កាលណានិយាយដល់រឿង CDMA និង GSM ភាគច្រើនគឺជាអត្ថបទមួយ ដែលគេតែងតែនិយាយនៅឯប្រទេសមហាអំណាចអាមេរិច ព្រោះនៅទីនោះគឺជាទ្វីបមួយ ដែលមានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដោយមានប្រព័ន្ធ CMDA ខ្ពស់ជាជាងទ្វីបដទៃទៀតលើសកលលោក រីឯនៅទ្វីបអាស៊ីយើងវិញ មានចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ GSM ចំនួន 99% ទៅហើយ ផ្ទុយទៅវិញគ្មាននរណាម្នាក់ប្រើប្រាស់ប្រព័ន្ធ CDMA នោះទេ បើទោះបីជាមានក៏មានចំនួនតិចតួចបំផុត។ ពាក្យថា CDMA បានមកពីពាក្យហៅពេញថា Code Division Multiple Access និង GSM មកពីពាក្យថា Global System for Mobiles ដោយវាមានប្រវត្តិកើតឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ 1987 មកម៉្លេះ ហើយបានបន្តរីកដុះដាល និងប្រើប្រាស់ពីមនុស្សគ្រប់ទ្វីបទាំងអស់។
GSM គឺមានភាពងាយស្រួលប្រើប្រាស់ជាជាង CDMA សម្រាប់ប្រជាជនរស់នៅក្នុងទ្វីបអាស៊ីព្រោះរាល់ទូរស័ព្ទប្រើប្រាស់ ប្រព័ន្ធ GSM ទាំងអស់តម្រូវអោយប្រើប្រាស់ស៊ីមកាត ហើយស៊ីមកាតនោះយើងត្រូវចុះឈ្មោះទិញពីក្រុមហ៊ុនស្រាប់ ដូច្នេះរាល់ពេលចង់ផ្លាស់ប្ដូរទូរស័ព្ទពីមួយស៊េរីទៅមួយស៊េរី អ្នកប្រើប្រាស់ពុំចាំបាច់ទៅដល់ក្រុមហ៊ុនផ្លាស់ប្ដូរឈ្មោះ ឬលេខកូដអ្វីរញ៉េរញ៉ៃឡើយ។ ម្យ៉ាងវិញទៀតនៅពេលចេញទៅក្រៅប្រទេសគឺកាន់តែងាយស្រួល ដោយអាចទិញស៊ីមកាតនៅប្រទេសនោះហើយដាក់ប្រើប្រាស់ភ្លាមៗតែម្ដង ចំនែកឯសេវា 4G-LTE ក៏ងាយស្រួលផងដែរ អោយតែទូរស័ព្ទ និងស៊ីមកាតនោះអាចប្រើប្រាស់បាន គឺអាចប្រើប្រាស់បានទាំងអស់។
ទាំងអស់នេះនៅមិនទាន់អស់នៅឡើយនោះទេ បើនិយាយទៅដល់ផ្នែកបច្ចេកវិទ្យារបស់ប្រព័ន្ធទាំង 2 អោយកាន់តែស៊ីជម្រៅវិញឃើញថា វាមានភាពខុសប្លែកគ្នាដែរដូចជាប្រព័ន្ធ សុវត្ថិភាព រលកវិសាលគម ចំនួនប្រើប្រាស់ពាសពេញពិភពលោក អត្រាផ្ទេរទិន្នន័យ និង កម្រិតវិទ្យុសកម្ម
ជាដើម -ល-។
1. ប្រព័ន្ធសុវត្ថិភាព
រវាង CDMA និង GSM ប្រព័ន្ធដែលមានសុវត្ថិភាពជាងគេនោះគឺ CDMA
ព្រោះវាប្រើប្រាស់កូដផ្សេងៗគ្នាទាំងអស់ទៅដល់អ្នកប្រើប្រាស់
ដូច្នេះនៅពេលមានរឿងអ្វីកើតឡើង ឬមានជនណាម្នាក់ចង់ Hack
គឺពិតជាពិបាកធ្វើទៅបានណាស់។ ហើយសេវារបស់ CDMA ក៏ខ្លាំងជាជាង
GSM ផងដែរ បើស្ថិតនៅក្នុងតំបន់ពោរពេញទៅដោយសេវា។
2. រលកវិសាលគម
ប្រព័ន្ធ CMDA មានរលកវិសាលគម (Spectrum Frequencies) ល្បឿន
850MHz ទៅដល់ 1900MHz រីឯ GSM ក៏មានល្បឿន 850MHz ដល់ 1900MHz ដូចគ្នា។
3. ចំនួនអ្នកប្រើប្រាស់
ដូចអ្វីដែលខ្ញុំបានរៀបរាបប្រាប់ខាងលើអញ្ចឹង CDMA
មានអ្នកប្រើប្រាស់ច្រើនតែនៅអាមេរិចប៉ុណ្ណោះ ព្រោះក្រុមហ៊ុនធំៗ 2
មានវត្តមាននៅទីនោះដូចជា Sprint និង Verizon ជាដើម
ដូច្នេះចំនួនសរុបរបស់អ្នកប្រើប្រាស់ CDMA
នៅក្នុងពិភពលោកមានចំនួនត្រឹមតែ 20% ប៉ុណ្ណោះ រីឯ GSM
វិញមានចំនួនដល់ទៅ 80% ដោយក្នុងនោះមានប្រទេសជាង 210
បានកំពុងប្រើប្រាស់ប្រព័ន្ធ GSM។
4. អត្រាផ្ទេទិន្នន័យ
ប្រព័ន្ធសេវា CDMA មានល្បឿនផ្ដល់ទិន្នន័យបានរហ័សជាជាង GSM
បើយើងធ្វើការប្រៀបធៀបគ្នា ដោយ CDMA ប្រើប្រាស់បច្ចេកវិទ្យា EVDO
ដើម្បីបញ្ជូនទិន្នន័យបានល្បឿនដល់ទៅ 2 mbps ចំនែក GSM
ប្រើប្រាស់បច្ចេកវិទ្យា EDGE ដែលមានល្បឿនខ្ពស់បំផុតត្រឹមតែ 384
kbps ប៉ុណ្ណោះ។ ដូច្នេះរាល់ការប្រើប្រាស់អ៊ីនធឺណែត
ទស្សនាវីដេអូក្នុងកម្រិតរូបភាពច្បាស់ ឬ Download នោះគឺ CDMA
មានល្បឿនស៊ីដាច់ GSM។
5. កម្រិតវិទ្យុសកម្ម
កម្រិតវិទ្យុសកម្មយើងមិនអាចមើលឃើញនឹងភ្នែកនោះទេ
ហើយវាក៏ជារលកវិទ្យុដែលធ្វើអោយប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ
ក្នុងនោះដោយយោងតាមការសិក្សាស្រាវជ្រាវបានរកឃើញថាប្រព័ន្ធ GSM
មានកម្រិតវិទ្យុសកម្មច្រើនជាជាង CDMA ដល់ទៅ 28 ដងឯណោះ។
ហេតុនេះសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ ថេប្លេត
ឬឧបករណ៍ដែលប្រើប្រាស់ស៊ីមកាត
គឺត្រូវជួបប្រទះនឹងរលកវិទ្យុសកម្មច្រើន
ដែលអាចប៉ះពាល់ដល់សុខភាពច្រើនជាជាងអ្នកប្រើប្រាស់ CDMA។
0 comments:
Post a Comment