ការរក្សាទុករូបថត
- Photo របស់យើងនៅក្នុង
iCloud វាផ្តល់ភាពងាយស្រួលមួយចំនួនដួចជា
ប្រសិនបើយើងផ្លាស់ប្តូរទូរសព្ទ័ថ្មី
នោះយើងនូវតែមិនបាត់បង់រូបថត
រឺក៏ត្រូវចម្លងទុកមុនពេលផ្លាស់ប្តូរនោះទេ។
ម្យ៉ាងវិញទៀត
យើងអាចធ្វើការចែករំលែករូបថតជាមួយក្រុមគ្រួសារ
មនុស្សជាទីស្រលាញ់
និងមិត្តភក្តិបានដោយងាយដោយគ្រាន់តែ
share ទៅកាន់ appid
ណាមួយទៀតដែលយើងចង់ធ្វើការចែករំលែក។
ខាងក្រោមនេះពពកសូមធ្វើការបង្ហាញពីរបៀបចម្លងរូបថតក្នុងទូរសព្ទ័ដៃរបស់អ្នកទៅកាន់
iCloud នៃគណនីយរបស់អ្នក៖ដំបូងសូមធ្វើការចូលទៅកាន់ Settings

បន្ទាប់មកស្វែងរកពាក្យ iCloud ចំណាំប្រសិនបើអ្នកមិនទាន់ធ្វើការ Login iCloud account ទេ នោះអ្នកត្រូវធ្វើការ Login ជាមុនសិន។

បន្តរមកទៀតអ្នកនឹងឃើញត្រង់ចំណុច Photo ជាមួយនឹងពាក្យ Off មានន័យថាអ្នកមិនទាន់បានធ្វើការចម្លងរូបថតជាមួយនឹង iCloud នៅឡើយទេ។

ដូច្នេះសូមចុចលើពាក្យ Photo ហើយធ្វើការបើក iCloud Photo Library អោយមានសញ្ញាបៃតងដូចរូបខាងក្រោមនេះ។ ហើយជ្រើសរើសយក Option មួយគឺ Optimize iPhone Storage។

0 comments:
Post a Comment