Wednesday, February 21, 2018

ROLLS-ROYCE MOTOR CARS 2017: 
THE YEAR OF BESPOKE

រថយន្ត Rolls-Royce ក្នុងឆ្នាំ ២០១៧៖ ឆ្នាំ​​នៃ​រថយន្ត​ផលិតច្នៃពិសេស​បែប Bespoke
The Rolls-Royce Motor Cars Bespoke department is an extraordinary collective of designers, engineers and craftspeople, who bring the marque’s discerning and influential patrons’ most ambitious and personal visions to reality.

The Rolls-Royce Motor Cars Bespoke department is an extraordinary collective of designers, engineers and craftspeople, who bring the marque’s discerning and influential patrons’ most ambitious and personal visions to reality.

Today, almost every motor car that leaves the Home of Rolls-Royce in Goodwood, England, is Bespoke. 2017 was the year that Rolls-Royce elevated Bespoke to unprecedented new levels, resulting in one of the most significant years for Bespoke in the 114-year history of the brand. What follows is a snapshot of some of the finest examples of Bespoke design and craftsmanship to be completed by the luxury house over the past 12 months.

ទីក្រុង
Goodwood ថ្ងៃ​សុក្រ ទី ១២ ខែ​មករា ឆ្នាំ ២០១៨

ផ្នែក​រថយន្ត​កែ​ច្នៃពិសេស​បែប
Bespoke របស់ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​រចនា​ម៉ូត វិស្វករ និង​វិចិត្រករ ដែលអាច​​ជួយ​សម្រេច​ឲ្យបាន​តាម​ចក្ខុវិស័យ​​​ដ៏មហិច្ឆិតា និងជាលក្ខណៈបុគ្គល​របស់​អតិថិជន​ដ៏មាន​ឥទ្ធិពល​ និង​យល់ដឹង​ខ្ពស់ ​របស់​ម៉ាកយីហោរថយន្ត Rolls-Royce នេះ។
ថ្ងៃនេះ សឹង​តែ​គ្រប់រថយន្តទាំងអស់​ដែល​ផលិតចេញពី​រោង​ចក្រ
Home of Rolls-Royce នៅទីក្រុង Goodwood ចក្រពភព​អង់គ្លេស​ គឺជា​រថយន្ត​ផលិត​ច្នៃពិសេស​បែប​ Bespoke។ ឆ្នាំ ២០១៧ គឺជាឆ្នាំ​ដែល​​រថយន្ត Rolls-Royce បាន​អភិវឌ្ឍ​ការ​កែច្នៃបែប Bespoke ឲ្យ​រីក​ចម្រើន​មួយកម្រិត​ទៀត ដែល​ជា​លទ្ធផល​ ធ្វើ​ឲ្យ​ឆ្នាំ ២០១៧ ជា​ឆ្នាំ​ដែលទទួលបាន​សមិទ្ធផល​​ច្រើន​បំផុត​ផងដែរ សម្រាប់​ផ្នែក Bespoke ក្នុង​ប្រវត្តិសាស្ត្រ ១១៤ ឆ្នាំ​របស់ម៉ាកយីហោ​រថយន្ត Rolls-Royce។ ខាង​ក្រោម​នេះ គឺជា​ការ​បង្ហាញ​សង្ខេប​អំពី​រថយន្ត​ដែល​​មាន​ការ​រចនា​ម៉ូត និង​វិចិត្រកម្ម​​បែប Bespoke ប្រណីត​បំផុត​ ដែល​ផលិត​រួច​រាល់​​ក្នុងរយៈកាល​ជាំង ១២ ខែមកនេះ។ 


‘Sweptail’
Rolls-Royce ‘Sweptail’, the realisation of one customer’s coachbuilt dream. Premiered in 2017, ‘Sweptail’ is a compelling representation of true luxury, taking Bespoke coachbuild personalisation to new heights. The result of a collaboration between patron and artisan, ‘Sweptail’s’ bold design embraces the marque’s heritage as the world’s leading coachbuilder whilst reaffirming its pinnacle position in Bespoke personalisation.

This automotive equivalent of Haute Couture draws on the lineage of 1920s and 1930s Rolls-Royce motor cars. The client’s vision was for a coachbuilt two seater coupé featuring a large panoramic glass roof. The result is a contemporary masterpiece.

The grille, milled from solid aluminium, presents a distinct formality. The side profile of ‘Sweptail’ defines its stately character, whilst the rear taper of the motor car pays homage to the world of racing yachts, shaping a completely new perception of a dramatic Rolls-Royce coupé.The elegant and characterising rear culminates in the registration number 08, milled from ingots of aluminium and hand polished to a mirror finish.

‘Sweptail’ is a personal, Bespoke, motor car like no other.

រថយន្ត Sweptail

រថយន្ត
Rolls-Royce ‘Sweptail’ គឺ​ជាការ​សម្រេច​បាន​តាម​សេចក្តីសុបិន​​​របស់​អតិថិជន​ម្នាក់​ដែលចង់​បាន​រថយន្ត​ដែលច្នៃ​ប្រៀប​ដូច​ការ​ធ្វើនាវា។ រថយន្ត ‘Sweptail’ នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​ឆ្នាំ ២០១៧ តំណាង​ឲ្យ​ភាព​ប្រណីតពិតៗ ដែល​ធ្វើ​ឲ្យ​​ការ​កែច្នៃ​បែប Bespoke យក​លំនាំតាម​​ការ​សាង​សង់​នាវា​ មានការ​អភិវឌ្ឍ​ន៍​មួយ​កម្រិតទៀត។ រថយន្ត ‘Sweptail’ ​នេះ គឺជាសមិទ្ធផល​កើត​ចេញពីការ​សហការ​រវាង​អតិថិជន និង​វិចិត្រករ ហើយ​​រចនា​បថ​នៃ​រថយន្ត​នេះជា​សក្ខីកម្ម​បង្ហាញ​ឲ្យ​ឃើញ​ថា ម៉ាកយីហោនេះ គឺជា​រថយន្ត​ដែល​ផលិត​ដូច​ការ​  ផលិត​នាវា ឈាន​មុខ​គេ​នៅក្នុង​ពិភពលោក ហើយ​ក៏​សបញ្ជាក់​ឲ្យឃើញពី​ភាព​កំពូល​របស់ខ្លួន​ខាង​ផលិតរថយន្ត​តាមការ​កែច្នៃបែប Bespoke ផងដែរ។ រថយន្ត​ដែល​ប្រៀប​បាន​​នឹង​ការ​កាត់​ដេរ​សម្លៀក​បំពាក់​ប្រណីតនេះ គឺអនុវត្ត​​តាម​វិធីសាស្ត្រ​នៃ​ការ​ផលិត​រថយន្ត Rolls-Royce នា​ទសវត្ស ១៩២០ និង ១៩៣០។  ចក្ខុវិស័យ​របស់​អតិថិជន​គឺចង់បាន​រថយន្ត​ទ្វារពីរ​សាងសង់​បែបនាវា​ ដែល​មានបំពាក់​ដំបូល​កញ្ចក់​។ លទ្ធផល​ដែលទទួល​បាន​គឺ​ស្នា​ដៃ​ឯក​ដ៏ទាន់​សម័យ។
ប៉ាណា​ ដែល​ត្រូវបាន​ផលិត​ចេញពី​អាលុយមីញ៉ូមរឹង​ បង្ហាញ​ឲ្យឃើញ​នូវ​ភាព ពិសេស​ប្លែក។ រូប​រាង​ពី​ចំហៀង​របស់​រថយន្ត
‘Sweptail’ បង្ហាញ​ឲ្យ​ឃើញថាជាតួអង្គ​ដ៏អស្ចារ្យ ខណៈដែល​ផ្នែក​ខាង​ក្រោយ​ គឺ​​យក​លំនាំ​តាម​នាវា​ប្រណាំង​​របស់ពិភពលោក ដែល​រថយន្តនេះ​បាន​បង្កើត​នូវ​ទស្សនាទាន​ថ្មី​ទាំង​ស្រុង​​សម្រាប់​រថយន្ត​ស្ព័រ​ទ្វារ​ពីរ​របស់ Rolls-Royce។ ផ្នែក​ខាង​ក្រោយ​ដ៏ស្រស់​ឆើត​ឆាយ និង​ពិសេស​ប្លែក​ ជាមួយនឹង​ស្លាកលេខ​ចុះបញ្ជី​លេខ 08 ដែល​ត្រូវ​បាន​ផលិត​ចេញពីគ្រាប់​អាលុយមីញ៉ូម​ និង​ត្រូវ​បាន​ប៉ូលា​ដោយ​ដៃ​រហូត​ដល់​ភ្លឺ​ដូច​កញ្ចក់។
រថយន្ត
‘Sweptail’ គឺជា​រថយន្ត​ Bespoke ដែល​មានលក្ខណៈបុគ្គល និង​មានតែមួយគ្មានពីរ។


New Phantom and ‘The Gallery’ – An Art Gallery on Wheels

New Rolls-Royce Phantom was unveiled to global critical acclaim in 2017. At the heart of the motor car’s design aesthetic is ‘The Gallery’, a contemporary and luxury reinterpretation of a motor car’s dashboard and instrument panel.

