Friday, November 24, 2017

November 24, 2017

ចែកចាយបន្ត 
តើលោកអ្នកឧស្សាហ៍បាត់កម្មវិធីលើទូរសព្ទ iPhone ឬ iPad ដោយមិនដឹងមូលហេតុ ឬជាឱពុកម្តាយដែលមានកូនតូចៗរពឹសដៃតែងសុំ iPhone លោកអ្នកលេងមែនទេ? បើដូច្នេះមែននោះ នេះគឺជាគន្លឹះដ៏មានប្រយោជន៍សម្រាប់លោកអ្នកហើយ។
មែនទែនទៅ ប្រព័ន្ធ iOS របស់ iPhone ជំនាន់ក្រោយៗ គឺមានភ្ជាប់មកជាមួយមុខងារ Restriction ដែលអាចជួយលោកអ្នកដោះស្រាយបញ្ហាខាងលើនេះបាន។
Restriction អនុញ្ញាតឱ្យលោកអ្នកបិទកុំឱ្យកម្មវិធីណាមួយនៅលើទូរសព្ទដៃលោកអ្នកត្រូវបានលុប ឬដំឡើងដោយគ្មានការយល់ព្រមបាន ដោយគ្រាន់តែចូលទៅកំណត់តាមវិធីដូចខាងក្រោម៖
1- ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> General -> Restrictions នៅលើ iPhone/iPad លោកអ្នក
2- ប្រសិនបើលោកអ្នកមិនធ្លាប់ប្រើមុខងារ Restriction ពីមុន សូមចុចលើ Enable Restrictions នៅផ្ទាំងកម្មវិធីខាងលើ រួចដាក់លេខកូដសម្ងាត់ ៤ ខ្ទង់ ចំនួនពីរលើក។ បញ្ជាក់: លេខកូដនេះ គឺខុសពីលេខកូដដែលប្រើសម្រាប់ចាក់សោទូរសព្ទ។

3- បន្ទាប់មក ចុចលើកុងតាក់បិទលើមុខងារ Installing Apps និង Deleting Apps ដែលឋិតនៅខាងស្តាំវា។

4- បន្ទាប់ពីធ្វើដូចនេះហើយ ប៊ូតុងសញ្ញា x នឹងបាត់ចេញពីរូបតាងកម្មវិធីលើ Home Screen ដែលកម្រើកឡើងក្រោយពីមាននរណាម្នាក់ចុចជាប់លើផ្ទៃអេក្រង់ ហើយប៊ូតុង Delete App ក៏បាត់ស្រមោលពីកម្មវិធីនីមួយៗនៅខាងក្នុងកម្មវិធី Settings -> General -> Storage & Cloud Usage ផងដែរ។ ចំណែករូបតាងកម្មវិធី App Store ក៏បាត់ខ្លួនពី Home Screen និងមិនអាចស្វែងរកឃើញតាមមុខងារ Search ក្នុង Spotlight ទៀតដែរ៕

Related Posts:

  • វិធី​​សាមញ្ញ​ៗ​ ៤ ជួយ​ឲ្យ​ iPhone ដើរ​លឿន​ដូច​ថ្មី​ ​iPhone ​ម៉ូដែល​​ណា​ក៏​ដូច​ជា​ម៉ូដែល​​ណា​ដែរ ដោយ​ការ​ប្រើ​ប្រាស់​រយៈ​ពេល​យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​​ទូរសព្ទ​ហាក់​មាន​សភាព​យឺត​ ស្ទក់​ ជាង​ពេល​ទើប​ប្រើ​ដំបូង។ ប៉ុន្តែ​​​​វិធី​​សាមញ្ញ​ៗ​ ៥ ​ខាង​ក្រោម​ជួយ​ឲ្យ​iPhone នៅ​តែ​ដើរ​លឿន​ដូច​ថ… Read More
  • ដឹង​ទេ​ថា​ iPhone អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​បាន? អ្នក​ប្រើ​ប្រាស់​ iPhone ​​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​កម្មវិធី​ Compass (ត្រីវិស័យ) មាន​បង្កប់​មុខងារ​មួយ​ដែល​អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​ ដើម្បី​វាស់​ដឺក្រេ​បាន។ ដើម្បី​អាច​ប្រើ​មុខងារ​នេះ​បាន​អ្នក​គ្រាន់​តែ​​បើ… Read More
  • ដំណោះ​ស្រាយ​ ៩ ពេល​ដែល​ Wi-Fi លើ​ iPhone មាន​បញ្ហា​ ​អ្នក​ប្រើ​ប្រាស់​ iPhone ​មួយ​ចំនួន​ប្រហែល​ជួប​ប្រទះ​ការ​កើត​មាន​បញ្ហា​លើ​ប្រព័ន្ធ​ Wi-Fi ដោយ​មិន​អាច​ត​ភ្ជាប់​នឹង​ Modem ឬ Router បាន។ ថ្ងៃ​នេះ​សូម​បង្ហាញ​ដំណោះ​ស្រាយ​ ៩​ ដែល​អ្នក​ជួប​បញ្ហា​​អា​ច​អនុវត្ត​តាម​បាន៖ ១. បិទ… Read More
  • វិធី​ប្រើ​ iPhone ធ្វើ​ជា​ឧបករណ៍​កែវ​យឹត ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ Apple បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៅ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10 ដោយ​មុខងារ​នោះ​អាច​ឲ្យ​អ្នក​ប្រើ​កាមេរ៉ា​ iPhone ធ្វើ​ជា​ឧបករណ៍​កែវ​យឹត​បាន។ ទស្សនា​ការ​បង្ហាញ​តាម You… Read More
  • គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ ​អ្នក​ប្រើ​ iPhone ដំបូងៗ​គួរ​ដឹង iPhone អាច​និយាយ​ថា​ជា​ទូរសព្ទ​មួយ​ពិបាក​ប្រើ​សម្រាប់​អ្នក​ទើប​ប្រើ​ដំបូង​ ប៉ុន្តែ​បើ​ចេះ​ប្រើ​ហើយ​នោះ​អ្វីៗ​នឹង​លែង​លំបាក​ទៀត​ហើយ។ ថ្ងៃ​នេះ​សូម​បង្ហាញ​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​ប្រើ​ iPhone ដំបូង​គួរ​ដឹង៖ ១. ប្រើ​… Read More

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget