ការទិញទូរស័ព្ទមួយទឹកមកប្រើប្រាស់ពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ អាចឱ្យអ្នកសន្សំសំចៃលុយបានដោយសារតែរបស់មួយទឹកមានតម្លៃធូថ្លៃជាង ហើយអាចឱ្យអ្នកទទួលបានទូរសព្ទដូចថ្មីដែរ ។ ប៉ុន្តែវាក៏ជួបហានីភ័យណាស់ដែរ ដោយសារតែអ្នកមិនដឹងថាច្បាស់អ្នកប្រើប្រាស់មុននោះគេប្រើយ៉ាងណានោះទេ ហើយក៏មិនដឹងថាវាមានបញ្ហាត្រង់ណាដែរ ដែលគេចង់លក់ទូរស័ព្ទរបស់គេចេញវិញ។ ដើម្បីកាត់បន្ថយកំហុស ឬហានីភ័យដែលអាចកើតមាន សំបុកអាយធីសូមចែករំលែកពីគន្លឹះក្នុងការទិញ iPhone មួយទឹក ដើម្បី ឱ្យលោកអ្នកចំណាយតិចហើយទទួលបានរបស់ល្អមកប្រើប្រាស់ ។

iPhone ជាប់ Lock ឬទេ?
iPhone ជាប់ Lock មានន័យថា iPhone នោះត្រូវបានគេបង្កើតឡើងសម្រាប់តែដាក់ស៊ីមរបស់ប្រព័ន្ធទូរស័ព្ទណាមួយ (AT&T ឬ T Mobile…)ដែលអ្នកមិនអាចដាក់ស៊ីមរបស់ប្រព័ន្ធទូរស័ព្ទផ្សេងបានទេ។ អ្នកក៏អាច Unlock iPhone របស់បានដែរវា ប៉ុន្តែវាអាចនឹងជួបបញ្ហាមួយចំនួន ទាក់ទងនឹងសេវាជូនមាន ជួនដាច់ ឬខ្សោយសេវា ឬពេលខ្លះបញ្ជូលទឹកប្រាក់មិនចូលជាដើម ។
ទាំង iPhone ដែល Lock ឬ Unlock រួចរាល់ក៏ដោយសុទ្ធតែ មិនគួរត្រូវបានជ្រើសរើសយកមកប្រើប្រាស់ទាំងអស់។
ជាប់ Activation Lock iCloud ឬទេ?
ជាប់ iCloud ឬ Activation Lock iCloud មានន័យថាទូរស័ព្ទ iPhone របស់អ្នកបានភ្ជាប់ជាមួយនឹងគណនី Apple ID រួចហើយ។ នៅពេលដែលអ្នកទិញ iPhone ដែលជាប់ iCloud ហើយអ្នកមិនដឹងពីលេខសម្ងាត់នោះទេ អ្នកនឹងមិនអាច Remove iCloud បានទេលុះត្រាតែអ្នកយកទៅជួបអ្នកជំនាញហើយធ្វើការដូរ board ចេញទើបអាចដោះស្រាយបាន។
អ្នកនឹងមិនអាច Update Version របស់ iOS ហើយអ្នកក៏មិនអាចដំឡើងកម្មវិធីដែលមាននៅក្នុង App Store ឬមិនអាច Backup/Restore ជាដើម និងមានបញ្ហាជាច្រើនទៀត។
ដើម្បីពិនិត្យថា iPhone របស់អ្នកជាប់ iCloud Activation Lock សូម ចូលទៅទីនេះ ហើយ វាយលេខ Serial ឬ IMEI ក៏បានចូលទៅក្នុងប្រអប់ខាងក្រោម ព្រមទាំងបញ្ជូលលេខកូដដែលមាននៅក្នុងរូបភាពខាងក្រោមផងដែរ។ ហើយចុច Continue ដើម្បីឆែកមើល ។

បន្ទាប់ពីអ្នកបានចុច Continue ហើយប្រសិនបើចេញលទ្ធផលដូចខាងក្រោមនោះមានន័យថាវាចាប់ iCloud ហើយប្រសិនបើទូរស័ព្ទដែលអ្នកបានទិញមកជាប់បែបនេះសូមទំនាក់ទំនងទៅ ម្ចាស់ពីមុន ដើម្បីធ្វើការដោះ iCloud ចេញ ។

បញ្ហាស៊ីគ្រឿងក្នុង
ជាមួយនឹងរបស់មួយទឹក កត្តាដែល គួរឱ្យខ្លាចជាងគេគឺការស៊ីគ្រឿង។ កាមេរ៉ារបស់ iPhone ក៏ដូចគ្នាវាត្រូវបានគេផ្លាស់ប្តូរដោយសារតែកត្តាផ្សេងៗ ។ ឬកញ្ជក់របស់កាមេរ៉ាត្រូវបានសឹក ។ មិនថាមូលហេតុមួយណាទេវាសុទ្ធតែប៉ះពាល់ដល់គុណភាពរូបភាពដែលអ្នកបានថតជាមួយកាមេរ៉ានោះ។ ដូចនេះអ្នកគួរថតរូបចេញពី កាមេរ៉ារបស់ iPhone ដែលអ្នកចង់ទិញនោះហើយពិនិត្យទៅលើគុណភាពរូបភាពនោះ អ្នកនឹងអាចដឹងថាតើវាត្រូវបានប្តូរឬមិនប្តូរ។

មួយទៀតនោះអ្នកគួរពិនិត្យទៅលើសំបកខាងមុនរបស់ iPhone ប្រសិនបើត្រូវបានគេប្តូរនោះវានឹងមិនមានពណ៌ប្រក្រតីដូច original នោះទេ។ ឧទាហរណ៍ iPhone 4/4s សន្ទះខាងមុខ original របស់វាគឺមានពណ៌សថ្លាបែបក្រម៉ៅ តែបើរបស់អាយវិញវាមានពណ៌ស ស្លេកបើដាក់ផ្ទឹមគ្នាវានឹងមានពណ៌សច្បាស់ជាង របស់ពិត។

iPhone នៅកាន់ថ្មឬទេ?
យើងដឹង ហើយថាថ្ម iPhone ជាប្រភេទ built-in batteries ដែល built ជាប់ជាមួយម៉ាស៊ីនតែម្តង ប្រសិនបើវាខួចអ្នកនឹងពិបាកក្នុងការប្តូរ ដោយត្រូវការអ្នកជំនាញផ្លាស់ប្តូរឱ្យ ហើយវាក៏មានតម្លៃខ្ពស់ណាស់ដែរ ។

ដើម្បីមើលថា iPhone នោះលែងកាន់ថ្មសូមចូលទៅ Setting=> General=> Usage ហើយពិនិត្យទៅលើរយៈពេលដែលអ្នកសាកថ្មពេញ 100% ធៀបទៅនឹង រយៈពេលប្រើប្រាស់ នឹង ភាគរយដែលប្រើប្រាស់ ។

ឬអ្នកអាចតេស្តដោយប្រើ Internet ជាមួយ 3G/4G ប្រហែល 15 នាទីបើថ្មអស់3- 5% នោះទូរស័ព្ទដែលអ្នកបំរុងនឹងទិញ ប្រហែលជាមិនកាន់ថ្មនោះទេ។
រន្ធកាស និង Power ដំណើរការឬទេ?
វាក៏ជាចំនុចចាំបាច់មួួយដែលអ្នកមិនអាចរំលងបានទេ ប្រសិនបើរន្ធ Power មិនដំណើរការអ្នកនឹងពិបាកក្នុងការសាកថ្ម ឬប្រើប្រាស់ជាមួយ iTunes ជាដើម ចំពោះរន្ធកាសក៏ដូចគ្នាដែរ បញ្ហានេះអាចកើតឡើងមកពីនាយមកស្រាប់ ឬកើតមានចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ Accessories ជជុះជាដើម។ ហេតុនេះហើយអ្នកត្រូវតែប្រយ័ត្នប្រយែងនឹងចំនុចនេះជាចាំបាច់។
តេចេញចូល និងស្តាប់សម្លេង

សូមធ្វើការតេចេញនិងតេចូល ដើម្បីតេស្តស្តាប់សំលេង របស់ Speaker និង Microphone ដោយសារអាចមានករណីស្តាប់មិនសូវច្បាស់ ឬ និយាយទៅគេ គេស្តាប់មិនសូវច្បាស់។ វាជាចំនុចសំខាន់មួយដែរ ដែលគួរពិនិត្យមើលមុនទិញ។
ពិនិត្យមើលប៊ូតុងទាំងអស់

នៅលើ iPhone ទាំងមួលមានប៊ូតុងសរុបចំនួន 4 និងគន្លឹះសំលេងមួយ។ អ្នកគួរពិនិត្យមើលគ្រប់ប៊ូតុងទាំងនោះថាតើវាដំណើរការទេ ជាពិសេសប៊ូតុង Home ដែលជាប៊ូតុងដែលគេប្រើប្រាស់ច្រើនជាងគេ។
Accessories មកពីនាយ ( Original )

នៅពេលដែលអ្នកពិនិត្យទៅលើ ទូរស័ព្ទអស់ហើយសូមសួររក Accessories ដូចជាឆ្នាំងសាក ខ្សែរ USB កាស ដែលមានមកពីនាយរបស់វា។ ព្រោះថាជាមួយ iPhone ភាគច្រើនប្រើខ្សែរសាក USB ជជុះ សាកមិនសូវឆាប់ពេញ ហើយប្រើយូរទៅវានឹងលែកស្គាល់ឬបញ្ចូលមិនចូលតែម្តង ។
សេចក្តីសន្និដ្ឋាន
ជារួម ការទិញទូរស័ព្ទ iPhone មួយទឹកពិតជាសំខាន់ បើលោកអ្នកមិនបានពិនិត្យឲ្យបានត្រឹមត្រូវ នោះលោកអ្នកអាចនឹងខាតបង់ប្រាក់ ជាមិនខាន ឬអាចនឹងបាត់បង់សមត្ថភាពប្រើប្រាស់មួយចំនួន នៅក្នុងទូរស័ព្ទនោះទៀត ។ ការរៀបរាប់ខាងលើ នឹងផ្តល់ជាអត្ថប្រយោជន៍យ៉ាងពិតប្រាកដ យោងតាមការសាកល្បងជាមួយនឹងបទពិសោធន៍ពិតៗ ។ គួរបញ្ជាក់ផងដែរថា iPhone ដែលជាប់ iCloud Activation Lock ឬ មិនមែន Unlock Original សូមកុំទិញឲ្យសោះ ទោះក្នុងតម្លៃណាក៏ដោយ ។
0 comments:
Post a Comment