មានប្រិយមិត្តប្រើប្រាស់កុំព្យូទ័រមួយចំនួនតែងតែព្រួយអារម្មណ៍នៅពេលដែលដោត Flash ចូលទៅក្នុងកុំព្យូទ័ររបស់ពួកគេ ដោយសារតែខ្លាចឆ្លងមេរោគ។ តើអ្នកទាំងអស់គ្នាបានដឹងទេថាហេតុអ្វីបានជានៅពេលណាដែលដោយ
Flash ទៅនឹងកុំព្យូទ័រតែងតែមានមេរោគ។ មូលហេតុគឺបណ្ដាលមកពីមាន
File មួយឈ្មោះថា Autorun នៅក្នុង
Flash ។ ដូច្នេះបើ Flash របស់អ្នកមានផ្ទុកនូវ
File នេះហើយ រាល់ពេលណាដែលដោតវាចូលទៅកុំព្យូទ័រ
បើវាមានផ្ទុកមេរោគ មេរោគនោះនឹងឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកភ្លាម។
ដូច្នេះអ្នកទាំងអស់គ្នាគួរតែបិទ Autorun ចោល។ ប្រសិនបើប្រិយមិត្តមិនទាន់បានបិទ
ឬក៏មិនដឹងពីវិធីបិទវាទេ អាចអនុវត្តដូចខាងក្រោម
(សម្រាប់ Window 7)៖
ចូល Run ដោយចុច Keys (Win + R) បន្ទាប់មកវាយពាក្យ
Gpedit.msc ហើយចុច Enter ។
បន្ទាប់មកទៀត
វានឹងបង្ហាញផ្ទាំង Window មួយមានឈ្មោះថា Local Group
Policy Editor។
ក្រោយមកចុចទៅតាមការណែនាំនេះ Computer
Configuration > Administrative Templates > Windows Components
> AutoPlay Policies
រួចស្វែងរក Turn off
Autoplay ចុចពីរដង ឬចុច Mouse ខាងខាងស្ដាំយកពាក្យ
Edit។
ចុចយក Enabled
ហើយនៅផ្នែកខាងក្រោមត្រូវប្រាកដថា បានជ្រើសយក All
drives ព្រោះវានឹងបិទ Autorun គ្រប់ Drive
ទាំងអស់។
ចុចប៊ូតុង Apply ហើយ OK ជាការស្រេច៕
0 comments:
Post a Comment