ចន្លោះមិនឃើញ
កាស iPhone នៅបន្តពេញនិយមដល់សព្វថ្ងៃ ថ្វីបើ Apple ចេញលក់ AirPods បានជាង ១ ឆ្នាំមកហើយក្តី។ ប៉ុន្តែសង្កេតឃើញអតិថិជនមួយចំនួននៅចាញ់បោកជនខិលខូចក្នុងការទិញប៉ះ កាសក្លែងក្លាយ ដែលដាក់លក់ស្មើតម្លៃកាសហ្ស៊ីន ឬពពួក Grade A។
Sabay ចែករំលែកនូវគន្លឹះ ៤ យ៉ាងក្នុងការសម្គាល់ឲ្យដាច់ស្រេចរវាងកាស Original ចេញពីក្រុមហ៊ុន និងប្រភេទ Copy តាមទាបខ្ពស់។
១.មើលលើការវេចខ្ចប់:
ប្រើពន្លឺឆ្លុះបញ្ចាំសំបកប្រអប់ខ្ចប់កាស ដោយរបស់ក្លែងក្លាយពេលចាំងភ្លើង មានស្នាមខ្មៅដុបៗ ខុសពីរបស់ហ្ស៊ីនរាបស្មើស្អាត (ដូចបង្ហាញក្នុងរូប)។
២.ពិនិត្យសំឡេងពេលចុចប៊ូតុង:
កាសហ្ស៊ីនពី Apple នៅពេលចុចប៊ូតុងដំឡើងឬបន្ថយ សំឡេងលឺសូរ "click, click” ស្ងាត់តិចបំផុត ខុសពីរបស់ក្លែងក្លាយទោះមនុស្សឈរចម្ងាយ ១ ម៉ែត្រក៏ស្ដាប់នៅលឺ។ មួយទៀតសោតក្រឡេកមើលគម្លាតជាតិផ្លាស្ទិចក្បែរប៊ូតុង ដោយរបស់ពិតមានគម្លាតស្ដួចស្ដើងបំផុត។
៣.ឆែកមើលរន្ធបាស (ច្បាស់បំផុត):
កាសពិតប្រាកដថ្លៃមិនក្រោម ១០ ដុល្លារ រចនាមកពីនាយនូវរន្ធបាសផ្នែកខាងក្រោម ក្នុងគោលដៅបន្ថែមសំឡេងឲ្យកាន់តែប្រសើររាល់ពេលស្តាប់ ហើយបើអ្នកដាក់ម្រាមដៃបាំងទីតាំងនោះ ក៏មានសំឡេងខ្សាវៗបុកចេញមកវិញ។ ចម្លែកអ្វីកាសក្លែងក្លាយ ត្រង់រន្ធបាស គ្រាន់តែរចនាមកបញ្ឆោតអ្នកប្រើប្រាស់។
៤.មើលសារធាតុស្រោបតួកាស:
យកកាសដាក់បញ្ចាំងក្រោមភ្លើងពិល ស្របពេលរបស់ពិតប្រើនូវសារធាតុអាលុយមីញ៉ូមកម្រិតខ្ពស់ ដែលមិនឲ្យអ្នកប្រើមើលឃើញសំបកក្នុង ខុសពីកាសតម្លៃ ២-៣ ដុល្លារ ដូចបើកចំហឲ្យឃើញតួក្នុងបានយ៉ាងងាយ។
0 comments:
Post a Comment