អង្គារ, 7 វិច្ឆិកា 2017 11:20
- ចំនួនមតិ 0
ចន្លោះមិនឃើញ
ជាទូទៅក្នុងកម្មវិធី Settings នៃប្រព័ន្ធប្រតិបត្តិ iOS មិនថាតែ iPhone ឬ iPad ត្រង់មុខងារ Reset មានបង្ហាញនូវ ៣ ប្រភេទធំៗរួមមាន Reset All Settings, Erase All Contents and Settings និង Reset Network Settings។ ពាក្យទាំង ៣ នេះ បង្កឲ្យមានការភ័ន្តច្រឡំពីអ្នកប្រើប្រាស់ទូទៅមួយចំនួនធំ ហើយបង្កឲ្យជួបបញ្ហាក្រោយពេល Reset រួចរាល់។
១.Reset All Settings: ជាការលុបចោលឬផ្ដើមសារជាថ្មី នូវរាល់ការកំណត់ផ្សេងៗទាំងអស់ នៅក្នុង Settings សោតយ៉ាងដូចជាការភ្ជាប់ទៅតំណ APN (ប្រព័ន្ធអ៊ីនធឺណិត), ការភ្ជាប់ទៅប្រព័ន្ធ WiFi ឬការកំណត់ក្ដារចុចពីខាងក្រៅជាដើម។ ប៉ុន្តែរាល់ទិន្នន័យទាំងអស់មានដូចជារូបភាព, ចម្រៀង, បញ្ជីលេខទូរសព្ទ ឬកម្មវិធីមានបង្ហាញលើ Homescreen មិនត្រូវបានបាត់បង់នោះឡើយ។
អ្នកអាចប្រើមុខងារ Reset នេះ ដោយចូលទៅកាន់ Settings> General > Reset និង Reset All Settings ជាការស្រេច។
២.Erase All Contents and Settings: ចំណុចនេះវានឹងលុបចោលនូវរាល់បណ្ដាឯកសារទាំងអស់ចេញពីឧបករណ៍របស់យើង មិនខុសពីមុខងារ Restore (iPhone/iPad) ឆ្លងកាត់កម្មវិធី iTunes ដូច្នោះដែរ គ្រាន់ថាវានឹងរក្សាឲ្យអ្នកនៅជំនាន់ iOS ដដែល ខុសពី iTunes បើអ្នកប្រើមុខងារ Restore ត្រូវទាមទារទៅកាន់ជំនាន់ចុងក្រោយបង្អស់។ ក្រោយប្រើមុខងារនេះ វានឹងលោតឲ្យអ្នកចូលទៅកាន់ផ្ទាំង Activate iPhone/iPad សារជាថ្មី ដូចទៅម៉ាស៊ីនដែលទើបបកចេញពីប្រអប់ដូច្នោះដែរ។
ដើម្បី Reset បែបនេះ យើងចូលទៅកាន់ Settings > General > Reset និង Erase All Content and Settings។
៣.Reset Network Settings: ចាត់ការតែលើ Settings នៃបណ្ដាញ មានដូចជា Password WiFi, ប្រព័ន្ធតំណភ្ជាប់អ៊ីនធឺណិត និងមុខងារ Network មួយចំនួនទៀត មានក្នុងឧបករណ៍របស់យើង ត្រូវដំណើរការសារជាថ្មីទាំងស្រុង។ គេច្រើនប្រើមុខងារនេះ សម្រាប់ទូរសព្ទដែលជួបបញ្ហាភ្ជាប់ទៅ WiFi មិនជាប់ ឬបើកអ៊ីនធឺណិត 3G/4G មិនចេញជាដើម។
ចូលទៅកាន់ Settings > General > Reset > Reset Network Settings។
បញ្ជាក់ថារាល់ការអនុវត្តនេះ ករណីបើម៉ាស៊ីនអ្នកកំពុងស្ថិតក្នុងប្រព័ន្ធ Jailbreak ឬមាន Cydia ដាច់ខាតមិនត្រូវធ្វើនោះឡើយ ជៀសវាងការគាំងជាប់ត្រឹម Logo Apple ឬ iTunes។
អានអត្ថបទបន្ទាប់
ប្រភព៖ drfone ប្រែសម្រួល៖ កៅ រក្សា
0 comments:
Post a Comment