ការងារប្រចាំថ្ងៃរបស់លោកអ្នក កំពុងតែពឹងផ្អែកលើ
Browser មែនទេ? ឬជាអ្នកតាមដានព័ត៌មានលើបណ្តាញអ៊ីនធើណេត?
នេះជាគន្លឹះថ្មីមួយទៀត ដែលសំបុកអាយធី
នឹងលើកយកមកធ្វើការបង្ហាញ និងអនុវត្តន៍ជាគំរូ ជូនលោកអ្នកពិនិត្យ និងតាមដាន
។ លោកអ្នកអាចសាកល្បងនូវវិធីងាយៗនេះ ចំណេញពេលវេលាក្នុងការបើក
ឬប្រើប្រាស់គេហទំព័រនានា ឬអាចជៀសវាងដល់ការគាំងកុំព្យូទ័រ ដោយសារតែគាំងBrowser (សម្រាប់វីនដូ) ។

ខាងក្រោមនេះ ជាគន្លឹះងាយៗ
ដែលលោកអ្នកពុំចាំបាច់មានជំនាញអាយធី ក៏អាចធ្វើបានដែរ ៖
ក. ពិនិត្យមើល Tab Browser ដែលលោកអ្នកកំពុងបើក
នេះជាមូលហេតុចម្បងមួយ ដែលអាចបណ្តាលឲ្យ Browser របស់លោកអ្នកដំណើរការយ៉ាងយឺតៗ
ដូចខ្យងវារ ពីព្រោះមានដំណើរការ (Process) ច្រើនក្នុងពេលតែមួយ
ធ្វើឲ្យអស់ RAM ដែលអាចនាំឲ្យគាំងបាន ។ ប្រសិនបើឯកសារ ឬការសរសេរនានា
នៅលើទំព័រដែលអ្នកបានបើក នឹងត្រូវបានបាត់បង ដរាបណា Browser នោះបិទ ឬគាំង ។

ខ. ធាតុបន្ថែម (Extension ឬ Add-ons) អាចនាំប្រយោជន៍ និងផលប៉ះពាល់
ចំនុចនេះ លោកអ្នកកាន់តែមិនគួរមើលរំលងឡើយ ។
ដោយសារតែផលចំណេញ របស់វា លោកអ្នកបានប្រើប្រាស់វាហួសកំណត់ រហូតដល់លើសកម្រិតដែល
Browser អាចទទួលយកបាន ។ ប្រសិនបើ Extension ឬ Add-ons
ដែលលោកអ្នកគិតថា មិនចាំបាច់ ឬលែងប្រើប្រាស់ សូមលុបវាចោល
ដើម្បីបន្ថយ ដំណើរការ (Process) និងបង្កើនល្បឿន Browser
របស់អ្នក ។

អត្ថបទគួរអាន៖ គន្លឹះពីការប្រើប្រាស់ Google Chrome
Extension
គ. សម្អាត Browser
មិនត្រឹមតែកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិច
ទេដែលត្រូវការ ការសម្អាត ដើម្បីថែរក្សានិរន្តភាពនៃដំណើរការ
និងប្រសិទ្ធិភាពឧបករណ៍ទាំងនោះ ។ សូមលោកអ្នកធ្វើការសម្អាត Browser លោកអ្នកជាប្រចាំ
(មួយ ឬពីរសប្តាហ៍ អាស្រ័យលើចំនួននៃការប្រើប្រាស់) ។ យ៉ាងណាមិញ ការសម្អាតនេះ ថែមទាំងចំណេញកន្លែងរក្សាទិន្នន័យថែមទៀតផង
។

ឃ. ផ្លាស់ប្តូរ DNS Servers
ការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយបង្កើនល្បឿន Browser លោកអ្នកប៉ុន្នោះទេ
តែវាថែមទាំងបង្កើនល្បឿនអ៊ីនធើណេតផងដែរ ។ ជាពិសេសសម្រាប់អ្នកដែលធ្វើការជាមួយ
Browser ច្រើនដូចជា Web Developer គួរតែផ្លាស់ប្តូរ ដើម្បីងាយមើលពីការប្រែនានាបានភ្លាមៗ ។

0 comments:
Post a Comment