ចង់ដោនឡូតវីដេអូ Facebook,YouTube ងាយដូចបកចេក
របៀបដោនឡូតវីដេអូពី Facebook មិនថាពពួក Android និង iPhone ឬពី YouTube អី Sabay ធ្លាប់បង្ហាញជាហូហែរ ដោយឡែកវិធីថ្មីដែល Sabay លើកយកមកចែករំលែកបន្តនេះបានទាំងនៅលើកុំព្យូទ័រ និងទូរសព្ទ។

រូបតំណាង
ចំណាំ៖ វិធីដោនឡូតដូចគ្នា គ្រាន់តែ Copy Link ពី Facebook,YouTube មក Past ជាការស្រេច។
១៖ en.savefrom.net
វិបសាយ en.savefrom.net នេះល្អងាយប្រើ អាចដោនឡូតបានទាំងអស់រួមទាំង URL Youtube, Facebook ក្នុងពេលតែមួយ ហើយថែមទាំងគ្មានសារពាណិជ្ជកម្មលោតរញ៉េរញ៉ៃ ចំណែកវិធីដោនឡូតប្រិយមិត្តអាចអនុវត្តតាមរូប។




២៖ getfbstuff.com
វិបសាយ getfbstuff.com ក៏ជាវិបសាយពេញនិយមមួយដែរសម្រាប់ការដោនឡូតវីដេអូពី Youtube និង Facebook ងាយៗ ចំណាយពេលតិច ដោនឡូតបាន HD ហើយវា Support គ្រប់ Browser ទាំងអស់ ចំណែកវិធីដោនឡូតប្រិយមិត្តអាចអនុវត្តតាមរូប។


៣៖ fbdown.net
វិបសាយ fbdown.net ជាវិបសាយពេញនិយមមួយដែរសម្រាប់ការដោនឡូតវីដេអូពី Youtube និង Facebook ងាយៗ ដោនឡូតបាន HD ហើយវា Support គ្រប់ Browser ទាំងអស់ជាពិសេស Safari លើ iPhone ចំណែកវិធីដោនឡូតប្រិយមិត្តអាចអនុវត្តតាមរូប។


៤៖ downvids.net
វិបសាយ downvids.net មិនសូវជាពេញនិយមប៉ុន្មានទេ ព្រោះវាមាន Interface មិនសូវទាក់ទាញ តែយ៉ាងណាមុខងារពិសេសរបស់វាក៏មិនចាញ់វិបសាយទាំងបីខាងលើដែរ អាចដោនឡូតវីដេអូបាន HD ទាំង Youtube និង Facebook ចំណែកវិធីដោនឡូតប្រិយមិត្តអាចអនុវត្តតាមរូប។


៥៖ downloadvideosfrom.com
វិបសាយ downloadvideosfrom.com ចុងក្រោយនេះ សម្រាប់ក្រុមការងារ Sabay សូម Rate ឲ្យផ្កាយ ៥ ព្រោះវាល្អ មានមុខងារច្រើន និងដោនឡូត Linkពីវិបសាយណាមួយក៏បានដែរ តាមចិត្តចង់ បានវីដេអូ HD ហើយចំណាយពេលតិចបំផុត តោះ! នៅចាំអីទៀត។


0 comments:
Post a Comment