ចុមម៉េចក៏ Copy File អត់ចូល? Flash សល់ Free Space សោះហ្នឹង? សំនួរនេះខ្ញុំជឿថាប្រហែលមានប្រិយមិត្តខ្លះធ្លាប់ជួបប្រទះនូវ
បញ្ហានេះហើយ។ ហើយប្រសិនបើជាមិនធ្លាប់ជួបនូវបញ្ហានេះទេ ក៏ប្រិយមិត្តអាចអានអត្ថបទខាងក្រោមនេះទុកគ្រាន់ជាចំណេះដឹងមួយ
ផ្នែកតូចសំរាប់ប្រិយមិត្តដែលប្រើប្រាស់ Computer ប្រចាំថ្ងៃ។
·
មូលហេតុនៃបញ្ហានេះគឺបណ្តាលមកពី USB Flash Drive របស់លោកអ្នកប្រើប្រាស់នូវ File
System ប្រភេទFAT32 ដែលប្រភេទ
File System នេះអាចទទួលយក File ដែលមានទំហំធំបំផុតនោះគឺត្រឹមតែ 4GBប៉ុណ្ណោះ ហើយភាគច្រើនប្រភេទ File System នេះនឹងជាប់មកជាមួយ
Flash របស់អ្នកនៅពេលដែលអ្នកទិញ Flash ថ្មីមកប្រើប្រាស់។
·
ដំណោះស្រាយ ចំពោះដំណោះស្រាយវិញគឺមាន២របៀប៖
របៀបទី១៖ ប្រសិនបើ
Flash នោះថ្មី រឺមានឯកសារតិចតួចនៅក្នុងនោះ លោកអ្នក
Copy ឯកសាររបស់លោកអ្នកចេញរួចធ្វើការ Format ដោយ Right Click ទៅលើ Flash
របស់អ្នករួចជ្រើសយក Format បន្ទាប់មកត្រង់File System សូមជ្រើសយក NTFS រួចចុច OK ជាការស្រេច។
របៀបទី២៖ ប្រសិនបើ
Flash នោះមានឯកសារច្រើនហើយលោកអ្នកមិនចង់ Copy ឯកសារទាំងនោះ ចេញ បន្ទាប់មកធ្វើការ Format រួច
Copy ឯកសារចូល Flash វិញដោយធ្វើការចំណាយពេលយូរ
នោះលោកអ្នកអាចធ្វើការបំលែង File System ពីរ FAT32 ទៅ NTFS បានតាមវិធីសាស្រ្តដូចខាងក្រោម៖
ចុច Windows + R បន្ទាប់មកវាយ cmd រួចចុច Enter នោះផ្ទាំង Command ខ្មៅមួយនឹងបង្ហាញមក បន្ទាប់សូមលោកអ្នកវាយ Convert F: /FS:NTFS
ដែល F គឺជាទីតាំង Drive USB របស់អ្នក។ ប្រសិនបើ Drive USB របស់លោកអ្នកជា Drive ផ្សេងដូចជា G រឺ H នោះសូមវាយ Convert G: /FS:NTFS រឺ Convert H: /FS:NTFS រួចចុច Enter បន្ទាប់រង់ចាំនូវដំណើរការបំលែងនេះបន្តិចជាការស្រេច។
ពេលនេះលោកអ្នកអាច
Copy File ដែលមានទំហំធំចូល Flash របស់អ្នកបានហើយ។
0 comments:
Post a Comment