Friday, February 24, 2017



បណ្តាញសង្គម Facebook កំពុងតែពេញនិយម​ជា​អន្តរជាតិ សូម្បី​តែ​ប្រទេស​កម្ពុជា​ក៏​មាន​សំណាក់​មហាជន​ប្រើ​ប្រាស់​ច្រើន​ដែរ​សព្វថ្ងៃ​នេះ។ ពួក​គេ​អាច​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នេះ​សំរាប់​ការ​ទំនាក់​ទំនង តាម​រយៈ​ជំនួញ (ការ​លក់​របស់​អនឡាញ​ជា​ដើម), ការ​ផ្សព្វ​ផ្សាយ (ឃោសនា​ពី​ផលិត​ផល​ផ្សេងៗ), ការ​រាប់​អាន និង​ការ​រក្សា​មិត្តភាព។ ដូច​នេះ​ហើយ​មិត្ត​អ្នក​អាន​ដែល​កំពុង​តែ​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ត្រូវ​តែ​ចាប់​អារម្មណ៍ និង​ការពារ​គណនី Facebook របស់​អ្នក​កុំ​ឲ្យ​បាត់​បង់ និង​កុំ​អោយ​អ្នក​ផ្សេង​ដឹង​ពី​លេខ​សម្ងាត់​ឲ្យសោះ។

នៅពេលនេះ យើងនឹងបង្ហាញពីការពិនិត្យ​មើល ថា​តើ​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​បាន Log ចូល​ប្រើ​ប្រាស់​គណនី​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​អាច​ដាក់​ជា​ការ​ផ្តល់​ដំណឹង​នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ Log ចូល​គណនី​របស់​អ្នក​បាន​ថែម​ទៀត​ផង។ ដូច​នេះ​សូម​អាន​ការ​ណែនាំ​នៅ​ខាងក្រោម៖
1. ដាក់ការផ្តល់ដំណឹង
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួច​ជ្រើស​រើស​យក Login Alerts បន្ទាប់​នៅ​ត្រង់​ចំនុច​នេះ​ដដែល អ្នក​អាច​ធីក​ត្រង់ Get notification (នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើក​ដំបូង​វា​នឹង​ផ្តល់​ជា​ដំណឹង​នៅ​ត្រង់ Notification បាន​ភ្លាម)
  • បើសិនជាអ្នកធីកត្រង់ Email login to email (អ្នក​នឹង​ទទួល​បាន​ជា​សារ​ផ្តល់​ដំណឹង​នៅ​ក្នុង email របស់​អ្នក​វិញ នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើកដំបូង)
  • បើសិនជាអ្នកធីកត្រង់ Text login alerts to.. អ្នក​ត្រូវ​ដាក់​លេខ​ទូរស័ព្ទ​របស់​អ្នក ហើយ​ត្រូវ​បាន​បញ្ជាក់​ដោយ Facebook បាន​ត្រឹម​ត្រូវ ទើប​នៅ​ពេល​ដែល​មាន​ឧបករណ៍​ផ្សេងៗ​ដែល Log ចូល​លើក​ដំបូង វា​នឹង​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​អ្នក​តែម្តង។
2. ដាក់ឧបករណ៍ដែលយើងអាចជឿជាក់បាន
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួច​ជ្រើស​រើស​យក Trusted Browsers
  • នៅពេលដែលអ្នកបានប្រើប្រាស់ឧបករណ៍​របស់​អ្នក Log ចូល​ដំបូង Facebook ច្បាស់​ជា​សួរ ឲ្យ​អ្នក Save Browser Never ដូច​នេះ​បើ​សិន​ជា​អ្នក​យក Save browser បន្ទាប់​លើក​ក្រោយ​ទៀត ឧបករណ៍ ឬ Browser នោះ​នឹង​ចូល​ត្រង់ Trusted Browsers នេះ ហើយ​មិន​ចាំបាច់ Save ម្តង​ទៀត​ទេ នៅ​ពេល​ដែល​អ្នក Log ចូល​ម្តងទៀត។

3. មើលពីទីតាំង និងឧបករណ៍ដែលបាន Log ចូលគណនាយើងហើយ
  • ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួចជ្រើស​រើស​យក Where Youre Logged In
  • ត្រង់ចំនុចនេះពិតជាសំខាន់ វាអាច​បង្ហាញ​អ្នក​ពី​ឧបករណ៍​ទាំង​អស់​ដែល​បាន Log ចូល​គណនី Facebook របស់​អ្នក ទាំង​ទីតាំង, ឈ្មោះ Browser, ថ្ងៃ​ខែ​ឆ្នាំ, ម៉ោង និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ ទៀត​ផង ដូច​នេះ​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ត្រង់​កន្លែង​នេះ​បន្តិច ដោយសារ​អ្នក​ដែល​លួច​ចូល​អាច​លុប​សកម្មភាព​នេះបាន។
បើសិនជាអ្នកដឹងត្រឹមតែបីចំនុចខាងលើនេះ ក៏​អាច​ការពារ​ខ្លួន​អ្នក និង​ដឹង​ពី​ការ​លួច​ប្រើ​ប្រាស់​របស់​អ្នក​ដទៃ​បាន​ផង​ដែរ។ សូម​សាក​មើល ថា​តើ​នៅ​ត្រង់​ចំនុច​ទី 2 ឬ​ទី 3 មាន​ឧបករណ៍​ដែល​អ្នក​មិន​បាន​ស្គាល់​ដែរ ឬ​អត់? បើ​សិន​ជា​មាន​មែន សូម​អ្នក​ផ្លាស់​ប្តូរ email ឬ​លេខ​សម្ងាត់ ឬ​ទូរស័ព្ទ​របស់​អ្នក​ចេញ​ជា​ប្រញាប់​ដើម្បី​ជៀស​វាង​ការ​បន្លំ ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​អ្វី​មិន​ល្អ​ពី​សំណាក់​អ្នក​ដែល​លួច​ប្រើ​នោះ ទៅ​លើ​អ្នក​ក៏​ថាបាន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget