កម្មវិធី-ហ្គេម (App) ជាច្រើនបានដាក់ឲ្យទាញយកឥតគិតថ្លៃលើ Google Play Store ឬ App Store សម្រាប់ស្មាតហ្វូន។ ផ្អែកតាមរបាយការណ៍ពី Statista ក្នុងឆ្នាំ ២០១៧ ប្រភេទ Free Apps មានការចុច Download ប្រមាណ ២៥០ ពាន់លានដង ខណៈ Paid Apps មានត្រឹម ១៥ ពាន់លាន ប៉ុន្តែចំណូលរបស់ App ឥតគិតថ្លៃ ខ្លះរកបានខ្ទង់លានដុល្លារ តើនោះមកពីមូលហេតុអ្វី?
១.In-App Purchases:

ជាយុទ្ធសាស្រ្តដ៏ពេញនិយមមួយដែលរាប់ពាន់ App កំពុងដំណើរការលើ Google Play Store និង Apple App Store។ វិធីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចំណាយលុយទិញរបស់អ្វីមួយនៅខាងក្នុង Appផ្ទាល់ ហើយបែកចែកជា ៣ ប្រភេទ:
- Consumable: ជាសេវាកម្មឬផលិតផលដែលអ្នកប្រើប្រាស់អាចប្រើបានតែមួយលើក ជាឧទាហរណ៍ប្រភេទលុយក្នុងហ្គេមឬពិន្ទុ។
- Non-consumable: ជាមុខងារអនុញ្ញាតឲ្យអ្នកប្រើចំណាយលុយក្នុងមួយរយៈខ្លី ជាឧទាហរណ៍ការបន្ថែមបើកឲ្យប្រើមុខងារលើសពីការកំណត់ឬបិទមិនឲ្យឃើញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម។
- Subscriptions: បើកឲ្យទិញ Subscriptions ដែលអាចដោះចោលនូវមាតិកាឬមុខងារសម្រាប់ប្រើក្នុងរយៈពេលមួយ អាចក្នុងរយៈពេល ១ ខែឬ ១ ឆ្នាំទៅតាមទំហំនៃការចំណាយ។
២.In-App Ads:
អ្នកអភិវឌ្ឍកម្មវិធី-ហ្គេមអាចរកចំណូលមួយបែបទៀតតាមរយៈផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានប៉ុន្មានប្រភេទដូចខាងក្រោម:
- Cost per click (CPC): ចំណូលនឹងរាប់តាមរយៈការ Click របស់អ្នកប្រើប្រាស់ទៅលើផ្ទាំងពាណិជ្ជកម្ម។
- Cost per view (CPV): ភាគច្រើនបញ្ចូលក្នុងមាតិកាវីដេអូ ដោយចំនួនអ្នកទស្សនាវីដេអូពាណិជ្ជកម្មកាន់តែច្រើន នោះចំណូលរបស់អ្នកអភិវឌ្ឍបានកាន់តែខ្ពស់។
- Cost per install (CPI): ទទួលបានចំណូលនៅពេលអ្នកប្រើប្រាស់ចុចដំឡើងកម្មវិធីឬហ្គេមណាមួយតាមរយៈផ្ទាំងផ្សព្វផ្សាយ។
បែបបទនៃការបង្ហាញផ្ទាំងពាណិជ្ជកម្មក៏មានដូចខាងក្រោម:
- Banner: ផ្ទាំងផ្សព្វផ្សាយប្រភេទនេះរមែងបង្ហាញនៅផ្នែកខាងលើឬខាងក្រោមនៃអេក្រង់ ហើយមានលាយឡំជាមួយអក្សរឬរូបភាព។ យ៉ាងណាមិញអត្រាចំណូលតាមរយៈ Banner មាន CTR ទាប ហើយឡើងខ្ពស់ផ្អែកតាមស្លាកយីហោ (Brand) បង្ហាញទៅកាន់ប្លុកអ្នកប្រើប្រាស់។

- Native: មនុស្សជាច្រើនមិនចូលចិត្តផ្ទាំងពាណិជ្ជកម្ម ហើយព្យាយាមចុចបិទ ចំណុចនេះហើយជាដំណោះស្រាយសម្រាប់ Developer ក្នុងការដាក់ Native ព្រោះមិនបង្ហាញរញ៉េរញ៉ៃច្រើន។

- Videos: ផ្អែកតាមរបាយការណ៍ពី eMarketer អត្រា CTR នៃផ្ទាំងពាណិជ្ជកម្មវីដេអូមាន ០,៣៩ ភាគរយ ( ០,១២ ភាគរយ សម្រាប់ Banner ធម្មតា)។

- Interstitial: ជាប្រភេទ Ads ដែលលោតពេញផ្ទៃអេក្រង់ អំឡុងពេលអ្នកប្រើបើកឬបិទកម្មវិធី។

- Rich media: ដោយអត្រា CRT ខ្ពស់ដល់ ០,៤៤ ភាគរយ ប្រភេទ Rich media ads មានមធ្យោបាយច្រើនក្នុងការបង្ហាញទៅអ្នកប្រើប្រាស់តាមរយៈសំឡេង, វីដេអូ, អក្សរ និងជាច្រើនទៀត។

៣.Freemium:


ងាយស្រួលយល់ប្រសិនអ្នករើសយក Free Version អាចប្រើប្រាស់តាមរយៈការកំណត់របស់ Developer ប៉ុន្តែបើរើសយក Freemium អ្នកប្រើប្រាស់ត្រូវចំណាយលុយក្នុងការទិញ App ដើម្បីអាចប្រើមុខងារកាន់តែច្រើន ជាឧទាហរណ៍រវាងកម្មវិធី MX Player និង MX Player Pro។
៤.Sponsorship:
ការស្វែងរកម្ចាស់ឧបត្ថម្ភមកសហការជាមួយ Developer អាចរកចំណូលបាន ២ បែប តាមរយៈការចែកចំណូលជាមួយម្ចាស់ឧបត្ថម្ភ និងមួយទៀតតម្រូវឲ្យស្ថាប័នឬក្រុមហ៊ុននោះបង់សេវាប្រចាំខែឬឆ្នាំ។
៥.Email Marketing:
ចំនួនភ្ជាប់ Email របស់អ្នកប្រើមកកាន់ App កាន់តែច្រើន ចំណូលកាន់តែក្រាស់។ ចំណុចនេះប្រសិនអ្នកឲ្យភ្ជាប់ជាមួយ Facebook នោះប្រហែល Emails របស់អ្នកនឹងត្រូវបានភ្ជាប់ទៅកាន់ Developer ដោយស្វ័យប្រវត្តិ ហើយរាល់ការផ្សព្វផ្សាយណាមួយ អ្នកនឹងបានឃើញតាមរយៈសារខាងក្នុងអ៊ីមែល។
0 comments:
Post a Comment