Monday, March 20, 2017

28 July 2011 គន្លឹះ និងដំណោះស្រាយ មតិ

លោក​អ្នក​ដែល​និយម​ការ​ដោនឡូតប្រាកដ​ជា​ស្គាល់ Torrent ជា​មិន​ខាន។ Torrent ជា​ពិធីកា​រ (Protocol)​ នៃការ​ផ្ទេរ​ទិន្នន័យ រឺសូហ្វែ​ដែលមាន​ទំហំធំៗ ឬតូចៗ ដែលមាន Extension *.torrent ។ ដើម្បី​ប្រើប្រាស់ Torrent បាន​អ្នកចាំ​បាច់​ត្រូវមាន​កម្មវិធី BitTorrent, µTorrent ជាដើម ។


បច្ចេកទេស​របស់ Torrent គឺ​ការផ្ទេរ​ទិន្នន័យ​គ្នា ពីម៉ាស៊ីន​មេ (Server) មកកាន់ម៉ាស៊ីនកូន (Client) រឺពី​ម៉ាស៊ីនកូន មក​កាន់ម៉ាស៊ីន​កូនដូចគ្នា (ដោយ​ម៉ាស៊ីន​មួយ​ជាអ្នក​អាប់ឡូត ម៉ាស៊ីនមួយ​ជាអ្នកដោនឡូត)។

តើធ្វើម៉េច​បាន​ដឹងថា មាន​អ្នកកំពុង​ដោនឡូត រឺអត់?

·         គ្រាន់តែមើលត្រង់ Seeds and Peers បើវា​កើនឡើង​កាន់តែ​ច្រើន​មាន​ន័យថា អ្នក​អាច​ដោនឡូត​បាន​កាន់តែលឿន (តែទាល់​តែពឹង​ផ្អែកទៅ​លើល្បឿន អ៊ីនធើ​ណេត​របស់អ្នកដែរ)។


អត្ថប្រយោជន៍៖
១. អាចដោនឡូតសូហ្វែ តាមចិត្តដោយឥតគិតថ្លៃ (Large Amount)
២. បន្តដោនឡូតបាន ទោះបីដាច់តំណភ្ជាប់ជាច្រើនដងក៏ដោយ (No Internet Access)
៣. កម្មវិធីងាយស្រួលតំឡើង និងប្រើប្រាស់បានរហ័ស (ទំហំតូច)
៤. គ្មានតំរូវការផ្នែករឹង(Hardware)ខ្ពស់នោះទេកុំព្យូទ័រធម្មតាៗក៏អាចប្រើបាន
៥. ល្បឿនលឿន ប្រសិនបើអ្នកដោនឡូតកាន់តែច្រើន។


ផលប៉ះពាល់៖
១. ងាយស្រួលឆ្លងមេរោគព្រោះផ្តល់ជូនដោយឥតគិតថ្លៃ រួមទាំងមេរោគក៏ Free ជូនដែរ
២. គេអាចមើលឃើញ IP Address របស់អ្នកដោយចំហ (ងាយស្រួល Hack)
៣. គ្មានដំណើរការប្រសិនបើ ម៉ាស៊ីនដែលអាប់ឡូត Offline រឺគ្មានអ្នកដោនឡូត


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget