ប្រិយមិត្តដែលប្រើប្រាស់ទូរសព្ទ iPhone ក៏ដូចជា iPad ប្រហែលជាមានការធុញទ្រាន់ចំពោះការលោតចេញសារដំណឹងម្តងហើយម្តងទៀត ឱ្យធ្វើការ Update កម្មវិធីផ្សេងៗហើយ! បើដូច្នេះមែន លោកអ្នកគួរតែបិទវាចោលទៅ ព្រោះវាមិនត្រឹមតែរំខានប៉ុណ្ណោះទេ ប៉ុន្តែ ក៏ធ្វើឱ្យខាតទំហំទិន្នន័យអិុនធើណែត ស៊ីថាមពលថ្ម និងទូរសព្ទដើរយឺត (សម្រាប់ iPhone ស៊េរីចាស់ៗ) ថែមទៀតផង។
ដើម្បីបិទកុំឱ្យវាលោតចេញ Update ស្វ័យប្រវត្តិបែបនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> iTunes & App Store រួចនៅខាងក្រោម AUTOMATIC DOWNLOADS សូមចុចកុងតាក់បិទលើ Apps និង Updates ជាការស្រេច៕
0 comments:
Post a Comment