Friday, February 24, 2017



លោកអ្នក​ប្រាកដ​ជាដឹង​រួចមក​ហើយថា ការភ្ជាប់​ពីកុំព្យូទ័រ​ទៅ​បញ្ចាំង​លើ​អេក្រង់​ Projector (បញ្ចាំងបទ​បង្ហាញ Slide) មិនមែនជា​ការងារ​ពិបាកទេ ដោយ​លោកអ្នកគ្រាន់តែ​ភ្ជាប់​ខ្សែ VGA តាមរយៈ Port របស់ Projector ។ អ្វីដែល​លោកអ្នក​គួរតែ​ស្វែង​យល់​នោះគឺ ការ​បញ្ចាំងពី​កុំព្យូទ័រ​ទៅទូរទស្សន៍ ។ ប្រសិនបើ​លោកអ្នក​មាន​កុំព្យូទ័រ​អេក្រង់​តូចៗ​ត្រឹម ១១ អ៊ីញ​នោះ វាប្រហែលជាពិបាក​មើល​វីដេអូ ឬរូបភាព​បន្តិចហើយ ដើម្បី​ចង់​មើល​ក្នុង​ទំហំ​ធំ លោកអ្នក​គួរដាក់​បញ្ចាំង​មកលើទូរទស្សន៍ ។



ប្រភេទ​នៃការ​តភ្ជាប់

 

បច្ចុប្បន្ននេះ​ទូរទស្សន៍​ភាគច្រើន​អាច​ប្រើប្រាស់​ជាមួយ​ការ​តភ្ជាប់​ផ្សេងៗគ្នា ដែល​ក្នុងនោះ​រួមមាន​ការប្រើ​ជាមួយ​កុំព្យូទ័រ​ផងដែរ ។ សូមពិនិត្យមើល​ទូរទស្សន៍​របស់​លោកអ្នកនូវរន្ធ (Port) មួយចំនួន​ដែល​អាច​ប្រើប្រាស់​បាន ។

ការភ្ជាប់ជាមួយ HDMI

 


រាល់​ទូរទស្សន៍ស៊េរី​ថ្មី សុទ្ធតែ​មាន​រន្ធ HDMI ដែល​លោកអ្នក​អាច​ប្រើ​ប្រាស់​ក្នុង​ការ​ភ្ជាប់​ពី​ឧបករណ៍​នានា (ទូរសព្ទជាដើម) មក​ទូរទស្សន៍​បាន ។  HDMI អាច​ឲ្យ​លោកអ្នក​ទទួលទាំង​សម្លេង និង​រូបភាព​យ៉ាង​ប្រសើរ​ពី​ប្រភព​ដែល​បាន​ភ្ជាប់​ជាមួយ​ទូរទស្សន៍ ។

ប្រើប្រាស់ HDMI ទៅ HDMI

ជាទូទៅ​​គេនិយម​ប្រើប្រាស់​រន្ធ HDMI របស់​ Laptop ដែល​មានស្រាប់ មកភ្ជាប់ជាមួយ​រន្ធ HDMI របស់​ទូរទស្សន៍ តាមរយៈ​ខ្សែ HDMI ។ លោកអ្នក​អាច​ស្វែរក​ទិញ​ខ្សែនេះ​នៅ​តាម​ហាង​កុំព្យូទ័រ ឬហាង​លក់​គ្រឿង​អគ្គិសនី ដែល​តម្លៃ​របស់​វាមិន​ជាថ្លៃទេ ហើយ​វាអាស្រ័យលើ​ប្រវែង​ខ្សែ និង​ម៉ាក​ល្បីៗ ដែល​មាន​សមត្ថភាព​ក្នុងការ​បញ្ជូន​សម្លេង និង​រូបភាព​បាន​ប្រសើរជាង​ខ្សែ​ដែលមាន​តម្លៃ​ថោក (ពេក) ។



ប្រើប្រាស់ DVI ទៅ HDMI

លោកអ្នក​ប្រហែលជា​មិនដែលឃើញ​ Laptop ឬទូរទស្សន៍​ណាដែល​មាន​ភ្ជាប់​រន្ធ DVI នោះទេ ។ យ៉ាងណាមិញ រន្ធនេះ​មាន​​នៅ​លើ​កុំព្យូទ័រប្រភេទ Desktop ដែលរន្ធ DVI ប្រើសញ្ញាល់​ឌីជីថល ក្នុងការ​បញ្ជូន​វីដេអូ​មកកាន់​ HDMI ហើយ​គុណភាព​វីដេអូ​ក៏​ល្អ​អាចទទួល​យក​បាន​ផងដែរ ។ សូម​ចំណាំថា៖ការប្រើប្រាស់​រន្ធ DVI នេះ​គ្មាន​សម្លេង​មកជាមួយ​ឡើយ 

ប្រើប្រាស់ HDMI ទៅ Thunderbolt Mini DisplayPort

Thunderbolt និង Mini DisplayPort ប្រើ​ការ​តភ្ជាប់​​ទាំង​​សម្លេង និង​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់ ទៅ​កាន់​​ទូរទស្សន៍​របស់អ្នក​តាមរយៈ​រន្ធ HDMI ហើយ​វា​អាច​បម្លែងទៅជា DVI ផងដែរ ។ លោកអ្នក​ក៏​អាចទិញ​ប្រដាប់​បម្លែង​ទៅជា VGA បាន​ដូចគ្នា តែ​​ប្រសិនបើអ្នកបានបម្លែង​ទៅ DVI VGA អ្នកនឹងមិន​លឺ​សំឡេងទេ ។

ការភ្ជាប់​ជាមួយ VGA

 

 


ប្រើ VGA ទៅ VGA

ការតភ្ជាប់តាមរន្ធ VGA ដែល​មាន​ជាទូទៅ​នៅលើ​កុំព្យូទ័រ និង​ទូរទស្សន៍​ ប៉ុន្តែវា​បាន​ក្លាយ​ជា​ហួសសម័យ​ ដូច្នេះ​អ្នក​នឹង​​មិន​​ឃើញវា នៅលើកុំព្យូទ័រយួរដៃម៉ូដែលថ្មីនោះទេ ។ VGA ដែលអាចបញ្ជូន​រូបភាពដែល​មាន​គុណភាព​ល្អបង្គួរ (ប៉ុន្តែមិន​ប្រសើរ​ដូច​រន្ធ HDMI, DVI ទេ) ។

ការភ្ជាប់​ជាមួយ​សម្លេង (Audio)

ប្រសិន​បើ​លោកអ្នក​ប្រើ​ការភ្ជាប់​ជា VGA DVI ដើម្បី​ភ្ជាប់​ទៅ​កុំព្យូទ័រ ឬ​ទូរទស្សន៍ លោកអ្នក​​ក៏​នៅតែ​អាច​ទទួល​បាន​សម្លេង​មកជាមួយ ដោយ​ប្រើ​វិធី​ផ្សេងៗ​ដូចជា៖ ប្រើ​ប្រាស់ Speaker (ឧបករណ៍​បំពងសម្លេង) ភ្ជាប់ជាមួយ​កុំព្យូទ័រ និង​វិធីមួយ​ទៀត​គឺ​ប្រើ​ខ្សែសម្លេង (Audio) មួយ​ផ្សេងទៀត ។




ការភ្ជាប់​ដោយ​គ្មានខ្សែ (Wireless Connections)

បើ​លោកអ្នក​ធុញទ្រាន់​ជាមួយ​នឹង​ការ​ប្រើប្រាស់​ខ្សែ​រញ៉ែរញ៉ៃ អ្នក​ក៏អាច​សាកល្បង​ប្រើ​ប្រាស់​ឧបករណ៍​ឥតខ្សែ (Wireless) ដែល​មាន​ឧបករណ៍​ទំនើបៗ​ជាច្រើន​ ក្នុងការ​បញ្ចូន​វីដេអូ​ពី​កុំព្យូទ័រ ទៅ​ទូរទស្សន៍ តាមរយៈ​បណ្តាញ Wifi



ឧបករណ៍​ទាំងនោះ​មាន​ទំហំ​តូចៗ ដែល​អាច​ភ្ជាប់​ជាមួយ​ទូរទស្សន៍​តាមរយៈ​រន្ធ HDMI (ប្រើខ្សែ) ហើយ​លោកអ្នក​អាច​ភ្ជាប់​ជាមួយ​នឹង​កុំព្យូទ័រ​​ដោយ​ឥតខ្សែ ។ វាអាច​នឹង​មានបញ្ហា​ខ្លះៗ​ ប្រសិនបើ​លោកអ្នក​ចង់​មើល​វីដេអូ​ដែល​មាន​ទំហំ​ធំៗ វាតម្រូវ​ឲ្យ​លោកអ្នក​មាន​អ៊ីនធឺណេត​ល្បឿន​លឿន និង​ឧបករណ៍​ល្អ ក្នុងការ​បញ្ចូន​ទិន្នន័យ​ឲ្យ​ប្រសើរ ។

ក្រោយពី​ភ្ជាប់​រួចរាល់​ហើយ

បន្ទាប់​ពី​លោកអ្នក​បាន​ភ្ជាប់​​ពីកុំព្យូទ័រ​ទៅ​ទូរទស្សន៍​រួច​ជាស្រេច​ហើយ លោកអ្នក​នឹង​ឃើញ​សារ​មួយ​នៅ​លើ​អេក្រង់​ទូរទស្សន៍ បញ្ជាក់​ពី​ការ​តភ្ជាប់ ។



ជាចុងក្រោយ​លោកអ្នក​ត្រូវ​កំណត់​ការ​បញ្ជូន​ទិន្នន័យ (រូបភាព វីដេអូ) ពី​កុំព្យូទ័រ​ទៅ​ទូរទស្សន៍ ដែល​លោកអ្នក​អាច​ជ្រើស​រើស​ជម្រើសតាម​តម្រូវ​ការ​ តាម​ជំនាន់​ Windows នីមួយៗ​ដូចខាងក្រោម៖

សម្រាប់ Windows 8:

 

 


សម្រាប់ Windows 7:





0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget