ទូរសព្ទឆ្លាតវៃ (SmartPhone) បានក្លាយជាឧបករណ៍ពេញនិយមសម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន
។
ការផ្លាស់ប្តូរពីទូរសព្ទម៉ាកមួយទៅម៉ាកមួយផ្សេងអាចចំណាយពេលវេលាមួយចំនួនដើម្បីស្វែងយល់
និងសិក្សាពីរបៀបប្រើប្រាស់ ។ បើលោកអ្នកធ្លាប់ប្រើ iPhone ហើយងាកមកប្រើ Android វិញ
ប្រហែលជាពិបាកប្រើបន្តិច ព្រោះថាទាំងរូបរាង និងការកំណត់នានា
គឺខុសគ្នាស្ទើរទាំងស្រុង ។ ពេលខ្លះ ចំណុចតូចមួយសោះ
លោកអ្នកត្រូវប្រើទាំងស្រពិចស្រពិល
រហូតដល់មួយថ្ងៃទើបរកគន្លឹះឃើញការប្រើប្រាស់ត្រឹមត្រូវបានជាក់លាក់ជាដើម
។
បើលោកអ្នកចង់ទិញទូរសព្ទ ឬ Tablet ប្រភេទ Android ប្រើ សូមអានពីគន្លឹះដំបូងៗ ដែលលោកអ្នកគួរដឹងពេលចាប់ផ្តើមដំបូង
។ សូមអនុវត្តន៍ជាមួយសំបុកអាយធី ដូចតទៅ៖
១. តំរៀប Widgets លើអេក្រង់ Home
ការតំរៀប Widgets ជាចំណុចសំខាន់មួយសម្រាប់ជួយលោកអ្នកដែលចង់បង្ហាញកម្មវិធីណាមួយនៅខាងមុខ
ឬលក្ខណៈពិសេសនានា ដែលជួយឲ្យលោកអ្នកងាយស្រួលប្រើ Android ជាង iOS (iPhone/iPad) ។ ក្នុង Android មិនត្រឹមតែបង្ហាញជាលក្ខណៈទម្រង់ខ្លី (Shortcut) ប៉ុណ្ណោះទេ តែលោកអ្នកអាចបង្ហាញជាផ្ទាំងកម្មវិធីធំៗ ដូចជាកម្មវិធី
Flipboard (Your Personal Magazine), ផ្ទាំងចាក់ចម្រៀង
និងវីដេអូ, មើលអាកាសធាតុលើអេក្រង់ផ្ទាល់
ដោយមិនចាំបាច់ចូលកម្មវិធី ជាដើម ។
ដើម្បីដំឡើង Widget លោកអ្នកគ្រាន់តែចុចឲ្យជាប់លើអេក្រង់ Home
(អាស្រ័យលើ App Launcher) នោះវានឹងលោតផ្ទាំងឲ្យលោកអ្នកបន្ថែម
ឬដក Widget តាមតម្រូវការបាន ។
២. កំណត់ឲ្យ Update កម្មវិធីដោយស្វ័យប្រវត្តិ
ជំនួសឲ្យការ Update ម្តងមួយៗ លោកអ្នកក៏អាចកំណត់ឲ្យវា Update
ដោយស្វ័យប្រវត្តិបានផងដែរ ។ ការ Update ឲ្យទាន់សម័យកាល
(ជំនាន់ចុងក្រោយ) នៃកម្មវិធីក៏អាចជួយបញ្ហាកម្មវិធីនានា
និងទាក់ទងនឹងល្បឿនទូរសព្ទទៀតផង ។
ដើម្បីកំណតឲ្យកម្មវិធី
Update ដោយស្វ័យប្រវត្តិបានសូមលោកអ្នកចូលទៅកាន់កម្មវិធី Play Store ហើយចុចលើប៊ូតុង menu រួចចុចលើ Settings > Auto-update apps ។ លោកអ្នកនឹងឃើញជម្រើសចំនួនបី៖
·
Do not auto-update apps: មិនអនុញ្ញាតឲ្យ Update
ដោយស្វ័យប្រវត្តិឡើយ
·
Auto-update app at any time. Data charge may apply: អនុញ្ញាតឲ្យ Update ដោយស្វ័យប្រវត្តិ
នៅពេលណាក៏ដោយ តែលោកអ្នកប្រហែលចំណាយ Data ( មេកាបៃ – MB អ៊ីនធឺណេត) បន្ថែមលើការ Update
។
·
Auto-update apps over Wifi only: អនុញ្ញាតឲ្យ Update
តែនៅពេលប្រើ Wifi មានន័យថាពេលប្រើ Cellular
Data ឬ 3G នឹងមិន Update ដោយស្វ័យប្រវត្តិឡើយ ។
៣. Upload រូបភាពទៅលើអនឡាញ – Cloud
ប្រសិនបើលោកអ្នកប្រើប្រាស់ទូរសព្ទជា
កាមេរ៉ា អ្នកនឹងចង់យករូបភាពនោះចេញមកប្រើការណ៍ ។ ជំនួសឲ្យការដកចេញចូល Memory Card ឬ
ដោតខ្សែភ្ជាប់កុំព្យូទ័រច្រើន
លោកអ្នកអាចប្រើប្រាស់សេវារក្សាទុករូបភាពនៅលើ Cloud ដែលលោកអ្នកមិនចាំបាច់វិធីសាំញាំ
ដូចមុនឡើយ ។
ការ Upload រូបភាពចូលក្នុង Cloud
នឹងរក្សារូបភាពរបស់អ្នកឲ្យមានសុវត្ថិភាព
ទោះទូរសព្ទលោកអ្នកខូច ឬបាត់បង់ក្នុងករណីណាមួយក៏ដោយ ។ Dropbox អាចជួយលោកអ្នក ឲ្យរក្សាទិន្នន័យលើអនឡាញ ដោយងាយស្រួល
និងស្វ័យប្រវត្តិ ។
អត្ថបទគួរអាន៖ អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ Dropbox
ក្រៅពី Dropbox លោកអ្នកក៏អាចប្រើ Google+, Flickr និង SkyDrive ក៏មានមុខងាររក្សាទិន្ន័យលោកអ្នកលើអនឡាញបានផងដែរ
។
៤. របៀបទទួល និងផ្ញើសារពីកុំព្យូទ័រ
ការប្រើប្រាស់ទូរសព្ទពិតជាមានប្រយោជន៍
និងងាយស្រួលនៅពេលដែលលោកអ្នកនៅតាមផ្លូវ ឫនៅឆ្ងាយពីកុំព្យូទ័រ ។
ពេលប្រើប្រាស់កុំព្យូទ័រវិញ
លោកអ្នកពិតជាចង់ឲ្យអ្វីដែលលោកអ្នកប្រើក្នុងទូរសព្ទបន្តមកក្នុងកុំព្យូទ័រផងដែរ
។
ដើម្បីទទួលបានសារ
និងអាចបន្តផ្ញើនៅក្នុងកុំព្យូទ័រ និងទូរសព្ទ
លោកអ្នកអាចប្រើកម្មវិធីមួយចំនួនដូចជា MightyText, AirDroid, Google
Voice ឬ Skype ដែលកម្មវិធីនីមួយៗមានមុខងារពិសេសក្នុងការ Sync សារដែលលោកអ្នកបានប្រើក្នុងកុំព្យូទ័រ ឬទូរសព្ទចូលគ្នាតែមួយ
(លោកអ្នកត្រូវប្រើគណនីដូចគ្នា ក្នុងកុំព្យូទ័រ និងទូរសព្ទ) ។
៥. របៀបភ្ជាប់អ៊ីនធឺណេត Cellcard, Smart
សម្រាប់អ្នកប្រើ Android ដំបូងៗពិតជាមានភាពលំបាកក្នុងការភ្ជាប់អ៊ីនធឺណេត
នៅក្នុងទូរសព្ទដៃ ឬ Tablet ។ យ៉ាងណាមិញ
លោកអ្នកក៏អាចទាក់ទងទៅកាន់ផ្នែកបម្រើសេវាអតិថិជនដែលអាចជួយលោកអ្នកក្នុងការភ្ជាប់មួយជំហានម្តងៗ
។ ការភ្ជាប់មិនជាពិបាកណាស់ណាទេ
ប្រសិនបើលោកអ្នកចង់អនុវត្តន៍ជាមួយសំបុកអាយធី សូមបន្តអានមកចំណុចខាងក្រោម
។
សូមចូលទៅកាន់ Settings > More settings > Mobile
Network > Mobile Data > Access Point Name > New APN
·
ភ្ជាប់ជាមួយ Cellcard សូមបំពេញតែពីរចំណុចខាងក្រោម ក្រៅពីនោះ
សូមរក្សាដូចសភាពដើម ។ ចំណុចសំខាន់ជាងគេ គឺកំណត់ APN ឲ្យត្រូវតាមឈ្មោះក្រុមហ៊ុនកំណត់
។
– Name: Cellcard
– APN: cellcard
– APN: cellcard
·
ភ្ជាប់ជាមួយ Smart ក៏ស្រដៀងគ្នានឹង Cellcard ដែរគ្រាន់តែប្តូរពី cellcard មកជា smart
វិញ
– Name: Smart
– APN: smart
– APN: smart
សម្រាប់ប្រព័ន្ធទូរសព្ទផ្សេងក៏មិនខុសពី Cellcard និង Smart ប៉ុន្មានដែរ លោកអ្នកគ្រាន់តែកែត្រង់ APN ពីឈ្មោះមួយ
ទៅឈ្មោះមួយទៀតតាមការកំណត់របស់ក្រុមហ៊ុនផ្សេងៗគ្នា ។
សេចក្តីសន្និដ្ឋាន
ក្រោយពីបានអានចប់សព្វគ្រប់ហើយ
តើលោកអ្នកអាចប្រើប្រាស់ Android បានប្រសើរជាងមុនដែរឬទេ? សូមអនុវត្តន៍ម្តងៗមួយចំណុចៗ ប្រសិនបើលោកអ្នកមានបញ្ហា
ឬមិនទាន់ច្បាស់ត្រង់ចំណុចណាមួយ សូមដាក់មតិក្នុងប្រអប់មតិខាងក្រោម
ក្រុមការងារសំបុកអាយធី នឹងធ្វើការឆ្លើយតបទៅលោកអ្នកវិញ តាមការសមគួរ ៕
0 comments:
Post a Comment