An application of glass runs uninterrupted across the fascia providing an unprecedented opportunity to present artwork, within your motor car. ‘The Gallery’ is an innovation that furthers Rolls-Royce’s unparalleled Bespoke vision and mastery of materials and craft.

រថយន្ត New Phantom និង វិចិត្រសាល’ - ជា​វិចិត្រសាល​លើ​រថយន្ត
រថយន្ត
New Rolls-Royce Phantom ស៊េរីថ្មី​ត្រូវ​បាន​​បង្ហាញខ្លួនជាសាធារណៈ​កាលពីឆ្នាំ ២០១៧ ដោយ​ទទួលបាន​ការ​កោត​សរ​សើរ​ទូទាំង​សកល​លោក។ ចំណុច​ស្នូល​នៃ​សម្រស់​រចនា​បថ​​របស់​រថយន្ត​នេះ​​គឺ "វិចិត្រសាល" ដែលជា​ផ្ទាំង​តា​ប្លូ និង​ផ្ទាំងបញ្ជា ​ដ៏ទំនើប​ទាន់​សម័យ និង​ប្រណណីត​​​បែប​ថ្មី។
ផ្ទាំង​កញ្ចក់​ត្រូវ​បាន​តំឡើង​​នៅ​លើ​​ផ្ទៃ​តាប្លូ​ ដែល​ផ្ដល់ឱកាស​ឲ្យ​មានការ​បញ្ចូល​នូវ​ស្នាដៃ​សិល្បៈ​នៅលើ​រថយន្ត​របស់​លោក​អ្នក។ “​វិចិត្រសាល” គឺជា​ការ​បង្កើត​ថ្មី​ ដែល​​ធ្វើ​ឲ្យ​ចក្ខុវិស័យ និង​ទឹក​ដៃ​កំពូល​ក្នុងការ​​ប្រើ​ប្រាស់​វត្ថុធាតុដើម​ ដោយ​រថយន្ត
Rolls-Royce រឹត​តែ​មិនអាច​ប្រៀប​បាន​ថែមទៀត។

Dawn and Wraith at Porto Cervo 

Two unique motor cars were created in honour of the 2017 Rolls-Royce Summer Studio, Porto Cervo, Sardinia. A Bespoke Dawn Drophead Coupé and a Wraith Black Badge were commissioned to encapsulate the essence of this beguiling island.

Dawn adopted a nautical theme, evoking emotions of a languid Mediterranean sojourn. The Porto Cervo motif, encrusted with genuine Sapphires and Mother of Pearl, is embedded into the front facia of the motor car. The navy blue and arctic white hues complement an expanse of teak, including the decking and floor.

The Porto Cervo Wraith playfully emulates Sardinia’s night time ambience. A two-tone Diamond Black exterior is contrasted with gloss and matt paint applications, while black woven leather door panniers infer Wraith Black Badge’s dark and complex character, under the night sky.

រថយន្ត 
Dawn និង Wraith នៅឯ Porto Cervo
រថយន្ត​ពិសេស​ប្លែកចំនួនពីរ​គ្រឿង ត្រូវ​បាន​បង្កើត​ឡើង​​នៅឆ្នាំ ២០១៧ សម្រាប់​​ស្ទូឌីយោ​​រដូវ​ក្តៅ​​របស់​ 
Rolls-Royce នៅ Porto Cervo នៃទីក្រុង Sardinia។ រថយន្ត Dawn ទ្វារពីរដែលផលិត​បែប Bespoke និង​រថយន្ត Wraith Black Badge ត្រូវ​បាន​កុម្ម៉ង់​ជាពិសេស​ដើម្បី​​បង្ហាញពី​សារសំខាន់​នៃ​កោះ​ដ៏ស្រស់​បំព្រង​មួយ​នេះ។
រថយន្ត​​ 
Dawn ប្រើ​ប្រាស់​រចនា​បថ​បែប​សមុទ្រ​ ដែលធ្វើ​ឲ្យ​នឹកឃើញ​ដល់​​ការ​ស្នាក់​នៅលំហែ​​ក្នុងតំបន់​ឆ្នេរមេឌីទែរ៉ាណេ​​មួយនេះ។ រូបសញ្ញា​​ Porto Cervo  ​ដែល​មាន​បញ្ចុះត្បូង​ខៀវ​ពិតៗ​ និង​គជ់​ខ្យង់​​ ត្រូវ​បាន​​ដាំ​នៅ​លើ​តាប្លូ​មុខ​​របស់​រថយន្តនេះ។ ពណ៌​ខៀវ​ទឹក​សមុទ្រ លាយ​ជាមួយនឹង​ពណ៌ស​នៅ​លើ​ត្រង់​ថត​ឥវ៉ាន់ និង​កម្រាល​បាត​​ ជួយ​បំពេញ​បន្ថែម​សម្រស់​ដល់​ផ្ទាំង​​ឈឺ​ម៉ៃសាក់​នៅក្នុង​រថយន្ត។
រថយន្ត 
Porto Cervo Wraith  វិញ​ យក​លំនាំតាម​សម្រស់​ពេល​រាត្រី​​​​របស់​ទីក្រុង សាឌីនា (Sardinia)។ ផ្ទៃ​ខាង​ក្រៅ​​ដែល​មាន​ពណ៌ពេជ្រ​ខ្មៅ​ ត្រូវ​បានធ្វើ​ឲ្យ​ឆ្លុះភ្លឺថ្លា​តាមរយៈការ​ប្រ​ប្រាស់ថ្នាំ​បែប​រលោង និង​ឃ្មឹក ខណៈដែល​ដៃ​ទ្វារ​ខាង​ក្នុង​​​ដែល​​ប្រើ​ប្រាស់ស្បែក​ដេរពណ៌ខ្មៅ​ គឺ​ជា​លក្ខណៈ​សម្គាល់​បែប​ងងឹត​ និង​ស្មុគ​ស្មាញ​របស់​ម៉ូដែល Wraith Black Badge នៅ​ក្រោម​ស្បៃ​រាត្រី។ 


‘Spirit of Calligraphy’ Ghost

A special one-off commission unveiled in Dubai in 2017, the Bespoke ‘Spirit of Calligraphy’ Ghost draws its design inspiration from the ancient art of Arabic calligraphy. Words are harmoniously moulded into shapes, creating a unique effect where texts and images become one. Sir Henry Royce’s resonant words “Take the best that exists and make it better. When it does not exist, design it”, in their Arabic form are shaped into Rolls-Royce’s flying mascot, the Spirit of Ecstasy. The calligraphy motif, created by renowned artist Khaled Al Saai, features as a silver inlay on the centre panel and as embroidery on the rear centre seat, amidst an eye-catching array of Turchese, Black and Arctic White leathers.

រថយន្ត
“Spirit of Calligraphy” Ghost
រថយន្ត​
“Spirit of Calligraphy” Ghost ដែល​កុម្ម៉ង់តែមួយគ្រឿង​យ៉ាងពិសេស​នេះ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ទីក្រុង​ឌូបៃ ​កាលពីឆ្នាំ ២០១៧ ដែល​ការ​រចនា​ត្រូវ​បាន​យក​លំនាំតាម​ស្នា​ដៃសិល្បៈ​​បុរាណ នៃ​អក្សរ​អារ៉ាប់។ ​ពាក្យ​ពេចន៍​នានា​ត្រូវ​បាន​ចាក់ពុម្ព​ចេញជា​រាង​ផ្សេងៗ​ ដែល​បង្កើត​បានជា​​ទឹក​ដៃ​ប្លែក​ដែល​អក្សរ​ និង​រូបភាព​​បង្កើត​ចេញ​ជារូបតែមួយ។ ពាក្យ​មួយឃ្លា​របស់​លោក Sir Henry Royce ដែល​និយាយថា៖ “​យក​អ្វីដែលល្អ​បំផុត​​និង​​មាន​ស្រាប់
ហើយ​ធ្វើ​ឲ្យ​កាន់តែ​ល្អជាង​មុន។ ប្រសិន​បើ​មិន​មានទេ ត្រូវ​រចនា​វាឡើង ដែលពាក្យ​នេះ​ជាភាសា​អារ៉ាប់​ ត្រូវ​បាន​សរ​សេរ​ចេញជា​ទេវរូប​​ហោះ​ហើរ​របស់​រថយន្ត Rolls-Royce។ រូប​អក្សរពណ៌ទឹក​ប្រាក់​​​នេះ ត្រូវ​បាន​បង្កើត​​ដោយ​វិចិត្រករ​ដ៏ល្បីល្បាញ​ឈ្មោះថា Khaled Al Saai ដែល​ ត្រូវ​បានបញ្ចុះនៅចំកណ្ដាល​ផ្ទាំង​​តាប្លូ​ និង​ត្រូវ​បាន​ប៉ាក់ដិន​​​នៅ​ចំកណ្ដាល​ពូក​ខាង​ក្រោយ​ រួម​ផ្សំនឹង​ស្បែក​ពណ៌​ស លាយ​ខ្មៅ និង​មានពណ៌​ខៀវ​​ទឹក​សមុទ្រ​ថែមទៀត។ 


‘Elegance’

Commissioned for an individual collector, the Ghost ‘Elegance’ raised the bar of Bespoke by becoming the first Rolls-Royce to be finished in a paint infused with diamonds. The flanks of the motor car are highlighted with Mugello Red and Black twin coachlines, reflected inside with black leather seats and accents in Mugello Red, carried through stitching on the doors and piping on the seats. The detailed fascia of smooth open-pore Tudor Oak veneer is also complemented with a Mugello Red single stitch along the top of the dashboard, and finished with a Bespoke clock. 

