អ្នកទាំងអស់ញគ្នាច្បាស់ជា
ធ្លាប់បានទិញទូរស័ព្ទមួយតឹកមកប្រើប្រាស់
ដោយឡែកអ្នកទាំងអស់គ្នាក៏នៅមានការភ័យព្រួយនៅឡើយពីបញ្ហាផ្សេងៗ
ដោយពេលខ្លះមិនមានទំនុកចិត្តលើខ្លួនឯង
ខណៈដែលមិនដឹងថាត្រូវធ្វើតេស្តសាកល្បងមើលអ្វីខ្លះ
នៅពេលដែលទិញទូរស័ព្ទតម្លៃរាប់រយដុល្លារមកប្រើប្រាស់។
1. ពិនិត្យមើលតួសំបកម៉ាសុីន: ជាធម្មតាចំណុចដំបូងនេះគឺចាំបាច់បំផុត ព្រោះការលក់ចេញ ទិញចូលមិនថាយើងមិនថាគេ គឺតែងតែក្រលេកមើលសំបកម៉ាសុីនជាចាំបាច់។ អ្នកត្រូវគប្បីពិនិត្យមើលថា តើសំបករបស់វាស្អាតល្អហើយឫនៅ? មានស្នាម មានទង្គិច ច្រើនឫក៏អត់? ចុះអេក្រង់វិញ មានកូដត្រង់ណាដែរទេ? (សូមបញ្ជាក់: ពេលខ្លះសំបកស្អាតមិនស្អាត វាទៅតាមទំហំនៃតម្លៃដែលគេលក់ឱ្យយើងដែរក៏ថាបាន)
2. មើលសំបកពិតឫសំបកដូរ: តាមការពិតវាជាវិធីងាយមួយ ដែលយើងអាចដឹងថាតើទូរស័ព្ទ iPhone នោះ សំបកដូរឫក៏អត់? ដោយអ្នកគ្រាន់តែក្រលេកមើលទៅខ្នងខាងក្រោយ ផ្នែកខាងក្រោមនៃសំបកម៉ាសុីន (iPhone 5 ឡើងទៅ) ហើយអ្នកនឹងបានឃើញនូវលេខ IMEI របស់វា ហើយសូមយកទៅផ្ទៀតផ្ទាត់នៅក្នុង Settins> General> About> IMEI ឫចូលកន្លែង Call> ចុច *#06# បើដូចគ្នាមានន័យថាវាជាសំបកពិត ។
3. ឆែក iCloud: ករណីណាបើ iPhone ជាប់ iCloud វាប្រៀបបានដូចទៅនឹងដុំថ្មហើយ ព្រោះតម្លៃនៃការដោះ iCloud គឺមានតម្លៃថ្លៃ។ យ៉ាងណាមុិញអ្នកក៏ត្រូវធ្វើការឆែក iCloud ដោយខ្លួនឯងផ្ទាល់ គ្រាន់តែ Copy នៅលេខ IMEI ដែលយើងទទួលបានពីចំណុចលេខ 2 ហើយវាយចូលទៅក្នុងប្រអប់នៃ គេហទំព័រwww.icloud.com/activationlock បើលទ្ធផលបង្ហាញថា Ativation Lock: Off មានន័យថាមិនជាប់ iCloud លើកលែងតែវាដាក់ថា On ទើបជាប់
4. ពិនិត្យមើល Touch ID: ករណីណាបើ Touch ID ខូចឫគាំង នោះនៅពេលដែលអ្នកអាប់ដែត Version គឺវានឹងលោតកូដ Error 53 សំរាប់ទូរស័ព្ទ iPhone 5s ឡើងទៅ។ ដូច្នេះហើយដើម្បីពិនិត្យមើលថាដើរឫអត់ សូមចុចចូលទៅក្នុង Settings ដើម្បីធ្វើការតេស្តសាកល្បង
5. ពិនិត្យមើល LCD និង Touch: អ្នកត្រូវពិនិត្យមើលអេក្រង់ឱ្យគ្រប់ជ្រុងជ្រោយ ថាតើវាមានដាមត្រង់ចំណុចណាឫក៏អត់? ម្យ៉ាងទៀតត្រូវធ្វើការចុចស្មានលើអេក្រង់ គ្រប់ចំណុចទាំងអស់ដែលមាន ដើម្បីជាក់ច្បាស់ថា Touch របស់វាមិនគាំងឫដំណើរការមិនប្រក្រតីនោះឡើយ។
6. ពិនិត្យមើលកម្លាំងថ្ម (Battery): សាកល្បងចាំសង្កេតមើលថា តើ iPhone ដែលអ្នកត្រៀមនឹងទិញ សុីថ្មខ្លាំងប៉ុណ្ណា វាអាចស្រកថ្មលឿន ឫក៏ប្រើៗរលត់ នោះហើយគឺបង្ហាញថាខូចថ្មច្បាស់ណាស់ ដូច្នេះសូមជៀសវាងឱ្យឆ្ងាយ។
7. សាកចុចគ្រប់ប៊ូតុង: អ្នកត្រូវប្រាកដថារាល់ប៊ូតុងទាំងអស់រួមមាន Power, Volume Up/Down, Home ដើរដោយរលូន និងមួយទៀតគឺប៊ូតុង Vibration ត្រូវកាច់ចុះ កាច់ឡើង ថាវាដើរឫក៏អត់?
8. តេស្តមើលសម្លេង: ជៀសវាងការជួបបញ្ហាធំ អ្នកត្រូវតេស្តជាមុន តាំងពីសម្លេងនិយាយគ្នា, សម្លេងចម្រៀង និង សម្លេងស្តាប់កាស ថាតើវាលឺច្បាស់ហើយឫនៅ? (សំរាប់ iPhone 4 ជាធម្មតាគឺសម្លេងរាងខ្សោយបន្តិច)
9. មើលដំណើរការគ្រឿង: ចាំបាច់ត្រូវសាកល្បងបិទបើក WiFi ជាមួយនឹងបើកកាមេរ៉ាថតសាកមើល និងដាក់សុីមមើលផងថា តើវាស្គាល់សុីមឫអត់?
10. តេស្តមើល Sensor: ក្នុងនោះវាមាន Sensor ពីរ គឺមួយ Sensor បង្វិល និងមួយទៀតគឺ Sensor ពេលនិយាយគ្នា ដោយអ្នកត្រូវសង្កេតមើលតាមរយៈកម្មវិធីត្រីវិស័យ Compass ហើយធ្វើការបង្វិលឱ្យបានមួយជុំ និង សាកល្បងដាក់ដៃទៅលើ Sensor ក្បែរនឹងកាមេរ៉ាមុខ ពេលដែលអ្នកនិយាយគ្នា បើវាងងឹតមានន័យថា Ok តែបើមិនងងឹតទើបជារឿងខុសប្រក្រតី។
សូមអរគុណចំពោះការអាន វិធីទាំង ១០ ខាងលើ។
0 comments:
Post a Comment