Tuesday, December 27, 2016

Posted on



ការ​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ អាចដឹងដឹង​ច្បាស់​អំពី​ចំនួន​​អ្នក​ប្រើ ឬ​ចំនួន​ឧបករណ៍​អេឡិចត្រូនិក​ដែល​តែងតែ​ភ្ជាប់​ប្រើ Wi-Fi រួម​ជាមួយ​អ្នក​ជា​ប្រចាំ។ ការ​សង្ស័យ​ថា Wi-Fi របស់​អ្នក​ត្រូវ​បាន​គេ​លួច​ប្រើ គឺ​ដោយ សារ​ ល្បឿន​អ៊ីនធឺណិត​ធ្លាក់​ចុះ។ ដើម្បី​ដឹង​បាន​ថា មាន​នរណា​ខ្លះ កំពុង ​ប្រើ និង​កំណត់​មុខ​សញ្ញា​ឧបករណ៍​ប្លែកៗ​ដែល​លោក​អ្នក​មិន​ស្គាល់ (អាច​ជា​ការ​លួច​ប្រើ) Wi-Fi របស់​អ្នក​ស្ងាត់ៗ​ អនុវត្ត​តាម​ជំហាន​ខាង​ ក្រោម ដែល​អាស្រ័យ​លើ​ប្រភេទ Wi-Fi Router។ Router ពីរ​ប្រភេទ​​នេះ​មក​ធ្វើការ​បង្ហាញ​ជូន​ប៉ុណ្ណោះ។


+របៀប​ឆែក​មើល​តើ​មាន​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក TP-LINK របស់​អ្នក​ឬ​ទេ
១) -បើក​កម្មវិធី Browser (Firefox,  Chrome, IE …) រួច​វាយ​បញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះ​គឺ​មាន Default IP: 192.168.0.1 ដែល​អាច Log ចូល​បាន​ដោយ​ប្រើ User និង Password គឺ admin (ជា​អក្សរ​តូច​ទាំង​អស់) ដូច​គ្នា។ មាន​ន័យ​ថា លោក​អ្នក​ត្រូវ​វាយ​បញ្ជូន IP: 192.168.0.1 រួច​ហើយ​បញ្ចូល ព័ត៌មាន​គឺ

-User Name: admin
-Password: admin

បញ្ជាក់៖ IP សម្រាប់​ភ្ជាប់​ចូល​ទៅ​កំណត់​នៅ​ក្នុង TP-Link Router គឺ​អាច​ខុស​ពី IP លក្ខណៈ ដើម (default) ខាង​លើ អាស្រ័យ​ថា​តើ​មាន​អ្នក​កែប្រែ​ឬ​ទេ។ ប្រសិន​មិន​អាច​ភ្ជាប់​បាន លោក​អ្នក​អាច​ទាក់ទង​ទៅ​​បុគ្គលិក​ផ្នែក​ផ្ដល់​សេវាកម្ម​បច្ចេកទេស​របស់​ ក្រុមហ៊ុន​អ៊ីនធឺណិត​ដែល​អ្នក​បាន​ជ្រើសរើស​មក​ប្រើ ដើម្បី​សុំ​លេខ IP និង​ព័ត៌មាន User Name និង Password បាន។
លោក​អ្នក​ក៏​អាច​កែប្រែ IP របស់ TP-LINK Router បាន​ផង​ដែរ​ដោយ​ចូល​ទៅ Network → LAN រួច​កែ​នៅ​ត្រង់ IP Address ដែល​ជា​ទូទៅ​គឺ​មាន Default IP គឺ 192.168.0.1 តែ​ប្រសិន​គេ​បាន​កែ​ទៅ​ហើយ​នោះ អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង Reset នៅ​ផ្នែក​ខាង​ក្រោយ​នៃ Router ដើម្បី​ធ្វើ​ឱ្យ​ការ​កំណត់​ទៅ​ជា​លក្ខណៈ​ដើម (Default) វិញ។ ចំណែក User Name និង Password ជា​ទូទៅ​អ្នក​អាច​រក​មើល​បាន​នៅ​ខាង​ក្រោម​បាត​នៃ TP-LINK Router។

២) ក្រោយពី Log ឧបករណ៍ TP-LINK Router ហើយ ត្រូវ​ចូល​ទៅ DHCP → DHCP Client List។
ចំនួន​ឧបករណ៍​អេឡិចត្រូនិក (មាន​ដូច​ជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំង​ឈ្មោះ​ឧបករណ៍​ដែល​បាន​ភ្ជាប់ Wi-Fi របស់​អ្នក នឹង​បង្ហាញ​នៅ​ក្នុង​តារាង DHCP Client List។

៣) ចំពោះ​ការ​កំណត់​ចំណាំ តើ​មាន​គេ​លួច​ប្រើ Wi-Fi ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ឬ​ក៏​អត់ គឺ​ត្រូវ​មើល​លើ​អ្នក​ថា​តើ ​មាន​បាន​ប្រាប់​នរណា​ខ្លះ​ឱ្យ​ស្គាល់ Password ឧបករណ៍ Wi-Fi Router របស់​អ្នកឬ​ទេ។ ​វា​អាច​ពិបាក​ក្នុង​ការធ្វើ​​កំណត់​សម្គាល់​បន្តិច ព្រោះ​ថា ជា​ធម្មតា Password ត្រូវ​គេ​ចែកចាយ​ប្រាប់​តៗ​គ្នា ពោល​គឺ​មិន​ងាយ​លាក់​ជិត​នោះ​ទេ។ យ៉ាងណា សម្រាប់​លោក​អ្នក​ដែល​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​តាម​ផ្ទះ នោះ​ប្រាកដ​ជា​កំណត់​ខ្លួន​ឯង​ច្បាស់​ថា តើ​មាន​នរណា​ខ្លះ​ស្គាល់​លេខ​សម្ងាត់ Wi-Fi របស់​អ្នក។ ប្រសិនបើ​ឆែក​ឃើញ​ឈ្មោះ​ឧបករណ៍​នៅ​ត្រង់​ផ្នែក Client Name ដែល​លោក​អ្នក​មិន​ស្គាល់ នោះ​គឺ​មាន​ន័យ​ថា Wi-Fi របស់​អ្នក​កំពុង​ត្រូវ​បាន​គេ​លួច​ប្រើ​ហើយ។ ការ​លួច​ប្រើ​មាន​ពីរ​ករណី គឺ​អាច​ដោយសារ Password ត្រូវ​បាន​ប្រាប់​តៗ​គ្នា ឬ​មួយ​ទៀត​អាច​ត្រូវ​គេ hack ប្រើ។

+ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ និង​លេខ​សម្ងាត់​នៅ​លើ TP-LINK Router សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

១) ចូល​ទៅ​កម្មវិធី Browser រួច​វាយ​បញ្ចូល IP: 192.168.0.1 នៅ​លើ​របារ​អាសយដ្ឋាន (ដូច​ជំហាន​ទី១ នៃ​របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi ខាង​លើ)

២) ចូល​ទៅ Wireless → Wireless Settings ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ ITCAMBO Wi Fi នៅ​ត្រង់​ប្រអប់ Wireless Network Name រួច​ហើយ​ចុច​លើ​ប៊ូតុង Save។ នៅ​ត្រង់ Wireless ដដែល សូម​ចូល​ទៅ Wireless Security ដើម្បី​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ (Password) របស់ Wi-Fi នៅត្រង់​ផ្នែក WPA/WPA2 – Personal (Recommended) និង​នៅត្រង់​ប្រអប់ Wireless Password។ បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ​ថ្មី និង​លេខ​សម្ងាត់​ថ្មី​រួចហើយ ត្រូវ​ចុច​លើ​ប៊ូតុង Save ជា​ការ​ស្រេច។
បញ្ជាក់៖ លោក​អ្នក​ក៏​អាច ផ្លាស់ប្ដូរ​លេខ IP Address របស់ Wi-Fi Router ផង​ដែរ​ជៀសវាង បន្ទាប់​ពី hack បាន គេ​អាច​កែប្រែ IP ដើម​ចេញ ដោយ​ដាក់ IP ផ្សេង ធ្វើឲ្យ​អ្នក​មិន​អាច​ភ្ជាប់​ចូល​ទៅ Configure លើ Router បាន​នៅ​ពេល​ក្រោយ។ ដើម្បី​ប្ដូរ IP ត្រូវ​ចូល​ទៅ Network → LAN រួច​ប្ដូរ​នៅ​ត្រង់​ប្រអប់ IP Address។

+របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក PROLINK

១) ធ្វើ​ដូច​ជំហាន​ដែល​ប្រើ​សម្រាប់ Login ចូល TP-Link Router ដែរ គឺ​ត្រូវ​បើក​កម្មវិធី Browser ណាមួយ (Firefox, Chrome, IE …) ប៉ុន្តែ IP ដែល​ត្រូវ​វាយ​បញ្ចូល​គឺ​មិន​ដូច​គ្នា​ឡើយ ពោល​គឺ 192.168.123.254។
បន្ទាប់ពី​វាយ​បញ្ចូល IP បាន​ត្រឹមត្រូវ​ហើយ នោះ​ផ្ទាំង Login នឹង​បង្ហាញ ដោយ​តម្រូវ​ឱ្យ​លោកអ្នក​បញ្ចូល​ព័ត៌មាន​ចំនួន​ពីរ​គឺ៖
-Username: admin (អក្សរ​តូច​ទាំងអស់)
-Password: password (អក្សរ​តូច​ទាំងអស់)

បញ្ជាក់៖ 192.168.123.254 គឺ​ជា Default IP ដែល​មាន​មក​ជាមួយ PROLINK Router ស្រាប់ ហើយ​អាច​ត្រូវ​បាន​គេ​កែ​តាម​ក្រោយ។ ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​ពាក់ព័ន្ធ IP មិន​អាច​ភ្ជាប់​ចូល PROLINK Router បាន លោក​អ្នក​អាច​ទាក់ទង​សុំ​ជំនួយ​ពី​បុគ្គលិក​ផ្នែក​បច្ចេក ទេស​របស់​ក្រុមហ៊ុន ​អ៊ីនធឺណិត​ដែល​អ្នក​កំពុង​ជួល​ប្រើ។ ចំណែក Username និង Password ក៏​ដូចគ្នា ប្រសិន​លោក​អ្នក​មិន​អាច​ប្រើ​ជា​លក្ខណៈ ដើម (default) សម្រាប់ login មិន​បាន ដូច្នេះ​ត្រូវ​ទាក់ទង​សួរ​ទៅ​ក្រុម​ការងារ​ផ្នែក​បច្ចេកទេស​ឱ្យ​គេ​ប្រាប់​ ឈ្មោះ​គណនី និង​លេខ​សម្ងាត់​នោះ។

២) ក្រោយពី Login បាន​ហើយ សូម​ចូល​ទៅ Status → Active Client ដើម្បី​បើក​តារាង​ឈ្មោះ​ឧបករណ៍​ដែល​កំពុង​ភ្ជាប់ Wi-Fi របស់​អ្នក។ ត្រង់​នេះ សូម​មើល​លើ​តារាង​ឈ្មោះ​ថា Active Wireless Client Table ដើម្បី​ដឹង​ពី​ឈ្មោះ និង​ចំនួន​ឧបករណ៍។

៣) មិនមែន​មាន​ន័យ​ថា លោក​អ្នក​កំណាច់​មិន​ឱ្យ​គេ​ប្រើ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​រំលោភ​បំពាន គ្មាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​មុន​នឹង​ប្រើ ម្យ៉ាង​ធ្វើឲ្យ​ល្បឿន​អ៊ីនធឺណិត​យឺត ខាត​ដល់​ការ​បំពេញ​កិច្ចការ​របស់​អ្នក។ ដូច្នេះ​ជម្រើស​តែ​មួយ គឺ​គួរ​ណាស់​តែ​ប្ដូរ​លេខ​សម្ងាត់​ថ្មី​ឱ្យ​រឹតតែ​ស្មុគ ស្មាញ (complex password) ដើម្បី​ជៀសវាង​គេ hack ស្រួលៗ៕

​​វិធីអាច​មើល​ដឹង​ថា មាន​​ឧបករណ៍​ណាខ្លះ​កំពុង​ភ្ជាប់ប្រើ Wi-Fi របស់​អ្នក​បាន​យ៉ាងងាយស្រួល​ ​ដោយ​មិន​ចាំបាច់​ Login ចូល​ទៅ Router នាំ​តែ​ស្មុគស្មាញ​ ដែល​កម្មវិធី​នោះ​ឈ្មោះ​ Wireless Network Watcher។

ទាញ​យក​កម្មវិធី Wireless Network Watcher 1.47 Portable

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget