លក្ខខណ្ឌអនុវត្ត:
> iOS Devices របស់លោកអ្នក មានភ្ជាប់អិុនធើណែតតាម
> លោកអ្នកមានគណនី iCloud ផ្ទាល់ខ្លួនមួយសម្រាប់ប្រើប្រាស់នៅលើ iOS Devices
របៀបអនុវត្ត:
១– ដំបូង សូមបើកកម្មវិធី Settings រួចចុចលើ iCloud ហើយចុចលើ Sign Out នៅផ្ទាំងកម្មវិធីខាងក្រោម

២– បន្ទាប់មក ចុចលើ Sign Out ក្នុងមឺនុយ Popup រួចចុចលើ Delete from My iPhone នៅមឺនុយ Popup ទីពីរ

៣– បន្ទាប់មកទៀត សូមជ្រើសរើសថាតើ ត្រូវទុក ឬមិនទុកទិន្នន័យ Contact, Reminder, News, និង Safari នៅលើទូរសព្ទ iPhone របស់លោកអ្នក
៤– វាយបញ្ចូលលេខសម្ងាត់របស់អ្នក ដើម្បីបិទមុខងារ Find My iPhone ប្រសិនបើវាបើក រួចចុចលើ Turn Off

៥– សូមរង់ចាំរហូតដល់ការ Sign Out ចប់ បន្ទាប់មក សូមចុចបិទ/បើក iPhone របស់អ្នក ដោយចុចជាប់លើប៊ូតុង‘បិទ/បើក’ និងប៊ូតុង‘បន្ថយសំឡេង’ដំណាលគ្នា (សម្រាប់ iPhone 7/ 7 Plus) ឬចុចជាប់លើប៊ូតុង‘បិទ/បើក’ និងប៊ូតុង‘Home’ ដំណាលគ្នា (សម្រាប់ iPhone ឬ iPad ស៊េរីមុនៗ) រហូតដល់អេក្រង់រលត់រួចឆេះឡើងវិញ។

៦– ជាចុងក្រោយ សូមចូលទៅកាន់កម្មវិធី Settings ហើយចុះឈ្មោះក្នុងកម្មវិធី iCloud ឡើងវិញ ជាការស្រេច៕
0 comments:
Post a Comment