Friday, February 17, 2017



ជាធម្មតា ប្រសិន បើ យើងអាចតម្លើង Software (Upgrade) ទៅ​លើ​បាន យើង​ក៏​ប្រហែល​ជា​អាច​ទំលាក់ (Downgrade) វាមក​វិញ​បាន​ដែរ។ យ៉ាងណាមិញ ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ iOS  គឺមិន​មាន​ភា​ព​ងាយ​ស្រួល ក្នុងការទំលាក់នោះទេ ព្រោះអីក្រុមហ៊ុន Apple ចង់អោយឧបករណ៍របស់យើង មានប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និងទទួលបានមុខងារថ្មីៗជានិច្ច។ យ៉ាងណាមិញ មិនមែនកំណែអាប់ដេត ទាំងអស់វា​សុទ្ធ​តែ​ល្អទេ ហើយមួយចំនួនអាច មានបញ្ហាតិចតួចបាន ហើយពេលខ្លះយើងចង់ ធ្វើការ Jailbreak ជាដើម។ ដោយសារតែមានប្រិយមិត្តជាច្រើន តែងតែចោទជាសំនួររឿយៗ ទាក់ទងទៅនឹងការ ទំលាក់ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS នោះ ថ្ងៃនេះយើងនឹងប្រាប់ពីវិធីមួយ ដើម្បីពិនិត្យថា Downgrade iOS បាន​ដល់​ជំនាន់ណាខ្លះ។


 មុននឹងស្វែងយល់អំពីវិធី យើងសូមបញ្ជាក់ផងដែរថា យើងអាចទំលាក់ទៅកាន់ iOS ដែលទាបជាងយើង មួយ រឺច្រើនអស់ត្រឹមពីរជំនាន់ប៉ុណ្ណោះ បន្ទាប់ពី iOS ជំនាន់ថ្មីចេញប្រើអោយបាន មួយ រឺក៏ពីរសប្តាហ៍។ មានន័យថាអាទិត្យនេះចេញ iOS 10.2.1 អោយប្រើប្រាស់ ហេតុដូច្នេះហើយ យើងអាចទំលាក់ទៅកាន់ iOS 10.2 បាននៅអំឡុងពេល មួយ រឺ ពីរសប្តាហ៍នេះ។ (លើកលែងឧបករណ៍ចាស់ៗ ចាប់ពី iPhone 4 ចុះក្រោម ដែលអាចទំលាក់ Version ទៅជំនាន់ណាក៏បាន)។
ដើម្បីដឹងច្បាស់ គឺយើងគ្រាន់តែចូលទៅកាន់វេបសាយ www.ipsw.me


  1. ជ្រើសរើសប្រភេទឧបករណ៍របស់អ្នក

  2. អ្នកនឹងឃើញនូវ Firmware iOS ជាច្រើនជំនាន់។ សម្រាប់ពណ៌បៃតង មានន័យថា អ្នកអាច​ប្រើ​ប្រាស់​បាន ចំណែកពណ៌ក្រហមវិញ មានន័យថា មិនអាចប្រើ រឺ ទំលាក់ទៅប្រើបាននោះទេ។


    នៅក្នុងរូបភាពខាងលើនេះ បានបង្ហាញអោយឃើញថា នាពេលបច្ចុប្បន្ននេះ
    iPhone 6s អាចប្រើប្រាស់ បានត្រឹម iOS 10.2.1 ប៉ុណ្ណោះ ពោលវាមិនអាចទំលាក់ ទៅប្រើ iOS 10.2 រឺទាបជាងនេះឡើយ។ នេះ​គឺ​ជា​ច្បាប់របស់ក្រុមហ៊ុន Apple ដែលក្រុមហ៊ុន មិនអនុញ្ញាត្តិជាដាច់ខាត ក្នុងការទំលាក់ទៅប្រើ iOS ជំនាន់​ចាស់ៗ​ឡើយ។ បច្ចុប្បន្ន មានក្រុម Hacker ជាច្រើនដែរ​ព្យាយាមរិះរក វិធីទម្លាក់ Version តែវិធីទាំងនោះ មិនមានប្រសិទ្ធភាពប៉ុន្មានឡើយ ហើយក៏សាំញ៉ាំទៀតផង។

តើត្រូវធ្វើដូចម្តេចទៅដើម្បី Downgrade បាន ប្រសិនបើ Apple បើកអនុញ្ញាត្តិអោយ?

វិធីទំលាក់ប្រព័ន្ធប្រតិបត្តិការណ៍ របស់ iOS គឺមិនសូវយ៉ាប់ និងសាំញ៉ាំនោះឡើយ ពោលយើងត្រូវការតែ កុំព្យូទ័រ​ដែលបានតម្លើងជាស្រេច នូវកម្មវិធី iTunes និងបានភ្ជាប់ទៅកាន់ ប្រព័ន្ធអ៊ីនធឺណែតប៉ុណ្ណោះ។ ដំបូង យើងគ្រាន់តែទាញយក ឯកសារ Firmware iOS ដែលយើងចង់ប្រើ តាមរយៈវេបសាយ ខាង​លើ​នេះ រួចហើយទុកមួយកន្លែងសិន។ បើកកម្មវិធី iTunes ឡើង រួចភ្ជាប់​ឧបករណ៍ iDevice ទៅកាន់​កុំព្យូទ័រ​។ ចុចប៊ូតុង Shift អោយជាប់ រួចហើយចុចនៅលើពាក្យ Restore ហើយជ្រើសរើសយក ឯកសារ Firmware ដែលយើងបានទាញយក ទៅជាការស្រេច។



បញ្ជាក់: កុំភ្លេចធ្វើការ Backup រូបភាព និងឯកសារសំខាន់ៗ នៅក្នុងកម្មវិធី iTunes សិន មុននឹងធ្វើការ Downgrade ព្រោះអីការ Downgrade ប្រៀបដូចជាការ ឈូសសំអាត ឧបករណ៍អោយស្អាត ចែសដូច Restore អញ្ជឹង។


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget