កាលពីពាក់កណ្តាលអាធ្រាតយប់មិញនេះ Apple បានធ្វើការ បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 9 ជាផ្លូវការហើយ ដូច្នេះប្រហែលជា មានប្រិយមិត្តជាច្រើន ដែលកំពុងតែចង់ធ្វើការ តម្លើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 9 នេះ។ អ្នកអាចធ្វើតាមការណែនាំ ដ៏ងាយៗ របស់ ខេមបូ នៅខាងក្រោមនេះបាន៖
ចំពោះឧបករណ៍ដែលអាចតម្លើងទៅកាន់ iOS 9 បានមានដូចជា៖
-iPhone 4s, iPhone 5, iPhone 5s , iPhone 5c, iPhone 6, iPhone 6 Plus
-iPod Touch 5th Generaltion, iPod Touch 6th Generaltion
-iPad Mini, iPad Mini 2, iPad Mini 3
-iPad 2, iPad 3, iPad 4
-iPad Air, iPad Air 2
វិធីសាស្ត្រទីមួយ
វិធីសាស្ត្រទីពីរ
- វិធីសាស្រ្តទីបី
-ត្រង់ចំនុចណែនាំទីបី នេះគេហៅថា Restore ដូច្នេះ វាមានភាពខុសគ្នាពីការ Update តាមការ ណែនាំវិធីសាស្ត្រទីមួយ និង ទីពីរ ដោយវិធីសាស្រ្តទីមួយ និង ទីពីរអ្នកមិនចាំបាច់ ភ័យព្រួយខ្លាច បាត់បង់ ទន្ន័យផ្សេងៗ ដែលមានលើ ឧបករណ៍របស់អ្នក ឡើយ ប៉ុន្តែសម្រាប់ការ Restore អ្នក នឹងបាត់បង់ ឯកសារផ្សេងៗ ដែលមានលើឧបករណ៍របស់អ្នក ដូច្នេះ មុននឹងធ្វើតាមការណែនាំរបស់ ខេមបូ ចំពោះវិធីសាស្ត្រទីបីនេះ សូមមេត្តា Back Up ទន្ន័យផ្សេងៗដែលមានលើ ឧបករណ៍របស់អ្នកជាមុនសិន ដូចជា កម្មវិធី, លេខទូរស័ព្ទ និង កម្មវិធីផ្សេងៗដែលអ្នកគិតថា សំខាន់
-សម្រាប់ការ Back Up អ្នកអាចប្រើប្រាស់ កម្មវិធី iTune, iTools ឬ iFunbox ជាដើម ប៉ុន្តែសម្រាប់លេខទូរស័ព្ទអ្នកអាចប្រើប្រាស់ iCloud ដើម្បីរក្សាទុកក៏បានដែរ
-ខេមបូ គិតថា វីធីសាស្ត្រដែលល្អបំផុត សម្រាប់ធ្វើការ Update ដ៏ល្អបំផុត គឺវិធីសាស្ត្រទីបី នឹង ជាវីធីសាស្ត្រមួយដែលលឿនជាងគេ ដោយគ្រានតែធ្វើការ ទាញយក Firmware និងបើកកម្មវិធី iTune ធ្វើការ Update តែម្តង។ ក្រោយពីអ្នកបាន Back Up ទន្ន័យរបស់អ្នកបានទុករួចរាល់ ហើយអ្នកអាចធ្វើការ Restore តាមការណែនាំរបស់ ខេមបូ នៅខាងក្រោមនេះបាន៖
ក្រោយពីទាញយក Firmware រួចរាល់សូមធ្វើការ សូមធ្វើតាមណែនាំនៅខាងក្រោម៖
- លុប iCloud ឬ បិទ Find My iPhone ចេញពី ឧបករណ៍របស់អ្នក
- ដោះ Passcode ចេញ
- តភ្ជាប់ឧបករណ៍របស់អ្នកទៅកាន់ កុំព្យូទ័រ តាមរយៈខ្សែ រួចបើកកម្មវិធី iTune
- បន្ទាប់មករង់ចាំដល់ការ Restore រួចរាល់ជាការស្រេច។
0 comments:
Post a Comment