Friday, February 24, 2017

អ៊ីនធឺណែត គឺប្រៀបដូចជាពិភពមួយផ្សេង​ទៀត​អញ្ជឹង​ដែល​យើង​បាន​ចូល​ទៅ​ទី​នោះ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ និង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ផ្សេងៗ​ជា​ដើម។​ យ៉ាង​ណា​មិញ​វា​ក៏​ផ្តល់​ផល​អាក្រក់​មួយ​ដែរ​ដល់​យើង​ ព្រោះ​អី​វា​ពោរ​ពេញ​ទៅ​ដោយ​រឿង​ឯក​ជន​ និង​ព៌តមាន​យើង​ផ្សេងៗ​ ហើយ​ប្រសិន​បើ​យើង​ចង់​លុប​ពត៌មាន​ទាំង​នោះ​ចោល​ គឺ​មាន​ភាព​លំបាក។
ដោយឡែក ប្រសិនបើអ្នកមានបំណងចង់ចាកចេញ​ ពី​អ៊ីនធឺណែត​នោះ​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ​ដោយសារ​ព៌តមាន​ និង​ឯកសារ​របស់​យើង​មាន​ច្រើន​ មិន​អាច​លុប​អស់​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ក៏​មិន​មែន​ជា​រឿង​លំបាក​លំបិន​ណាស់​ណា​នោះ​ទេ​ ពោល​អ្នក​ទាំង​អស់​គ្នា​អាច​បាត់​ស្រមោល​ចេញ​ពី​អ៊ីណធឺណេត​បាន​ ដោយ​គ្រាន់​តែ​ធ្វើ​តាម​សេចក្តី​ណែនាំ​ 7​ ជំពូក​ខាង​ក្រោម​នេះ​តែ​ប៉ុណ្ណោះ។
 
1. បិទគណនី Social Network
របៀបបិទគណនី Facebook
Facebook គឺជាកន្លែងដែលផ្ទូកព៌តមាន​ផ្ទាល់​ខ្លួន​របស់​យើង​ច្រើន​ជាង​គេ​បង្អស់​ ដូច្នេះ​មុន​នឹង​អ្នក​ចង់​បាត់​ស្រមោល​ រឺ​ក៏​ចាក​ចេញ​ពី​ពិភព​អ៊ីនធឺណែត​នោះ​ អ្នក​ត្រូវ​បិទ​គណនី​ Facebook​ របស់​អ្នក​ជា​មុន​សិន។​ ដើម្បី​បិទ​គណនី​ Facebook​ របស់​អ្នក​ ជា​តំបូង​ចូល​ទៅ​កាន់​ Account​ Setting​ >​ Security​ >​ Deactivate​ ជា​ការ​ស្រេច។​ លោក​អ្នក​ក៏​អាច​លុប​គណនី​ Facebook​ ចោល​តែ​ម្តង​ក៏​បាន​ដែរ​ ដោយ​ផ្ញើរ​អ៊ីម៉ែល​ទៅ​កាន់​បុគ្គលិក​ Facebook។
របៀបបិទគណនី Twitter
Twitter គឺជាបណ្តាញសង្គមដែលមានប្រជាប្រិយភាព​ទី​ពីរ​បន្ទាប់​ Facebook​ ដែល​វា​ក៏​មាន​ផ្ទុក​ព៌តមាន​របស់​យើង​ច្រើន​មិន​ស្ទើរ​ដែរ។​ ប្រសិន​បើ​អ្នក​ធ្លាប់​ប្រើ​ប្រាស់​ Twitter​ ហើយ​ចង់​លុប​គណនី​នោះ​ចេញ​ នោះ​វា​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ។​ ដើម្បី​លុប​គណនី​ Twitter​ របស់​យើង​ចេញ​នោះ​ ជា​ដំបូង​សូម​ចូល​ទៅ​កាន់​ Account​ Setting​ >​ Deactivate​ my​ Account​ និង​វាយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក​ជា​ការ​ស្រេច។
របៀបបិទគណនី Google+
Google+ គឺជាបណ្តាញទំនាក់ទំនងសង្គមថ្មីមួយទៀតរបស់​ Google​ ដែល​មាន​រចនាបថ​ស្អាត​ម្យ៉ាង​ដែរ​ ខុស​ពី​ Facebook។​ ដើម្បី​បិទ​គណនី​ Google+​ របស់​អ្នក​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​ គឺ​គ្រាន់​តែ​ចុច​លើ​រូប​មនុស្ស​ >​ ចុច​ពាក្យ​ Account​ >​ Delete​ profile​ and​ remove​ related​ Google+​ features​ >​ Remove​ Selected​ service​ ជា​ការ​ស្រេច។
របៀបបិទគណនី LinkedIn
នៅប្រទេសកម្ពុជាយើង គេមិនសូវពេញនិយមប្រើប្រាស់​ LinkedIn​ ប៉ុន្មាន​នោះ​ទេ​ ព្រោះ​អី​វា​និយម​ប្រើ​ប្រាស់​តែ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​តែ​ប៉ុណ្ណោះ។​ ដើម្បី​លុប​គណនី​ LinkedIn​ ចេញ​ ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​ ដោយ​ចូល​ទៅ​កាន់​ Privacy&Setting​ >​ Account​ >​ Helpful​ Links​ >​ Close​ your​ account​ ជា​ការ​ស្រេច។
2. Search មើលឈ្មោះអ្នកតាម Google, Bing, រឺក៏ Yahoon
នៅក្នុងបណ្តាញអ៊ីណធឺណែត អ្នកប្រហែល​ជា​មិន​គ្រាន់​តែ​ប្រើ​ប្រាស់​ Facebook​ តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ​ តែ​អ្នក​អាច​ជា​មាន​គណនី​ផ្សេង​ទៀត​ រឺ​ក៏​បាន​ Comment​ រឺ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត​ទាក់​ទង​នឹង​ឈ្មោះ​អ្នក។​ ដើម្បី​អោយ​ច្បាស់​ថា​ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ពេល​អតីត​កាល​ សូម​អ្នក​ចូល​ទៅ​កាន់​វេបសាយ​ Google.com ​រឺ​ក៏​ Bing.com​ រឺ​ក៏​ Yahoo.com​ ដើម្បី​ស្វែង​រក​មើល​អ្វី​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ឈ្មោះ​អ្នក​ ហើយ​សូម​លុប​វា​ចេញ
3. បន្លំព៌តមានរបស់អ្នក
វាគឺជាវិធីដ៏គួរអោយអស់សំណើចបន្តិច​ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ណាស់​ ហើយ​មិន​ចាំបាច់​លុប​គណនី​យើង​ចោល​ក៏​បាន​ដែរ។​ យើង​គ្រាន់​តែ​ចូល​ទៅ​កែ​ឈ្មោះ​របស់​យើង​អោយ​ខុស​ប្លែក​ពី​ឈ្មោះ​ដើម​ទាំង​ស្រុង​ ផ្លាស់​ប្តូរ​ទីក្រុង​ដែល​យើង​តាំង​នៅ​ និង​ផ្លាស់​ប្តូរ​ភេទ​ជា​ដើម។
4. Unsubscribe ពីអ៊ីម៉ែលដែលផ្ញើរអោយយើង
នៅពេលដែលយើងភ្ជាប់ទំនាក់ទំនង​បណ្តាញ​សង្គម​ណា​មួយ​ នោះ​វា​តែង​តែ​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីម៉ែល​របស់​យើង​ ដើម្បី​ទទួល​ព៌តមាន​ផ្សេងៗ។​ ដូច្នេះ​បន្ទាប់​ពី​លុប​គណនី​របស់​យើង​ចេញ​ហើយ​ អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​ Unsubscribe​ អ៊ីម៉ែល​ឥត​បាន​ការ​ទាំង​នោះ​ផង​ ដែល​ជា​ដំបូង​យើង​ Move​ វា​ទៅ​កាន់​ Spam​ បន្ទាប់​មក​ Right​ click​ លើ​អ៊ីម៉ែល​នោះ​ ហើយ​ចុច​ពាក្យ​ Unsubscribe​ ជា​ការ​ស្រេច។
5. លុបលទ្ធផល ដែលបានស្វែងរកឃើញនៅក្នុង Google Search
ប្រសិនបើអ្នកស្វែងរកឃើញឈ្មោះ រឺកីព៌តមានផ្សេងៗ​របស់​អ្នក​នៅ​លើ​ Google​ នោះ​អ្នក​ក៏​អាច​លុប​វា​ចោល​បាន​ដែរ​ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ជំហាន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។​ ជា​ដំបូង​ សូម​ចូល​ទៅ​កាន់​វេបសាយ​នេះ​ http://goo.gl/yH7gkH​ រួច​ហើយ​ Login​ គណនី​ Gmail​ និង​ផ្ញើរ​វេបសាយ​ដែល​អ្នក​ចង់​លុប​ចេញ​ ជា​ការ​ស្រេច។
6. ទំនាក់ទំនងទៅកាន់ម្ចាស់វេបសាយ ដែលផ្ទុកព៌តមានអ្នក
ប្រសិនបើអ្នកទំនាក់ទំនងអោយ Google​ លុប​វេបសាយ​ដែល​មាន​ព៌តមាន​មិន​បាន​សម្រេច​ហើយ​ នោះ​អ្នក​ក៏​អាច​ទំនាក់​ទំនង​ទៅ​កាន់​ម្ចាស់​វេបសាយ​អោយ​គេ​លុប​ព៌តមាន​យើង​ចោល​ក៏​បាន​ដែរ។​ វិធី​មួយ​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​រៀប​ពាក្យ​ រៀប​សម្តី​អោយ​បាន​សមរម្យ​នៅ​ពេល​ដែល​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​វេបសាយ​ ហើយ​ក៏​ត្រូវ​តែ​អត់​ធ្មត់​ផង​ដែរ។​ អ្នក​អាច​ទំនាក់​ទំនង​តាម​ Email​ រឺ​ក៏​តាម​រយៈសារ​អេឡិច​ត្រូនិច​ផ្សេងៗ​ ទៅ​តាម​វេបសាយ​ដែល​ផ្តល់​ជំរើស​អោយ។
7. បិទអ៊ីម៉ែលរបស់យើងចោល
ជំហ៊ានចុងក្រោយនេះ គឺដូចជាធ្ងន់ធ្ងរបន្តិច​ ដែល​យើង​លុប​អ៊ីម៉ែល​របស់​យើង​ចោល​តែ​ម្តង។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ចាក​ចេញ​ពី​អ៊ីនធឺណែត​ពិត​មែន​ នោះ​អ្នក​គួរ​តែ​បិទ​អ៊ីម៉ែល​របស់​អ្នក​ចោល​ផង។​ ព្រោះ​អី​បន្ទាប់​ពី​អ្នក​បិទ​វា​ហើយ​ នោះ​គណនី​នានា​ដែល​ប្រើ​អ៊ីម៉ែល​មួយ​នេះ​ អាច​នឹង​បិទ​ រឺ​ ព្យួរ​ចោល​ដែរ។​ លោក​អ្នក​អាច​បិទ​គណនី​អ៊ីម៉ែល​របស់​លោក​អ្នក​បាន​ ដោយ​ចូល​ទៅ​កាន់​ http://goo.gl/WkCLLi សម្រាប់​គណនី​ Gmail​ រី​ឯ​គណនី​ Yahoo​ Mail​ វិញ​សូម​ចូល​ទៅ​កាន់​វេបសាយ​នេះ​ http://goo.gl/gbAp6b ។
សង្ឃឹមថា ប៉ុន្មានជំហ៊ានខាងលើនេះមាន​អត្ថ​ប្រយោជន៍​ដល់​អ្នក​ ហើយ​ក៏​អាច​ជួយ​អ្នក​បាន​ប្រសិន​បើ​អ្នក​មាន​មូលហេតុ​ផ្សេងៗ​ ដែល​ចង់​ចាក​ចេញ​ពី​ពិភព​អ៊ីនធឺណែត។​ ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក​អ្នក​មិន​ចាំបាច់​ធ្វើ​តាម​ជំហ៊ាន​ទាំង​អស់​នោះ​ទេ​ ព្រោះ​អី​ត្រឹម​តែ​ 3​ បួន​ជំហ៊ាន​ខាង​លើ​ក៏​មាន​ប្រសិទ្ធ​ភាព​ដែរ។(ដកស្រង់ចេញពី cambo-report.com)

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget