ្នកបានទាញយករួចមកហើយនោះ សូមមើលរួបខាងក្រោមនេះ
សូមដំឡើងកម្មវិធី Torrent Download Clients នៅលើកុំព្យូទ័ររបស់អ្នកហើយ ចុចបើកឯកសារដែលជា .torrent ដែលអ្នកបានទាញយករួចមកហើយនោះ សូមមើលរួបខាងក្រោមនេះ

នេះជាឯកសារដែលកំពុងតែទាញយក
និងល្បឿនពេញជាទីពេញចិត្ត៖

វែបសាយមួយចំនួនដែលផ្តល់ Torrent សម្រាប់ទាញយកមានដូចជាៈ
0 comments:
Post a Comment