Thursday, January 25, 2018

 អង្គារ, 15 សីហា 2017 15:17
  •  ចំនួនមតិ 1
ចន្លោះមិនឃើញ
ឧស្សាហកម្ម​បច្ចេកវិទ្យា​ប្រទេស​ចិន ត្រូវ​បាន​គេ​ស្គាល់​ថា​មិន​ចាញ់​ក្រុមហ៊ុន​ធំៗ​នៅ​​អាមេរិក​ប៉ុន្មាន​ឡើយ។ តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​យក្ស Silicon Valley របស់​អាមេរិក ស្ថិត​នៅ​ក្នុង​រដ្ឋ​ California ដោយឡែក​សម្រាប់​ប្រទេស​ចិន ទីក្រុង Shenzhen ជា​តំបន់​មួយ​ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ល្បីៗ​ជា​ច្រើន។
១.WeChat របស់ Tencent ប្រជែង​នឹង Facebook:
​ទោះ​បី​ Facebook ជា​បណ្ដាញ​សង្គម​យក្ស​ដ៏​ធំ​ក្នុង​លោក ប៉ុន្តែ​មិន​ត្រូវ​ប៉ាន់​ក្នុង​ទឹកដី​ប្រទេស​ចិន​ឡើយ។ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធំ​បំផុត​របស់​ចិន គឺ​ក្ដោបក្ដាប់​ដោយ​ក្រុមហ៊ុន Tencent ដែល​មាន​កម្មវិធី WeChat។ មាន​មុខងារ​ជា​ច្រើន​ដូច​ទៅ​នឹង Facebook លើស​ពី​នោះ​ទៀត​គឺ​មុខងារ​ទូទាត់​ទំនិញ​ដ៏​ពេញ​និយម ដែល​ឆ្នាំ​នេះ​មាន​អតិថិជន​ក្នុង​ប្រទេស​ចិន​ប្រមាណ ៦០០ លាន​នាក់​កំពុង​ប្រើប្រាស់ ប្រកៀក​ប្រកិត​ជាមួយ​អ្នក​ប្រើប្រាស់ ៤៥០ លាន​នាក់​របស់ Alibaba ស្ថិត​ក្នុង​ដើម​កំណើត​តែ​មួយ។
WeChat បង្កើត​ឡើង​នៅ​ខែ​មករា ឆ្នាំ ២០១១ ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៩៣៨ លាន​នាក់ ដោយ​ ៩០ ភាគរយ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ ធៀប​ទៅ​នឹង WhatsApp និង Facebook Messneger ដែល​មាន​ ១,២ ពាន់​លាន​នាក់ និង Instagram មាន ៧០០ លាន​នាក់ ហើយ Twitter មាន ៣២៨ លាន​នាក់​ជុំវិញ​ពិភពលោក។
២.Huawei ប្រជែង​នឹង Apple:
Huawei ត្រូវ​បាន​គេ​ស្គាល់​ជា​ស្លាកយីហោ​ដ៏​ពេញ​និយម​មួយ​ក្នុង​ទីផ្សារ​សកលលោក ប៉ុន្តែ​ស្ថិត​នៅ​លំដាប់​ទី ១ ក្នុង​ប្រទេស​ចិន ដែល​តាម​ដោយ​ក្រុមហ៊ុន Vivo និង Oppo។ នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៧ Huawei ចេញ​លក់​ស្មាតហ្វូន​បាន​ ៣៤,៦ លាន​គ្រឿង ក្ដោបក្ដាប់​ចំណែក​ទីផ្សារ ១០ ភាគរយ ធៀប​នឹង​ Apple បាន ៥០,៧ លាន​គ្រឿង ស្មើ​នឹង ១៤,៧ ភាគរយ។ ដោយ​ទោះ​បី​ជា​ស្ថិត​នៅ​លំដាប់​ទី ៣ ឈរ​ក្រោម Apple និង SAMSUNG ប៉ុន្តែ​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​វិវត្ត​នូវ​គ្រឿង​បន្លាស់​នៃ​ស្មាតហ្វូន​របស់​ខ្លួន បាន​យ៉ាង​ប្រសើរ​រួម​មាន​បន្ទះ​ឈីប Kirin និង​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Super Charge។
គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ សហការ​ជាមួយ​ Leica បាន​ជំរុញ​ឲ្យ​ស្លាកយីហោ Huawei បច្ចុប្បន្ន​កំពុង​ត្រៀម​ផ្ដួល Apple នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។
៣.Baidu ប្រជែង​ជាមួយ Google:
Google ជា​ប្រព័ន្ធ​ Search ដ៏​ធំ​បំផុត​ក្នុង​លោក ប៉ុន្តែ​ក្នុង​ប្រទេស​ចិន​គឺ Baidu ឯ​ណោះ​ទេ។ ការ​ចាប់​ផ្តើម​របស់​ក្រុមហ៊ុន​ទាំង ២ ខុស​គ្នា​តែ​ជាង ២ ឆ្នាំ​ប៉ុណ្ណោះ ដោយ​ Google លេច​ចេញ​នៅ​ចុង​ឆ្នាំ១៩៩៨ ហើយ Baidu ផ្ដើម​នៅ​ដើម​ឆ្នាំ ២០០០។
អ្នក​ប្រើប្រាស់​ប្រមាណ ៨០ ភាគរយ​ក្ដោបក្ដាប់​ដោយ Baidu ខណៈ Google ទទួល​បាន​តែ​ជាង ១០ ភាគរយ​ប៉ុណ្ណោះ​ស្ថិត​តាម​តំបន់​មួយ​ចំនួន។ នៅ​ឆ្នាំ ២០១៦ Google រក​ចំណូល​បាន​ប្រហែល ៩០ ពាន់​លាន​ដុល្លារ ខណៈ Baidu បាន​តែ​ជាង ១០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​
៤.Alibaba ប្រជែង​នឹង Amazon:
មិន​ត្រឹម​តែ​ជា​ទីផ្សារ​ទិញ​ទំនិញ Online ល្បី​ឈ្មោះ​នៅ​អាមេរិក ក្រុមហ៊ុន Amazon ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងក្លា​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ។ ប៉ុន្តែ​អ្នក​ធ្លាប់​ដឹង​ទេ Alibaba របស់​ប្រទេស​ចិន ធ្លាប់​ឆក់​យក​តំណែង​ទី ១ ជា​ទីផ្សារ​លក់​ធំ​ជាង​គេ​បំផុត​ក្នុង​លោក នៅ​ឆ្នាំ ២០១៦ ដែល​មាន​ទំនិញ​ច្រើន​ជាង​ធៀប​នឹង​ទីផ្សារ Amazon និង eBay បូក​បញ្ចូល​គ្នា។
​ក្រៅ​ពី​ទីផ្សារ​ទំនិញ Online ក្រុមហ៊ុន Alibaba ក៏​មាន​បង្កើត​សេវាកម្ម​ទូទាត់​ទំនិញ AliPay ដូច​ដែល​ Sabay បាន​​លើក​ឡើង​ពី​ខាង​លើ។​ ក្រៅ​ពី​នោះ​ក្រុមហ៊ុន​របស់​លោក Jack Ma មួយ​នេះ ក៏​បាន​បំបែក​ជា​ទីផ្សារ​តូច​ផ្សេង​ទៀត​រួម​មាន Tmall, Taobao ជា​ដើម។​ ក្រៅ​ពី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​អាមេរិក Alibaba ក៏​បាន​បង្កើត​កម្មវិធី LaiWang ជា​បណ្ដាញ​សង្គម​ប្រជែង​ជាមួយ​កម្មវិធី WeChat ក្នុង​ស្រុក ហើយ​ Kanbox ស្រដៀង​នឹង Dropbox ថែម​ទៀត​ផង។
៥.Didi Chuxing ប្រជែង​នឹង Uber:
Uber ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថយន្ត​តាក់ស៊ី​ទំនើប​បំផុត​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ចិន ក៏​បង្កើត​ខ្លួន​ឯង​ហើយ​មាន​ឈ្មោះ​ថា Didi Chuxing។ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​រួម​មាន Grab, Lyft, 99 និង Ola ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​កាន់​តែ​ធំធេង​ដល់​អតិថិជន​ក្នុង​ការ​កក់​សំបុត្រ​តាក់ស៊ី។
បច្ចុប្បន្ន Didi Chuxing បាន​កាន់កាប់​ ៤០០ ទីក្រុង​ជុំវិញ​ប្រទេស​ចិន ដោយ​មាន​អតិថិជន​ប្រមាណ ២០ លាន​នាក់​ធ្វើ​ដំណើរ​ជា​រៀងរាល់​ថ្ងៃ។​ ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ខ្លួន​ ២៨ ពាន់​លាន​ដុល្លារ ខណៈ Uber ថ្លៃ​ដល់ ៧០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ធៀប​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ និង​ក្រុមហ៊ុន​ធំ​លំដាប់​ពិភពលោក។​

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget