ការ Boost នូវ Post អ្វីមួយរបស់ទំព័រ Facebook មួយ គឺដើម្បីអាចឲ្យ Post នោះត្រូវបានអ្នកប្រើប្រាស់ Facebook ច្រើននាក់មើលឃើញ ជាពិសេសសម្រាប់អ្នកលក់ទំនិញតាមរយៈ Page ដែលចង់បានអ្នកទិញច្រើន។
ដើម្បីអាច Boost លើ Facebook បាន មិនមែនជារឿងពិបាកនោះទេ ៖
- ដំបូងអ្នកត្រូវមាន Credit Card ឬ Debit Card ដែលអាចទូទាត់ប្រាក់តាមអនឡាញបាន ដូចជាប្រភេទ Visa Card ជាដើម

- ពេលមានកាតហើយ ត្រូវបញ្ចូលវាទៅក្នុងអាខោន Facebook ដោយចុចចូល Settings រួចចូលទៅផ្នែក Payments

- ចុចលើ New Credit or Debit Card

- បន្ទាប់មកបញ្ចូលព័ត៌មាននៃកាត រួចចុច Save

- ពេលរួចរាល់ហើយ ចូលទៅ Page របស់អ្នក រួចស្វែងរក Post ណាមួយដែលចង់ Boost និងចុចលើ Boost Post

- ផ្ទាំង Boost Post នឹងលោតចេញមក នៅត្រង់ Goal ជ្រើសរើសអ្វីដែលអ្នកចង់បានពីការ Boost នេះ (ទីមួយចង់ឲ្យអ្នកចុចមើលវិបសាយច្រើន, ទីពីរចង់បាន Like និង Share ច្រើន និង ទីបីចង់បានឆាតចូល Inbox ច្រើន)

- នៅត្រង់ Audience អ្នកអាចរើសយកប្រភេទមនុស្សដែលចង់បាន បានតាមចិត្ត

- Total Budget ជាផ្នែកសម្រាប់ជ្រើសរើសការចំណាយរបស់អ្នក ថាចង់ចំណាយប៉ុន្មានដុល្លារ និងចង់ឲ្យ Boost ដំណើរការប៉ុន្មានថ្ងៃ

- ពេលជ្រើសរើសរួចរាល់ហើយ ចុចលើពាក្យ Boost Post Now ជាការស្រេច៕
0 comments:
Post a Comment