ជាធម្មតា នៅពេលដែល Touchpad កុំព្យូទ័រគាំង អ្នកប្រើធម្មតាៗអាចមិនហ៊ានទៅឆ្កឹះឆ្កៀលរុករកនោះទេ ខ្លាចច្រឡំចុចប៉ះអ្វីទៅបណ្ដាលឲ្យខូចលើសដើម។ យ៉ាងណាមិញ Sabay ធានាថា បន្ទាប់ពីអនុវត្តតាមវិធីនេះ អ្នកប្រាកដជាអាចយកទៅដោះស្រាយដោយខ្លួនឯងបាន។

រូបតំណាង
Sabay នឹងលើកយកប្រភេទកុំព្យូទ័រកូនកាត់ថេប្លេត XPS 12 ស៊េរី ២០១៣ មកបង្ហាញដូចខាងក្រោម៖
១) រកមូលហេតុសិន

មិនថាតែកុំព្យូទ័រទេ ឲ្យតែគ្រឿងអេឡិចត្រូនិចតែងតែមានបញ្ហាជៀសមិនផុត ប៉ុន្តែអ្នកត្រូវដឹងពីមូលហេតុវាជាមុន តើវាគាំងមកពីអ្វី? នៅសុខៗគាំង ឬយ៉ាងម៉េច? បន្ទាប់ពីដឹងដើមចមវាហើយ អ្នកត្រូវរកដំណោះស្រាយ។
ជាដំបូងត្រូវចូលទៅ Control Panel វាយពាក្យ Device manager ឬចុចលើសញ្ញា Search (Window 8.1 ឬ Window 10) ចុចមើលត្រង់ពាក្យថា Mice and Other...ដើម្បីពិនិត្យមើល Driver* តើវាមានឬអត់? បើមានគ្រាន់តែ Update ជាការស្រេច។ បើគ្មាន អ្នកត្រូវដោនឡូតវាមកដំឡើង។
*(Driver គឺជាបណ្ដុំនៃមុខងារលើកុំព្យូទ័រដូចជា មុខងារ Audio, Sound, Mouse, Battery, Sensor, Monitor, Network Adapter ជាដើម។)
២) របៀបដោនឡូត Driver
បន្ទាប់ពីដឹងមូលហេតុហើយ ត្រូវរក Driver មកដាក់ឲ្យវា។ អ្នកត្រូវចុចប៊ូតុង Window+R វាយពាក្យថា msinfo32.exe ចុច OK ដើម្បីរកមើលលេខម៉ូឌែលម៉ាស៊ីនកុំព្យូទ័រ។
ឧទាហរណ៍៖ XPS 12-9Q33 រួច Copy វាទៅស្វែងរកក្នុង Google។ នៅពេលស្វែងរក គ្រាន់តែវាយពាក្យ driver dell xps 12-9q33 រួចជ្រើសរើសយកជំនាន់ Window(8.1 ឬ 10) រួចអូសមកក្រោមដើររកពាក្យថា Dell Touchpad Driver រួចចុចដោនឡូត(ដូចរូប)។
ក្រោយពេល ដោនឡូតចប់ អ្នកគ្រាន់តែដំឡើង(Install)វាលើកុំព្យូទ័រអ្នក រួចចូលទៅមើលនៅក្នុង Device Manager ដើម្បីឲ្យប្រាកដច្បាស់។ ចុងក្រោយ អ្នកគ្រាន់តែដកខ្សែ Mouse ចេញ រួចយកដៃប៉ះ Touchpad នោះ Cursor នឹងដើរភ្លាម មិនគាំងដូចមុនទេ។
បើឆ្ងល់អីទៀត អាចសាកសួរនៅខាងក្រោមបាន៕
តោះ! អនុវត្តទាំងអស់គ្នា៖







របៀបដោនឡូត Driver Touchpad
0 comments:
Post a Comment