រថយន្ត
‘Elegance’
រថយន្ត​
Ghost ‘Elegance”នេះ​ ត្រូវ​បាន​កុម្ម៉ង់​​សម្រាប់​អ្នក​ប្រមូល​វត្ថុ​ម្នាក់​ ដែល​រថយន្ត​នេះ​​​បាន​អភិវឌ្ឍ​ផ្នែក​ Bespoke ឲ្យ​ឈាន​ខ្ពស់​មួយកម្រិតទៀត ​ដោយ​ក្លាយជា​រថយន្ត​ដំបូងគេ​​ដែល​ប្រើប្រាស់​ថ្នាំលាយ​ជា​មួយ​​គ្រាប់ពេជ្រ។ ថ្នាំ​នេះ​ត្រូវ​បាន​ដាក់ឈ្មោះថា "ហ្វូងតារាពេជ្រ” ទឹក​ថ្នាំ​ដ៏ពិសេស​ប្លែកនេះ​​​មានលាយ​គ្រាប់ពេជ្រ​ចំនួន ១០០០ គ្រាប់​ ដែល​ត្រូវ​បាន​កិន​​​ឲ្យ​ក្លាយជា​ម្សៅ​​យ៉ាង​ម៉ដ្ឋ​ ដែលធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្រៅ​មាន​ពន្លឺ​ភ្លឺផ្លេក​​គ្មាន​គូ​ប្រៀប។ ផ្ទៃ​សង​ខាង​រថយន្ត​​ត្រូវ​បាន​រំលេច​បន្ថែម​ដោយ​គំនូសឆ្នូត​ភ្លោះពណ៌​ក្រហម និង​ខ្មៅ ដែល​ឆ្លុះ​នឹង​​ផ្ទៃ​ខាង​ក្នុង​ដែល​បំពាក់​ដោយ​ស្បែកពណ៌ខ្មៅ និង​ថ្នេរ​រំលេច​ពណ៌ក្រហម ដែលថ្នេរពណ៌នេះ​​បន្ត​មាន​នៅ​លើ​ផ្ទៃទ្វារ ​និង​ឆ្នូត​ពូក។ បន្ទះឈើ​ Tudor Oak យ៉ាង​រលោង​នៅ​លើ​ផ្ទៃ​តាប្លូ​​ ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់តែ​លេច​ធ្លោ​ថែមទៀត​តា​ម
​រយៈថ្នេរ​​ទោល​ពណ៌ក្រហម​នៅចំពីលើ​ផ្ទាំង​តាប្លូ​ និង​បញ្ចប់​ដោយ​នាឡិកា​បែប​
Bespoke នៅលើនោះ។ 


‘Dawn in Fuxia’

In 2017, US collector Michael Fux was presented with his tenth Bespoke model from Rolls-Royce Motor Cars. Following a visit to Pebble Beach in 2016, where he collected a cluster of eye-catching fuchsia petals, he challenged the Bespoke team at Goodwood with a commission to bring a striking new colour to Dawn. Subsequently unveiled during The Quail automotive gathering in California, the vibrant ‘Dawn in Fuxia’ represents the addition of another unique hue to the Rolls-Royce Colour Collection, and is reserved exclusively for Mr. Fux to use. His most recent commission is his second Dawn, having collected the first – in one-off ‘Fux Blue’ – in 2016. Reminiscent of that car, the interior of ‘Dawn in Fuxia’ is trimmed in stunning Arctic White leather.

រថយន្ត
‘Dawn in Fuxia’

នៅ​ក្នុង​ឆ្នាំ ២០១៧ អ្នក​ប្រមូល​វត្ថុ​ជនជាតិ​អាមេរិក លោក
Michael Fux បានទទួល​រថយន្ត​​បែប Bespoke ទី ១០ ​របស់ខ្លួនពី​ Rolls-Royce។ បន្ទាប់ពី​លោក​បានទៅទស្សនកិច្ច​នៅឆ្នេរ Pebble Beach នៅឆ្នាំ ២០១៦ ដែល​ទីនោះ លោក​បាន​ប្រមូល​សំណុំ​ត្របក​ផ្កា fuchsia លោក​ក៏បាន​ឲ្យ​ក្រុមការងារ Bespoke នៅ Goodwood ច្នៃ​រថយន្ត Dawn មួយគ្រឿង​​ជាមួយនឹង​ពណ៌ថ្មី​ដែលទាក់ភ្នែក។ ជាលទ្ធផល​ រថយន្ត​នេះ​ត្រូវ​បាន​បង្ហាញ​​នៅ​ឯកម្មវិធី​ប្រមូល​ផ្ដុំ​​រថយន្ត​ Quail ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ហើយ​រថយន្ត “Dawn in Fuxia” គឺជា​រថយន្ត​ដែលមានពណ៌ពិសេស​មួយទៀត ក្នុង​ចំណោម​សំណុំ​ពណ៌​ពិសេសៗ​​របស់​រថយន្ត Rolls-Royce ហើយ​ពណ៌នេះ​ ទុក​ប្រើ​ប្រាស់ផ្ដាច់​មុខ​សម្រាប់​តែ​លោក Fux ប៉ុណ្ណោះ។ ​ការ​កុម្ម៉ង់លើក​នេះ គឺជា​រថយន្ត Dawn ទីពីរ​របស់​លោក ហើយ បន្ទាប់ពី​ទទួល​បាន​រថយន្ត Dawn ដំបូង​ដែលមានតែ​មួយគ្រឿង ឈ្មោះថា “Fux Blue” កាលពីឆ្នាំ ២០១៦។ ដើម្បី​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​រថយន្តទីមួយ ​ផ្ទៃ​​ក្នុង​របស់ “Dawn in Fuxia” ត្រូវ​បាន​បំពាក់​ដោយ​ស្បែក​ពណ៌​ស​យ៉ាង​ស្រស់​ស្អាត។

‘Dawn B50’ for Hotel Byblos

In celebration of the 50th anniversary of the Hotel Byblos in Saint-Tropez in 2017, Rolls-Royce Motor Cars revealed the ‘Dawn B50’, a highly Bespoke and unique motor car inspired by the warmth and vibrancy of the Côte d'Azur. Commissioned by the Hotel Byblos as the automotive ‘Jewel of Saint-Tropez’, the Dawn B50 exudes two dominant exterior colours. The lustrous combination was developed exclusively to celebrate the hotel’s anniversary, along with bespoke door treadplates and a unique hand-painted coachline on each side bearing the ‘B50’ logo. The sophisticated interior takes inspiration from the intense Mediterranean sun, with vibrant tangerine tones that accentuate the dashboard and echo the stitching across the seat upholstery and floor mats.

រថយន្ត 
‘Dawn B50’ សម្រាប់សណ្ឋាគារ Hotel Byblos
ដើម្បីជា​ការ​រំឭក​ខួប​ ៥០ ឆ្នាំ​នៃ​សណ្ឋាគារ 
Hotel Byblos ​នៅ Saint-Tropez កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​បង្ហាញ​ម៉ូដែល “Dawn B50” ជា​រថយន្ត​​មាន​ការ​ច្នៃបែប Bespoke យ៉ា​ង​ពិសេស និង​មានតែមួយគ្រឿង​ ដោយ​យក​លំនាំតាម​អាកាសធាតុ​កក់ក្ដៅ និងភាព​រស់​រវើក​របស់​ឆ្នេរ Côte d'Azur ។ រថយន្ត Dawn B50 នេះ​ត្រូវ​បាន​កុម្ម៉ង់​ដោយសណ្ឋាគារ Hotel Byblos ក្នុងនាមជា​រថយន្ត “ពេជ្រ​របស់ Saint-Tropez” ហើយ​ផ្ទៃ​ខាង​ក្រៅ​មានពីរពណ៌​លាយ​គ្នា។ ការ​ច្របាច់​ពណ៌បញ្ចូលគ្នា​​យ៉ាង​ភ្លឺ​ស្រស់​ស្អាតនេះ​​ត្រូវ​បាន​បង្កើត​ឡើងផ្ដាច់មុខ​ដើម្បីអបអរ​ដល់ខួប​របស់​សណ្ឋាគារនេះ ជាមួយនឹង​បន្ទះ​ឈ្មោះ​ជាប់ទ្វារ​បែប Bespoke និង​ឆ្នូតភ្លី​ដែល​គូស​ថ្នាំ​ដោយដៃ​​យ៉ាង​ចំណាន​​នៅ​លើ​ផ្ទៃ​ទាំង​សង​ខាង​របស់​រថយន្ត​ដោយ​មាន​រូប​សញ្ញា ‘B50’ ថែមទៀត។ ផ្ទៃ​ខាង​ក្នុង​យ៉ាង​ប្រណីត​​គឺ​យក​លំនាំតាម​ពន្លឺព្រះអាទិត្យ​នៃ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ ជាមួយនឹង​ពណ៌ទឹក​ក្រូច​ ដែល​រំលេច​លើ​ផ្ទៃ​តាប្លូ និង​នៅតាម​ថ្នេរ​ពូក និង​កម្រាល​រថយន្ត​ថែមទៀត។ 


Homage to a special Silver Dawn 

Prominently displayed at the Home of Rolls-Royce is a remarkably rare 1952 Silver Dawn Drophead Coupé, one of very few ever made. It was sold new to a customer in Canada, and in 2017 a commission for a new Dawn from the same country led to a beautiful homage to this particular car in its 65th anniversary year.

Finished in two-tone Midnight Sapphire and Jubilee Silver, the new Dawn closely emulates the original finishes of the 1952 motor car, with a Bespoke painted coachline, broken for the first time on a Rolls-Royce. Inside, Selby Grey and Navy leather are combined with Crossbanded Walnut Burr veneer, closely matched to the original. The finishing touches include a Bespoke clock with ‘1952’ lettering and a Spirit of Ecstasy veneer inlay.

ការ​រំឭក​ដល់​រថយន្ត
Silver Dawn ដ៏ពិសេស
រថយន្ត
Sliver Dawn ឆ្នាំ ១៩៥២ដ៏កម្រមួយគ្រឿង​ដែលស្ថិត​​ក្នុងចំណោម​រថយន្ត​​ចំនួនតិច​គ្រឿង​ប៉ុណ្ណោះ ​ដែលបានផលិត ត្រូវ​បាន​ដាក់តាំង​បង្ហាញ​យ៉ាង​សង្ហា​នៅ​ឯ​រោង​ចក្រ​របស់​រថយន្ត Rolls-Royce។ រថយន្ត​នោះ​ត្រូវ​បានលក់​ថ្មីទៅ​ឲ្យ​​អតិថិជន​នៅ​ប្រទេស​កាណាដា ហើយ​នៅ​ឆ្នាំ ២០១៧ មានការ​កុម្ម៉ង់​រថយន្ត Dawn ថ្មី​ ពី​អតិថិជន​នៅប្រទេស​កាណាដាដដែល​ ហើយ​រថយន្ត​នេះ គឺបាន​រំឭក​ដល់​រថយន្ត​ដ៏ពិសេស​​ក្នុង​ខួប ៦៥ ឆ្នាំ​របស់​ខ្លួន។
រថយន្ត
Dawn ស៊េរីថ្មី​នេះ​ មានផ្ទៃ​ពីរពណ៌លាយគ្នា គឺពេជ្រខៀវ និង​​ទឹក​ប្រាក់​ ហើយ​​ដែល​យកលំនាំតាម​ផ្ទៃពណ៌​សឹង​តែដូចគ្នា​ជាមួយនឹង​រថយន្ត​ស៊េរីឆ្នាំ ១៩៥២ ព្រមជាមួយនឹង​​ឆ្នូត​ភ្លី​​បាញ់ថ្នាំបែប Bespoke ដែល​ ធ្វើ​ជាលក្ខណៈដាច់ពីគ្នា​ជាលើក​ដំបូង​សម្រាប់​រថយន្ត Rolls-Royce។ នៅ​ផ្ទៃ​ខាង​ក្នុង​រថយន្ត ស្បែក​ពណ៌ប្រផេះ លាយ​ខៀវ​​​ត្រូវ​បាន​ប្រើ​រួមគ្នា​ព្រមជាមួយនឹង​បន្ទះឈើ Crossbanded Walnut Burr ដែល​ផលិតឡើង​សឹង​តែ​ដូច​ទៅ​នឹង​រថយន្ត​ដើម​ទាំង​ស្រុង។  គ្រឿង​បំពាក់​បង្ហើយ​រួម​មាននាឡិកា​បែប​ Bespoke ជាមួយ​នឹង​ការ​ឆ្លាក់​លេខ “១៩៥២” និង​ការ​ឆ្លាក់​ទេវរូប Spirit of Ecstasy លើ​បន្ទះឈើ។


Inspiration from South Korea

The ‘Bespoke Collection for Korea’ unveiled at the British Embassy in Seoul, embraced the aesthetic heritage of South Korea with a contemporary flare. The Ghost Seoul Edition reflects colours that grace the country’s Taegukgi national flag, finished in bright Andalusian White with a twin coachline in Cobalto Blue and Mugello Red – along with a hand-painted Bespoke motif that captures the silhouette of the iconic Namsan Seoul Tower. Inside, the black leather is complemented by contrasting bands in Arctic White, as well as blue and red highlights for stitching and piping.

