លោកអ្នកដែលនិយមប្រើប្រាស់បណ្តាញអ៊ីនធើណេតមួយចំនួន
ពិតជាបានធ្លាប់បានលឺ ឬស្គាល់រួចមកហើយថាអ្វីជាDropbox។

វ៉ិបសាយ Dropbox.com
Dropbox.com គឺជាវ៉ិបសាយសេវាកម្មឥតគិតថ្លៃមួយប្រភេទ
ដែលអាចឲ្យលោកអ្នកប្រើសម្រាប់រក្សាទុកនូវឯកសារ និងរូបភាពជាដើម។
មួយវិញទៀតលោកអ្នកក៏អាចធ្វើការចែករំលែក នូវឯកសារទាំងនោះ តាមរយៈការចែករំលែកជា File
ឲ្យអ្នកដទៃទាញយក និងចែករំលែកជា Folder ទៅកាន់មិត្តភក្តិរបស់អ្នកបានផងដែរ។
លម្អិត៖ https://www.dropbox.com/tour/0
ជាពិសេសលោកអ្នកអាចធ្វើការ Synchronize រវាងឯកសារនៅក្នុង Server
និងឯកសារនៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទជាដើម។
ចំណាំ៖ Synchronize
គឺជាការភ្ជាប់ទំនាក់ទំនងរវាង File ឬ Folder
ដែលស្ថិតនៅក្នុងទីតាំងមួយ មកភ្ជាប់ជាមួយទីតាំងមួយទៀត ។
ឧទាហរណ៍៖ បើក្នុង Server (Dropbox.com) មាន File ចំនួន ៥ នោះ នៅក្នុងកុំព្យូទ័រអ្នកក៏មាន File ៥
ចំនួននោះផងដែរ។
ដើម្បីធ្វើការ Synchronize បាន
លោកអ្នកគ្រាន់តែចូលទៅកាន់ https://www.dropbox.com/install ហើយទាញយក
File នោះមកតំឡើងលើកុំព្យូទ័ររបស់អ្នក ហើយភ្ជាប់គណនីជាមួយ
Dropbox.com ជាការស្រេច។

មើលតាមរូប
អត្ថបទប្រយោជន៍នៃការប្រើប្រាស់ Dropbox.com
ក. ចែករំលែក File ទៅកាន់អ្នកដទៃ តាមរយៈ Link ដែលបានអាប់ឡូត File
លោកអ្នកអាចចែករំលែក Link ទៅកាន់នរណាម្នាក់បានដោយគ្រាន់តែ ចម្លង Link
នោះរួច Paste ឲ្យគេចុចដើម្បីទាញយកគឺជាការស្រេច។

ការអាប់ឡូត File
ខ. ចែករំលែក File និង Folder រវាងគ្នា
និងគ្នា (បានតែពីរនាក់ប៉ុន្នោះ)
កាន់តែងាយស្រួល លោកអ្នកអាចចែករំលែកមិនត្រឹមតែ File ប៉ុន្នោះទេ សូម្បីតែ Folder
ក៏អាចចែកបានដែរ។ ប៉ុន្តែ Dropbox អនុញ្ញាតឲ្យធ្វើការចែករំលែកនេះបានត្រឹមតែពីរនាក់ប៉ុន្នោះ
បានន័យថា ប្រសិនបើអ្នកភ្ជាប់ការចែករំលែក Folder ណាមួយទៅកាន់ដៃគូរបស់អ្នក
នោះគេអាចធ្វើការ Read (ដំណើរការ File) និង Write (កែប្រែ File) បានដូចអ្នកដែរ។

សញ្ញាសំគាល់រូបភាពដែលបានចែករំលែក
គ. ចែករំលែក File និង Folder ជាក្រុមការងារ (ត្រួវបង់ប្រាក់ប្រហែល $785 សម្រាប់សមាជិកក្រុម
៥នាក់)
វាពិតជាពិសេសសម្រាប់ការងារជាក្រុម
ដោយប្រើប្រាស់ការរក្សាទិន្នន័យលើអនឡាញ ដើម្បីអាចទាញយក និងកែប្រែ File ឬ Folder រួចបន្តរុញការងារឲ្យសមាជិកក្រុមបន្តធ្វើបន្ថែមបាន យ៉ាងងាយស្រួល។

Dropbox សម្រាប់ការងារជាក្រុម
ដើម្បីអញ្ជើញនរណាម្នាក់ឲ្យចូលមកប្រើ
Dropbox (លោកអ្នកនឹងទទួលបានទំហំបន្ថែមដល់ទៅ ៥០០ MB)

ទទួលយកទំហំ Free បន្ថែម
សូមពិនិត្យមើលគម្រោង Get more space ដូចខាងក្រោម៖
តើអ្នកបានសាកល្បងប្រើ www.dropbox.com ហើយឬនៅ?
បើនៅទេ សូមចុចលើ http://db.tt/7LcdQXRB វាជា Link
ដែលខ្ញុំនឹង Invite អ្នកមកចូលរួមក្នុង Dropbox..
(មិនមែន Spam Link ទេកុំបារម្ភ)

ពេលដែលចុះឈ្មោះប្រើរួចហើយ
លោកអ្នកអាចបង្កើត Folder សម្រាប់រក្សាទុកឯកសារបានដូចក្នុងកុំព្យូទ័រ
ចែករំលែក
0 comments:
Post a Comment