គន្លឺះពីការទាញយកវីដេអូលើកុំព្យូទ័រ លើ Browser និងលើ Facebook អាចល្មមគ្រប់គ្រាន់សម្រាប់លោកអ្នក ដែលចង់អនុវត្តន៍
និងដោះស្រាយនូវបញ្ហាទាក់ទងនឹងការទាញយកនេះ ។ ថ្ងៃនេះ សំបុកអាយធី
សូមបង្វែរប្រធានបទ មកសិក្សាលើទូរស័ព្ទដៃ Android វិញម្តង
នោះគឺរបៀបទាញយក Facebook Video ក្នុង Android
Phone ។
ដើម្បីអាចទាញយកបាន
លោកអ្នកត្រូវតំឡើងកម្មវិធីឈ្មោះ MyVideo Downloader for
Facebook ដែលអាចទាញយក
និងប្រើប្រាស់ដោយឥតគិតថ្លៃក្នុង Play Store ។

របៀបប្រើប្រាស់កម្មវិធី Video Downloader សម្រាប់ទាញយក
·
បន្ទាប់ពីទាញយក តាមតំណភ្ជាប់ខាងលើ និងតំឡើងរួចមក
សូមចុចលើកម្មវិធីនោះ ដើម្បីដំណើរការ ។

·
សូម Login ចូល Facebook ដើម្បី
អនុញ្ញាតឲ្យកម្មវិធីទាញយកព័ត៌មាន ដែលជាវីដេអូមកបង្ហាញជូន និងទាញយក

·
បើអ្នកបានតំឡើងកម្មវិធី Facebook ហើយបាន Login ជាស្រេច
នោះវានឹងចូលដោយស្វ័យប្រវត្តិ – មិនទារទារឈ្មោះ
និងលេខសម្ងាត់ដើម្បី Login ឡើយ ។

·
ខាងក្រោមនេះ ជាវីដេអូដែលមាននៅក្នុង New Feed, My Videos, Friends, Pages និង Groups ហើយលោកអ្នកអាចចូលទៅផ្នែកនីមួយៗ
ដើម្បីទាញយក ។

·
កំពុងស្វែងរកវីដេអូ មកបង្ហាញពីគណនី Facebook របស់អ្នក ។

·
បង្ហាញវីដេអូទាំងអស់ដែលមាននៅក្នុង New Feed ។

·
សូមធីកយកវីដេអូ ណាមួយ ឬម្តងទាំងអស់ដែលលោកអ្នកចង់ទាញយក
ហើយចុចសញ្ញា ព្រួញចុះក្រោមដើម្បីទាញយក (មើលរូប)

·
លោកអ្នកនឹងទទួលបានវីដេអូ ពី Facebook តាមតម្រូវការ ដោយមិនពិបាកក្នុងការទាញយកទៀតទេ
។

សន្និដ្ខាន
ក្រៅពីកម្មវិធី Video Downloader នេះលោកអ្នកអាចប្រើកម្មវិធីដទៃ
ដែលមានតួនាទី ស្រដៀង និងប្រសើរជាងនេះ ។ សូមជួយណែនាំ
កម្មវិធីណាដែលប្រសើរមកសំបុកអាយធី តាមរយៈការបញ្ចេញមតិតាមប្រអប់ខាងក្រោម
។
0 comments:
Post a Comment