The ‘Wraith Busan Edition’ is inspired by the hues of the coastal city of the same name, with a two-tone exterior in Royal Blue and Jubilee Silver that conjures up the shimmer of the surrounding sea. The rear pillar motif echoes the delicate latticework of traditional Korean ‘hanok’ screen doors, and is also carried inside the car across the dashboard. Emulating the dusk sky across nearby mountain ranges, a single coachline in Blushing Pink draws attention to the shoulder line. The colour is also applied to the seat stitching, instrument panel and ‘RR’ headrest monograms inside, as the final flourish to the Selby Grey and Cobalto Blue upholstery

សំណុំ​រថយន្ត​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ត្បូង

សំណុំ​រថយន្ត 
Bespoke សម្រាប់​កូរ៉េ​ ត្រូវ​បាន​បង្ហាញ​នៅឯ​ស្ថានទូត​ចក្រ​ភព​អង់គ្លេស​នៅ​ក្នុងទីក្រុង 
សេអ៊ូល  ដើម្បីបង្ហាញពី​កេរតំណែល​ដ៏ស្រស់​ស្អាត​​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាមួយនឹង​ភាពទាន់សម័យ​នា​ពេល​បច្ចុប្បន្ន។ រថយន្ត 
Ghost Seoul Edition ឆ្លុះបង្ហាញនូវពណ៌​ ដែល​មាន​នៅ​លើ​ទង់ជាតិ Taegukgi ​របស់​ប្រទេស​កូរ៉េ​ខា​ង​ត្បូង​ ព្រមជាមួយនឹង​ពណ៌ស​ភ្លឺ​ និង​ឆ្នូត​ភ្លីភ្លោះ​ ដែលមានពណ៌ខៀវ និង​ក្រហម ព្រមជាមួយ​នឹង​រូប​បែប Bespoke គូស​ដោយដៃ ដែល​ជា​​គំនូរ​ស៊ីឡូអ៊ីត​​របស់​អគារនិមិត្តរូប Namsan នៃទីក្រុងសេអ៊ូល។ សម្រាប់​ផ្ទៃខាង​ក្នុង ស្បែកពណ៌ខ្មៅ ត្រូវ​បាន​​បំពេញសម្រស់​បន្ថែម​ដោយឆ្លុះជាមួយនឹង​ថ្នេរ និង​ឆ្នូតពូក ដែលមានពណ៌ស ខៀវ និង​ក្រហម​។
ចំណែកឯ​រថយន្ត 
Wraith Busan Edition ត្រូវ​បាន​យក​លំនាំតាមពណ៌​ទីក្រុង​​តំបន់​ឆ្នេរ​​មួយនេះ ជាមួយ​នឹង​ផ្ទៃ​ខាង​ក្រៅមានពីរពណ៌លាយគ្នា គឺពណ៌ខៀវ​ និងទឹកប្រាក់ ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​ពន្លឺព្រាលៗ​នៃ​សមុទ្រ​ដែលព័ទ្ធជុំវិញ។ រូប​នៅផ្នែក​ខាងក្រោយ​​​យក​លំនាំតាម​ការ​ងារ​ធ្វើ​ទ្វារ​ប្រណីត​ ‘hanok’ បែបប្រពៃណី​របស់​កូរ៉េ​ ហើយ​ក៏មានបំពាក់ដូចគ្នា​នៅ​ផ្ទៃ​ខាង​ក្នុង​រថយន្ត គឺ​នៅតាម​តាប្លូ។ ដោយ​យក​លំនាំតាម​ផ្ទៃមេឃ​ពេល​ព្រលប់​​នៅតាម​ជ្រលង​ភ្នំ​​ដែលនៅជិតទីក្រុងនោះ ឆ្នូតភ្លីទោល​ ដែល​មាន​ពណ៌ផ្កាឈូកភ្លឺ​ បានទាញ​ចំណាប់អារម្មណ៍​ទៅលើផ្ទៃត្រឹម​ស្មា​នៃ រថយន្តនេះ។​ ពណ៌នេះ ក៏មាន​ប្រើ​​នៅ​លើ​ថ្នេរ​ពូក​ ផ្ទាំង​ឧបករណ៍បញ្ជា និង ខ្នើយ ‘RR’ នៅផ្ទៃ​ខាង​ក្នុង​ផងដែរ ដែល​បំពាក់​ស្បែក​ពណ៌ប្រផេះ និង​ពណ៌ខៀវលាយគ្នា។



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget