ស្មាតហ្វូនម៉ូដែលក្រោយៗ មានបំពាក់បច្ចេកវិទ្យាកាន់តែល្អប្រសើរ ជាពិសេសមានការគិតគូរខ្លាំងចំពោះគុណភាពរូបភាព។ មុខងារលើកាមេរ៉ាទាំងនេះ អាចធ្វើឲ្យអ្នកថតរូបបានស្អាត មានអារម្មណ៍ដូចអ្នកជំនាញ។
មាន Lens ពីរគ្រាប់

ទាំង iOS និង Android សុទ្ធតែមានម៉ូដែលស្មាតហ្វូនបំពាក់ Lens ពីរគ្រាប់ ជា Wide-angleនិង Telephoto។ ក៏មានដល់ Lens បីគ្រាប់ផងដែរ ដូចជា Huawei P20 Pro ដែលអាចជួយសម្រួលដល់គុណភាពពណ៌ និងកម្រិតច្បាស់ បានយ៉ាងគាប់ចិត្ត។
Wide Aperture

Aperture សំដៅលើកម្រិតដែល Lens ចំហទទួលពន្លឺ។ Aperture លើស្មាតហ្វូនមានការពង្រឹងគុណភាពបានល្អ ទទួលពន្លឺបានកាន់តែច្រើន ផ្ដល់ពណ៌ រូបភាពបានច្បាស់។
High Dynamic Range (HDR)

High Dynamic Range (HDR) Mode លើកាមេរ៉ាស្មាតហ្វូន អាចជួយបង្កើនសម្រស់រូបភាពបានល្អ ជាពិសេសរូបភាពពេលយប់ ដោយបន្សំរូបភាពជាច្រើនមានកម្រិតពន្លឺខុសគ្នា បញ្ចូលជារូបតែមួយ។
Optical Image Stabilization (OIS)

មុខងារនេះជួយកាត់បន្ថយភាពព្រាលក្នុងពេលថតរូប និងសូម្បីតែពេលថតវីដេអូ។
High-resolution Video

ការថតវីដេអូលើស្មាតហ្វូន មានកម្រិត Resolution កាន់តែខ្ពស់ដល់ទៅ 4K ក៏មាន ហើយអនាគតអាចមានលើសពីនេះ ជួយសម្រួលដល់ការប្រើប្រាស់ចាក់បង្ហាញលើអេក្រង់ធំៗបានល្អត្រជាក់ភ្នែក។
Autofocus

Autofocus លើកាមេរ៉ាភាគច្រើនមានបីប្រភេទ៖
- Contrast detection autofocus៖ ល្អបំផុតសម្រាប់រូបភាពគ្មានចលនា។
- Laser autofocus៖ ល្អបំផុតពេលចុចថតភ្លាមៗ ពេល Subject មិនមានពេលគ្រប់គ្រាន់ត្រៀមខ្លួនបែរចំកាមេរ៉ា។
- Phase detection autofocus៖ បន្ត Focus លើ Subject ងាយស្រួលតាមថត។
Auto-detection flash

មុខងារនេះ អាចជួយកំណត់បើកប្រើ Flash ករណីមានតម្រូវការ ពេលថតទិដ្ឋភាពខ្វះពន្លឺ។
Filters

Filters អាចជួយបង្កើតសិល្បៈកែច្នៃមួយបែបលើរូបភាពនានា កំឡុងពេលឬក្រោយពេលថត។
Portrait mode

Portrait Mode អាចជួយផ្ដាច់ Subject ពីផ្ទៃខាងក្រោយ បានយ៉ាងល្អបង្កើតជាទិដ្ឋភាពផ្ទៃខាងមុខច្បាស់ និងក្រោយព្រាល។
Burst mode

មុខងារនេះអាចចាប់យករូបភាពបន្តបន្ទាប់បានជាច្រើនសន្លឹក ងាយស្រួលក្នុងការជ្រើសរើស ល្អបំផុតពេលថតរូបសកម្មភាព៕
0 comments:
Post a Comment