មាន
ប្រិយមិត្តខ្លះមិនទាន់បានដឹងថាតើត្រូវធ្វើដូចម្ដេចទេពេលទិញ
iPhone ថ្មីប្រើលើកដំបូង។
មានរឿងជាច្រើនដែលអ្នកគួរដឹងនៅពេលដែលទើបតែទិញ iPhone
យកមកប្រើ។
ចំណុចសំខាន់ៗទាំង៨ខាងក្រោមគឺជារឿងអ្វីដែលប្រិយមិត្តគួរតែ
ធ្វើ៖
១. ត្រូវ Activate iPhone ថ្មីរបស់អ្នក
អ្នក
អាចប្រើកម្មវិធីផ្សេងៗយ៉ាងច្រើនដូចជា FaceTime, Find My iPhone,
iMessage និងមុខងារជាច្រើនទៀតបន្ទាប់ពី iPhone
របស់អ្នកត្រូវបាន Activate ។
២. ត្រូវ Install iTunes
នៅ
ពេលដែលអ្នកបានដំឡើង iTunes ចូលទៅក្នុងiPhone
របស់អ្នកនោះអ្នកនឹងមានភាពងាយស្រួលក្នុងការដាក់ឬ
ដកបទចម្រៀង វីដេអូ រូបភាព និងកម្មវិធីផ្សេងទៀតក្នុងiTune។
៣. ត្រូវបង្កើត Apple ID
បន្ទាប់
ពីអ្នកបានបង្កើតApple ID
ហើយនោះអ្នកអាចចូលទៅដោនឡូតកម្មវិធីជាច្រើននៅក្នុង iTunes Store ឬ
App Store បានដោយងាយ។
៤. ត្រូវ Set Up និង Synce iPhone របស់អ្នក
ពេល
ដែលអ្នកមាន iTunes និង Apple ID ហើយអ្នកអាចភ្ជាប់ iPhone
របស់អ្នកទៅនឹងកុំព្យូទ័រដើម្បី Synce រូបថត, Music Library, eBook
និងអ្វីផ្សេងទៀតដែលអ្នកគិតថាចាំបាច់ដាក់ចូលក្នុងកុំព្យូទ័រ
របស់អ្នក។
៥. ត្រូវរៀបចំ iCloud
៦. ត្រូវSet Up មុខងារ Find My iPhone
Find
My iPhone ជាមុខងារពិសេសមួយប្រើប្រព័ន្ធ GPS
ហើយអាចឲ្យអ្នកស្វែងរកiPhone
របស់អ្នកនៅពេលដែលវាបាត់ត្រឡប់មកវិញ។
៧. រៀនពីរបៀបប្រើប្រាស់កម្មវិធីនៅដែលមានស្រាប់ក្នុង iPhone
៨. ទាញយកកម្មវិធីថ្មីៗពី App Store
អ្នក
អាចនឹងត្រូវការកម្មវិធីពិសេសៗជាច្រើនទៀតសម្រាប់បម្រើទៅដល់
សេចក្តីត្រូវការរបស់អ្នកក្រៅពីមុខងារដែលមានស្រាប់នៅក្នុង
iPhone របស់អ្នក។ សង្ឃឹមថា ចំណុចខ្លីៗទាំង ៨
នេះនឹងជួយឲ្យអ្នកប្រើប្រាស់ iPhone កាន់តែងាយស្រួលជាងមុន៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ ipod.about
ប្រភព៖ ipod.about
0 comments:
Post a Comment