9 March 2015 គន្លឹះ iPhone
មតិ
iPhone បានក្លាយជាទូរសព្ទ
ពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ ខណៈដែលការចររាចរណ៍នៃការលក់ទូរសព្ទនេះមានស្ទើរគ្រប់ទីកន្លែង។ លោកអ្នកអាចប្រាកដក្នុងចិត្តថា
iPhone ជាផលិតផលពិត
Official ឬក៏ fake (ផលិតផលក្លែងក្លាយ)
បានដោយការជាវពីហាងដែលមានឈ្មោះ brand
ត្រឹមត្រូវ មានការទុកចិត្តខ្ពស់ពីអតិថិជនជាដើម។ ចុះប្រសិនបើលោកអ្នកចង់ជាវពីហាងតូចៗ
ឬក៏ផលិតផលមួយទឹក (second hand) តើលោកអ្នកនឹងប្រាកដទេថា
ផលិតផលនោះជារបស់ពិត?
ជាមួយ សំបុកអាយធី ថ្ងៃនេះ
លោកអ្នកនឹងដឹងនូវវិធីសាស្រ្ដងាយៗ ក្នុងការពិនិត្យថាតើ iPhone Original ឬក៏ Fake ដែលរួមមានដូចតទៅ៖
អត្ថបទគួរអាន គន្លឹះទិញ
iPhone មួយទឹកឲ្យបានត្រឹមត្រូវ និងធូរថ្លៃ
ក. ឧបករណ៍បន្ទាប់បន្សំ – Accessories
ប្រសិនបើប្រអប់របស់លោកអ្នកមានបិទតែម (sealed box) ក៏មិនអាចបញ្ជាក់ថា វាជារបស់ថ្មី original ឬក៏មានអញ្ញាប័ណ្ណត្រឹមត្រូវនោះដែរ។ អ្វីដែលលោកអ្នកគប្បីពិនិត្យមើលសម្រាប់
iPhone ថ្មី គឺមានបិតផ្លាស្ទិក (plastic) លើអេក្រង់
ហើយនៅក្នុងប្រអប់របស់វា
មានសៀវភៅណែនាំ (manual),
ម្ជុលសម្រាប់ដកស៊ីម (SIM
card ejector), sticker របស់ Apple, កាសស្ដាប់, USB cable, និងដុំសាកភ្លើង (charger)។
អត្ថបទគួរអាន គន្លឹះពិនិត្យមើល
iPhone Model
ខ. ពិនិត្យមើលសម្បកក្រៅ
សូមពិនិត្យមើលប៊ូតុងទាំងអស់
ដែលវានឹងមានលក្ខណៈណែន
មិនរលុងនោះទេ។ លោកអ្នកគប្បីត្រួតពិនិត្យ WIFI
ដោយចូលទៅកាន់ iTunes ឬក៏ចូលទៅប្រើប្រាស់ Safari ដើម្បីប្រាកដថាវានឹងដំណើរការ។
គ. Activation
លោកអ្នកគប្បី ដំណើរការ ទូរសព្ទនោះ និងប្រើប្រាស់ស៊ីមកាតរបស់លោកអ្នក ពីព្រោះបន្ទាប់ពី boot ជាលើកដំបូងរបស់ iPhone លោកអ្នកនឹងត្រូវធ្វើការ
activation ដូចជាការដំឡើង
Windows ថ្មីដូច្នោះដែរ ហើយទូរសព្ទនឹងបង្ហាញ network ជា EDGE, 3G ជាដើម។
ឃ. iCloud
ចូលទៅកាន់ Settings -> iCloud និងត្រូវប្រាកដថាវាមិនត្រូវបាន logged in។ ប្រសិនបើវាត្រូវបាន
logged in សូមឲ្យម្ចាស់ដើម
ធ្វើការ logged out ត្រង់ចំណុចនេះ
គឺដើម្បីការពារ ពីការទិញទូរសព្ទដែលត្រូវបានលួចពីគេ ព្រោះថាទូរសព្ទនេះអាចនឹងត្រូវបាន
lock គ្រប់ពេលវេលា។ កុំភ្លេចពិនិត្យមើល iTunes Store និង App Store ម្ដងទៀតផងដែរ។
ង. iPhone Field Test Mode
ចំណុចពិសេសត្រង់នេះ
គឺលោកអ្នកនឹងត្រូវចុច *3001#12345#* រួចចុច call នោះ iPhone នឹងចូលទៅកាន់
Field Test mode ដូចរូបទីពីរខាងក្រោម។ វានឹងធ្វើការផ្លាស់ប្តូរវបារសេវា
(signal bar) ទៅជាលេខ។ ប្រសិនបើ iPhone ដែលលោកអ្នកកំពុងកាន់មិនមានដូចនេះទេ
វាប្រាកដជា fake។
ការផ្ទៀងផ្ទាត់លេខ serial number
១.
