នៅសណ្ឋាគារ ឬផ្ទះសំណាក់មួយដែលមិនមាន Wi-Fi ប្រើ គឺមានត្រឹមខ្សែភ្ជាប់អ៊ិនធើណែតដោយផ្ទាល់ទៅក្នុងកុំព្យូទ័រ។
ដូច្នេះ វាអាចប្រើបានត្រឹមមនុស្សម្នាក់តែប៉ុណ្ណោះ។ ចុះអ្នកផ្សេងទៀតដែលចង់ប្រើនោះអាចប្រើបានយ៉ាងម៉េច?
តើវាមិនល្អទេឬបើសិនជាលោកអ្នកអាចចែកចាយអ៊ិនធើណែតពីកុំព្យូទ័រ
យួរដៃរបស់លោកអ្នកទៅកាន់ឧបករណ៍ចល័ត ផ្សេងៗដូចជា ទូរស័ព្ទ កុំព្យូទ័រយួរដៃ និង
Tablet នោះដោយឱ្យកុំព្យូទ័ររបស់លោកអ្នកដើរតួជា
Wi-Fi Hotspot? ដើម្បីជាជំនួយដល់ប្រិយមិត្ត ទស្សនាវដ្ដី
ទូរស័ព្ទ សូមលើកយកកម្មវិធី Connectify ដែលជាកម្មវិធីមួយ
អាចបំប្លែងកុំព្យូទ័រយួរដៃរបស់លោកអ្នកឱ្យក្លាយជាឧបករណ៍ចែកចាយអ៊ិន ធើណែតឥតខ្សែទៅកាន់ឧបករណ៍ចល័តផ្សេងៗបាន។
វិធីអនុវត្ត៖
1- ដំបូងត្រូវទាញយកកម្មវិធី Connectify នៅលើគេហទំព័រ connectify.me និងតំឡើងនៅក្នុងកុំព្យូទ័រយួរដៃ
ឬកុំព្យូទ័រដែលមានបច្ចេកវិជ្ជា Wireless ហើយតំឡើងវានៅលើកុំព្យូទ័រនោះ
ហើយធ្វើការ Restart កុំព្យូទ័រជាមុនសិន។
2- បើកកម្មវិធី Connectify ហើយកំណត់ឈ្មោះ Hotspot តួអក្សរសម្ងាត់ និងប្រភេទ Network សម្រាប់ឱ្យអ្នកដទៃប្រើ ដោយចុចនៅក្នុងប៊ូតុង Settings ជាការស្រេច។
2- បើកកម្មវិធី Connectify ហើយកំណត់ឈ្មោះ Hotspot តួអក្សរសម្ងាត់ និងប្រភេទ Network សម្រាប់ឱ្យអ្នកដទៃប្រើ ដោយចុចនៅក្នុងប៊ូតុង Settings ជាការស្រេច។
* បើសិនជាលោកអ្នកប្រើ Connectify Lite (ជាប្រភេទ Free version) លោកអ្នកអាចជ្រើសរើសបានតែប្រភេទ Network ឈ្មោះ wired internet connection តែមួយគត់។ តែបើសិនជាលោកអ្នកប្រើ Connectify Pro (ជាប្រភេទ sell version) នោះវានឹងចាប់យកការប្រើប្រាស់ដោយស្វ័យប្រវត្តិ ភាគច្រើនគេរើសយក Wi-Fi នៅក្នុង Internet to Share រូចចុច Apply Setting ដើម្បីសម្រេចការកំណត់។
3- ដើម្បីបន្តឹងសុវត្ថិភាព Network ឱ្យកាន់តែប្រសើរឡើង លោកអ្នកអាចកំណត់ Secure Wi-Fi Networks ដោយប្រើ WEP ឬ WPA2 encryption protocol ជាការស្រេច។ ពេលនេះ លោកអ្នកអាចប្រើអ៊ិនធើណែតនៅលើឧបករណ៍ដទៃទៀតបានដោយប្រើ
Wi-Fi ហើយ។
4- ដើម្បីដឹងថា តើមានម៉ាស៊ីនណាខ្លះកំពុងប្រើអ៊ិនធើណែតរបស់លោកអ្នក
លោកអ្នកអាចចុចលើប៊ូតុង Clients។ នៅក្នុងផ្នែកនេះ លោកអ្នកអាចមើលឃើញឈ្មោះម៉ាស៊ីនទាំងអស់
និងអាចចុចបិទមិនឱ្យគេប្រើបានទៀត។
បន្ថែមពីការចែកអ៊ិនធើណែតដោយប្រើ Wi-Fi នេះ Connectify Pro ក៏អាចដើរតួជា Local Sharing ដោយលោកអ្នកអាចផ្ញើឯកសារផ្សេងៗ ទៅឱ្យគ្នាដោយគ្រាន់តែបង្កើត Folder និងដាក់ឯកសារនានាចូល ហើយ ទាញ Folder នោះទៅដាក់ពីលើឈ្មោះម៉ាស៊ីនដែលមាននៅលើបញ្ជី Clients ភ្លាមនោះ វានឹងផ្ញើសារមួយទៅកាន់ម៉ាស៊ីនមួយនោះសួរបញ្ជាក់ថាព្រមទទួល ឬបដិសេធ (អាចប្រើបានចំពោះម៉ាស៊ីនដែលបានដំឡើង និងដំណើរការកម្មវិធីនេះដូចគ្នា) តែបើសិនជាភាគីម្ខាងទៀតមិនមានកម្មវិធីនេះប្រើទេ លោកអ្នកអាចផ្ទេរឯកសារនោះ តាមរយៈ Web browser បានដោយគ្រាន់តែវាយបញ្ចូល IP address។ គ្រប់កុំព្យូទ័រទាំងអស់ដែលបានភ្ជាប់ Wi-Fi តែមួយជាមួយគ្នា គេអាចទាក់ទងគ្នាបាន ដូចជាលេងហ្គេមតាម LAN បានដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ឡើយ។
0 comments:
Post a Comment