វិធីផ្ទៀងផ្ទាត់ជាមួយនឹង Apple’s
database
សូមចូលទៅកាន់ “https://selfsolve.apple.com/agreementWarrantyDynamic.do”
និងធ្វើការបញ្ចូលលេខ serial
number នោះ នោះលោកអ្នកនឹងទទួលបានព័ត៌មានអំពី៖
a. iPhone unit
b. Serial Number
c. Valid Purchase date
d. Telephone Technical Support status
e. Repairs and Service Coverage status
a. iPhone unit
b. Serial Number
c. Valid Purchase date
d. Telephone Technical Support status
e. Repairs and Service Coverage status
ផ្ទុយទៅវិញ ប្រសិនបើលោកអ្នកឃើញ “we’re sorry, but this serial number is not valid.
Please check your information and try again,” នោះ iPhone ដែលលោកអ្នកកំពុងកាន់នោះច្បាស់ជា
fake មិនខាន។
២.
វិធីផ្ទៀងផ្ទាត់តាមរយៈ Offline
សម្រាប់វិធីទីពីរនេះ
លោកអ្នកមិនចាំបាច់ត្រូវការ Internet
connectionនោះទេ។
លោកអ្នកអាចពិនិត្យរាល់ព័ត៌មានរបស់ទូរសព្ទនោះ បានតាមរយៈ iTunes នៅលើកុំព្យូទ័រ
ដែលក្នុងនោះរួមមាន ដូចជា៖ memory
capacity, battery status, phone number, និង serial number ជាដើម។ ខណៈដែល
serial number នឹងមានតួលេខដូចគ្នាជាមួយនឹងលេខនៅក្នុង setting និងរបស់ដាក់ស៊ីម (SIM tray) រួមជាមួយនឹងលេខដែលនៅខាងក្រោយរបស់ប្រអប់ទូរសព្ទ។ ដូចនេះប្រសិនបើមានព័ត៌មានខុសគ្នារវាង
ព័ត៌មានពីក្នុង iTunes, SIM Tray, ប្រអប់ទូរសព្ទ ឬក៏ពីក្នុង setting
នោះ នោះ iPhone ប្រាកដជាផលិតផល fake
មិនខាន។
iTunes
ចូលទៅកាន់ Settings -> General -> About
សម្បកខាងក្រោយប្រអប់
SIM Tray
ជាចុងក្រោយ សំបុកអាយធី សង្ឃឹម
និងជឿជាក់ថា លោកអ្នកនឹងទទួលបានផលិតផលពិតដើម្បីយកមកប្រើប្រាស់។
កុំភ្លេចចុច LIKE
គួររំឮកផងដែរ លោកអ្នកអាចទាក់ទងទិញ
iPhone 6
និង iPhone 6 Plus សុទ្ធពិត Official ពី Sombokit Store ក្នុងតម្លៃពិសេសដូចខាងក្រោម៖
iPhone 6, 16GB – ត្រឹមតែ $728 ឬប្រហែល $71 ក្នុងមួយខែ តែប៉ុណ្ណោះ
iPhone 6 Plus, 64GB – ត្រឹមតែ $968 ឬប្រហែល $95 ក្នុងមួយខែ តែប៉ុណ្ណោះ
ផលិតផល Official តែងដាក់លក់ក្នុងតម្លៃដូចគ្នា មិនថាពណ៌មាស ឬទឹកប្រាក់ឡើយ
បើមានចំណាប់អារម្មណ៍ សូមទាក់ទង 023 55 56 888 / 017 600 185 ។
0 comments:
Post a Comment