Tuesday, February 7, 2017

iPhone គឺ​ជា​ទូរសព្ទ smartphone ដែល​កំពុង​មាន​ភាព​ពេញ​និយម​ នា​យុគសម័យ​បច្ចុប្បន្ន​នេះ។ ជា​មួយ​គ្នា​នេះ ​លោកអ្នកអាច​នឹង​​កំពុង​មានចម្ងល់​ថា ​តើ​ទូរសព្ទ iPhone របស់​លោកអ្នក​មាន model ជា​ CDMA GSM ដើម្បី​ធ្វើ​ការ ​download យក firmware ជាដើម​នោះ។ សំបុកអាយធី សូម​ណែ​នាំ​​គន្លឹះ​ពិនិត្យមើល iPhone Model ថា​តើ​វា​ជា​ CDMA GSM ដូច​តទៅ៖


វិធី​ពិនិត្យ​មើលម៉ូដែល

ដើម្បី​ពិនិត្យ​​មើល iPhone Model ថា​តើ​វា​ជា​ CDMA GSM លោកអ្នក​ចំបាច់​ត្រូវ​ដឹង​នូវ លេខ​ model របស់​ទូរសព្ទ (device) របស់​លោកអ្នក ​ដែល​ស្ថិត​នៅ​ផ្ទៃ​ខាង​ក្រោយ​របស់ device ស្រាប់។ ឧទាហរណ៍ Model A1428

iPhone 6




ឆ្នាំ​ដាក់​បង្ហាញ: 2014
ទំហំ​ផ្ទុក: 16, 64, និង 128 GB
ពណ៌: space gray, silver, gold
លេខ Model number:
  • Model A1549 (GSM model)
  • Model A1549 (CDMA model)
  • Model A1586 (Global/Sprint)
  • Model A1589 (China Mobile)
ព័ត៌មាន​បន្ថែម៖ ​អេក្រង់​មាន​ទំហំ​ 4.7 inches ផ្ទៃ​ខាង​មុខ​​រាប លាត ​មាន​គែម (edge) រាង​កោង និង​ត្រូវ​បាន​ផលិត​ឡើង​ពី​កញ្ចក់។ ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ​វិញ ត្រូវ​បាន​ផលិត​ឡើង​អំពី​អាលុយមីញ៉ូម (aluminum) ចំពោះ​ប៊ូតុង Home មាន​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ Touch ID រី​​ឯ​ប៊ូតុង Sleep/Wake គឺ​ស្ថិតនៅ​ផ្នែក​ខាង​ស្ដាំ​របស់​ device  និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “fourth form factor” (4FF)​ nano-SIM card

iPhone 6 Plus




ឆ្នាំ​ដាក់​បង្ហាញ: 2014
ទំហំ​ផ្ទុក: 16, 64, និង 128 GB
ពណ៌: space gray, silver, gold
លេខ Model:
  • Model A1522 (GSM model)
  • Model A1522 (CDMA model)
  • Model A1524 (Global/Sprint)
  • Model A1593 (China Mobile)
ព័ត៌មាន​បន្ថែម៖ ​អេក្រង់​មាន​ទំហំ​ 5.5 inches ផ្ទៃ​ខាង​មុខ​​ ​មាន​គែម​រាង​កោង និង​ត្រូវ​បាន​ផលិត​ឡើង​ពី​កញ្ចក់។ ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ​វិញ ត្រូវ​បាន​ផលិត​ឡើង​អំពី​អាលុយមីញ៉ូម។ ចំពោះ​ប៊ូតុង Home មាន​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ Touch ID។ រី​​ឯ​ប៊ូតុង Sleep/Wake គឺ​ស្ថិតនៅ​ផ្នែក​ខាង​ស្ដាំ​របស់​ device  និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “fourth form factor” (4FF)​ nano-SIM card

iPhone 5s





ឆ្នាំ​ដាក់​បង្ហាញ: 2013
ទំហំ​ផ្ទុក:  16, 32, និង 64 GB
ពណ៌: space gray, silver, gold
លេខ Model:
  • A1533 :  (GSM/CDMA model)
  • A1457 / A1530:  (GSM model)
  • A1453:  (CDMA model)
  • A1518 / A1528: (GSM model China)
ព័ត៌មាន​បន្ថែម៖ ​អេក្រង់​មាន​ទំហំ​ 5.5 inches ផ្ទៃ​ខាង​មុខ​​ ​មាន​គែម​រាង​កោង និង​ត្រូវ​បាន​ផលិត​ឡើង​ពី​កញ្ចក់។ ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ​វិញ ត្រូវ​បាន​ផលិត​ឡើង​អំពី​អាលុយមីញ៉ូម។ ចំពោះ​ប៊ូតុង Home មាន​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ Touch ID។ រី​​ឯ​ប៊ូតុង Sleep/Wake គឺ​ស្ថិតនៅ​ផ្នែក​ខាង​លើ ខាង​ស្ដាំ​របស់​ device  និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “fourth form factor” (4FF)​ nano-SIM card

iPhone 5c




ឆ្នាំ​ដាក់​បង្ហាញ:  2013
ទំហំ​ផ្ទុក: 8, 16 និង 32 GB
ពណ៌: white, blue, pink, green, yellow
លេខ Model:
  • A1532 / A1507 / A1529: iPhone 5c (GSM model)
  • A1532 / A1456: iPhone 5c (CDMA model)
  • A1516 / A1526 / A1529: iPhone 5c (GSM model China)
ព័ត៌មាន​បន្ថែម៖ ផ្ទៃ​ខាង​មុខ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​កញ្ចក់ ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ​វិញ ត្រូវ​បាន​ផលិត​ឡើង​អំពី hard-coated polycarbonate (plastic) និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “fourth form factor” (4FF)​ nano-SIM card

iPhone 5




ឆ្នាំ​ដាក់​បង្ហាញ: 2012
ទំហំ​ផ្ទុក: 16, 32, and 64 GB
ពណ៌: black and white
លេខ Model:
  • A1428: iPhone 5 (GSM model)
  • A1429: iPhone 5 (GSM/CDMA model)
  • A1442: iPhone 5 (CDMA model, China)
ព័ត៌មាន​បន្ថែម៖ ផ្ទៃ​ខាង​មុខ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​កញ្ចក់ ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ​វិញ ត្រូវ​បាន​ផលិត​ឡើង​អំពី​អាលុយមីញ៉ូម និង​មាន​គែម​ផលិតឡើង​អំពី​ដែក​មិនច្រែះ​ (stainless steel) និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “fourth form factor” (4FF) nano-SIM card

iPhone 4s




ឆ្នាំ​ដាក់​បង្ហាញ: 2011
ទំហំ​ផ្ទុក: 8, 16, 32, និង 64 GB
ពណ៌: black និង white
លេខ Model:
  • A1431: iPhone 4s (GSM model China)
  • A1387: iPhone 4s (CDMA model)
  • A1387: iPhone 4s (GSM model)
ព័ត៌មាន​បន្ថែម៖ ផ្ទៃ​ខាង​មុខ​ និងផ្ទៃ​ខាង​ក្រោយ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​កញ្ចក់ និង​មាន​គែម​ផលិតឡើង​អំពី​ដែក​មិនច្រែះ និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “third form factor” (3FF) micro-SIM card

iPhone 4




ឆ្នាំ​ដាក់​បង្ហាញ: 2010 (GSM), 2011 (CDMA)
ទំហំ​ផ្ទុក: 8, 16, និង 32 GB
ពណ៌: black និង white
លេខ Model:
  • A1349: iPhone 4 (CDMA model)
  • A1332: iPhone 4 (GSM model)
ព័ត៌មាន​បន្ថែម៖ ផ្ទៃ​ខាង​មុខ​ និងផ្ទៃ​ខាង​ក្រោយ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​កញ្ចក់ និង​មាន​គែម​ផលិតឡើង​អំពី​ដែក​មិនច្រែះ និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “third form factor” (3FF) micro-SIM card ចំពោះ​ CDMA model វិញ​ មិន​មាន​កន្លែង​ដាក់​ស៊ីម​ទេ។

iPhone 3GS




ឆ្នាំ​ដាក់​បង្ហាញ: 2009
ទំហំ​ផ្ទុក: 8, 16 និង 32 GB
ពណ៌: black និង white
លេខ Model:
  • A1325 on the iPhone 3GS (China)
  • A1303 on the iPhone 3GS
ព័ត៌មាន​បន្ថែម៖ ​ផ្ទៃ​ខាង​ក្រោយ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​​ផ្លាស្ទិក (plastic)។ ចំពោះកន្លែង​ដាក់ស៊ីមកាត​វិញ គឺ​ស្ថិត​នៅ​ខាងលើ និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “second form factor” (2FF) mini-SIM

iPhone 3G



ឆ្នាំ​ដាក់​បង្ហាញ: 2008, 2009 (China)
ទំហំ​ផ្ទុក: 8 និង 16 GB
លេខ Model:
  • A1324 on the iPhone 3G (China)
  • A1241 on the iPhone 3G
ព័ត៌មាន​បន្ថែម៖  ​ផ្ទៃ​ខាង​ក្រោយ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​​ផ្លាស្ទិក។ ចំពោះកន្លែង​ដាក់ស៊ីមកាត​វិញ គឺ​ស្ថិត​នៅ​ខាងលើ និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “second form factor” (2FF) mini-SIM

iPhone




ឆ្នាំ​ដាក់​បង្ហាញ: 2007
ទំហំ​ផ្ទុក: 4, 8, និង 16 GB
លេខ model មាន​តែ​មួយ​គត់​គឺ A1203
ព័ត៌មាន​បន្ថែម៖ ​ផ្ទៃ​ខាង​ក្រោយ​ ត្រូវ​បាន​ផលិត​ឡើង​អំពី​អាលុយមីញ៉ូម។ ចំពោះកន្លែង​ដាក់ស៊ីមកាត​វិញ គឺ​ស្ថិត​នៅ​ខាងលើ និង​ប្រើប្រាស់​ប្រភេទ​ស៊ីម “second form factor” (2FF) mini-SIM
—————————————
សំបុក​អាយធី សង្ឃឹមថា តាមរយៈ​អត្ថបទ​នេះ លោកអ្នក​នឹង​ទទួល​បាន​ចំណេះ​ថ្មី​បន្ថែម​ទៀត​អំពី​ទូរសព្ទ​របស់​លោកអ្នក ដូច​នេះ​កុំ​ភ្លេច​ចុច LIKE
គួរ​រំឮក​ផង​ដែរ លោកអ្នកអាច​ទាក់​ទង​​ទិញ iPhone 6 និង iPhone 6 Plus Official ពី​ Sombokit Store ក្នុងតម្លៃ​ពិសេស​ដូចខាងក្រោម៖
iPhone 6, 16GB – ត្រឹម​តែ $728 ឬប្រហែល $71 ក្នុងមួយខែ តែ​ប៉ុណ្ណោះ
iPhone 6 Plus, 64GB – ត្រឹម​តែ $968 ឬប្រហែល $95 ក្នុងមួយខែ តែ​ប៉ុណ្ណោះ
ផលិតផល Official តែងដាក់លក់ក្នុងតម្លៃដូចគ្នា មិនថាពណ៌មាស ឬទឹកប្រាក់ឡើយ
បើមានចំណាប់អារម្មណ៍ សូមទាក់ទង 023 55 56 888 / 017 600 185
ប្រភព​ពី Apple និង Everymac




iPhone បាន​ក្លាយ​ជា​ទូរសព្ទ ពេញ​និយម​មួយ នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ការ​ចររាចរណ៍​នៃ​ការ​លក់​ទូរសព្ទ​នេះ​មាន​ស្ទើរ​គ្រប់​ទី​កន្លែង។ លោកអ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា iPhone ជា​ផលិត​ផល​ពិត Official ឬ​ក៏​ fake (ផលិត​ផល​ក្លែង​ក្លាយ) បាន​ដោយ​ការ​ជាវ​ពី​ហាង​ដែល​មានឈ្មោះ brand ត្រឹម​ត្រូវ មាន​ការ​ទុក​ចិត្ត​ខ្ពស់​ពី​អតិថិជន​ជាដើម។ ចុះ​ប្រសិន​បើ​លោកអ្នក​ចង់​ជាវ​ពី​ហាង​តូចៗ ឬ​ក៏​ផលិតផល​មួយ​ទឹក (second hand) តើ​លោកអ្នក​នឹង​ប្រាកដ​ទេ​ថា ផលិតផល​នោះ​ជា​របស់​ពិត?

ជាមួយ​ សំបុក​អាយធី​ ថ្ងៃ​នេះ លោកអ្នក​នឹង​ដឹង​នូវ​វិធី​សាស្រ្ដ​ងាយ​ៗ​ ក្នុង​ការពិនិត្យ​ថា​តើ iPhone Original ឬ​ក៏ Fake ដែល​រួម​មាន​ដូច​ត​ទៅ៖


ក. ឧបករណ៍បន្ទាប់បន្សំ – Accessories

ប្រសិន​បើ​ប្រអប់​របស់​លោកអ្នក​មាន​បិទ​តែម (sealed box) ក៏​មិន​អាច​បញ្ជាក់​ថា វា​ជា​របស់​ថ្មី original ឬ​ក៏​មាន​អញ្ញាប័ណ្ណ​ត្រឹម​ត្រូវ​នោះ​ដែរ។ អ្វី​ដែល​លោកអ្នក​គប្បី​ពិនិត្យ​មើល​សម្រាប់ ​iPhone ថ្មី គឺ​មាន​បិត​ផ្លាស្ទិក (plastic) លើ​អេក្រង់ ហើយ​នៅ​ក្នុង​ប្រអប់​របស់​វា​ មានសៀវភៅ​ណែនាំ (manual), ម្ជុល​សម្រាប់​ដក​ស៊ីម (SIM card ejector), sticker របស់ Apple, កាស​ស្ដាប់, USB cable, និង​ដុំ​សាក​ភ្លើង (charger)

អត្ថបទ​គួរ​អាន គន្លឹះ​ពិនិត្យមើល iPhone Model

ខ. ពិនិត្យ​មើល​សម្បក​ក្រៅ

សូម​ពិនិត្យ​មើល​ប៊ូតុង​ទាំង​អស់ ដែល​វា​នឹង​​មាន​លក្ខណៈ​ណែន មិន​រលុង​នោះ​ទេ។ លោកអ្នក​គប្បី​ត្រួត​ពិនិត្យ WIFI  ដោយ​​ចូល​ទៅ​កាន់ iTunes ឬ​ក៏​ចូល​ទៅប្រើប្រាស់ Safari ដើម្បី​ប្រាកដ​ថា​វា​នឹង​ដំណើរការ។

គ. Activation

លោកអ្នក​គប្បី​​ ដំណើរការ ទូរសព្ទ​នោះ និង​ប្រើប្រាស់ស៊ីម​កាត​របស់​លោកអ្នក​ ពី​ព្រោះ​បន្ទាប់ពី​ boot ជា​លើក​ដំបូង​របស់ iPhone លោកអ្នក​នឹង​ត្រូវ​​ធ្វើ​ការ activation ដូច​ជា​ការដំឡើង Windows ថ្មី​ដូច្នោះ​ដែរ ហើយ​ទូរសព្ទ​នឹង​បង្ហាញ network ជា EDGE, 3G ជាដើម។

ឃ. iCloud



ចូល​ទៅកាន់ Settings -> iCloud និង​ត្រូវ​ប្រាកដ​ថា​វា​មិន​ត្រូវ​បាន logged in ប្រសិន​បើ​វា​ត្រូវ​បាន logged in សូមឲ្យ​ម្ចាស់​ដើម ធ្វើ​ការ logged out ត្រង់​ចំណុច​នេះ គឺ​ដើម្បី​​ការពារ ពី​ការ​ទិញ​ទូរសព្ទ​ដែល​ត្រូវ​បាន​លួច​ពី​គេ ព្រោះ​ថាទូរសព្ទ​នេះ​អាច​នឹង​ត្រូវ​បាន​ lock គ្រប់​​ពេល​វេលា។ ​កុំ​ភ្លេច​ពិនិត្យ​មើល iTunes Store និង App Store ម្ដង​ទៀត​ផង​ដែរ។

ង.  iPhone Field Test Mode





ចំណុច​ពិសេស​ត្រង់​នេះ គឺ​​លោកអ្នក​នឹង​ត្រូវចុច​  *3001#12345#* រួច​ចុច call នោះ iPhone នឹង​ចូល​ទៅកាន់ Field Test mode ដូច​រូប​ទីពីរ​ខាងក្រោម។ វា​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​វបារ​សេវា (signal bar) ទៅ​ជាលេខ។ ប្រសិន​បើ iPhone ដែល​លោកអ្នក​កំពុង​កាន់​មិន​មាន​ដូច​នេះ​ទេ វា​ប្រាកដ​ជា​ fake


ការ​ផ្ទៀង​ផ្ទាត់​លេខ serial number

១. វិធី​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង Apple’s database

សូម​ចូល​ទៅ​កាន់​ “https://selfsolve.apple.com/agreementWarrantyDynamic.doនិង​ធ្វើ​ការ​បញ្ចូល​លេខ serial number នោះ នោះ​លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​អំពី៖
a. iPhone unit
b. Serial Number
c. Valid Purchase date
d. Telephone Technical Support status
e. Repairs and Service Coverage status
ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លោកអ្នក​ឃើញ “we’re sorry, but this serial number is not valid. Please check your information and try again,” នោះ​ iPhone ដែល​លោកអ្នក​កំពុង​កាន់​នោះ​ច្បាស់​ជា fake មិន​ខាន។


២. វិធី​ផ្ទៀង​ផ្ទាត់​តាមរយៈ Offline

សម្រាប់​វិធី​ទីពីរ​នេះ លោកអ្នក​មិន​ចាំ​បាច់​ត្រូវ​ការ Internet connectionនោះ​ទេ។ ​លោកអ្នក​អាច​ពិនិត្យ​រាល់ព័ត៌មាន​របស់​ទូរសព្ទ​នោះ បាន​តាមរយៈ iTunes នៅ​លើ​កុំព្យូទ័រ ដែល​ក្នុង​នោះ​រួម​មាន ដូច​ជា៖ memory capacity, battery status, phone number, និង serial number ជាដើម​។ ខណៈ​ដែល serial number នឹងមាន​តួ​លេខ​ដូច​​គ្នាជាមួយ​នឹង​លេខ​​នៅ​ក្នុង setting និងរបស់​ដាក់​ស៊ីម (SIM tray) រួម​ជាមួយ​នឹងលេខ​ដែល​នៅ​ខាង​ក្រោយ​​របស់​ប្រអប់ទូរសព្ទ។ ដូច​នេះ​ប្រសិន​បើ​មាន​ព័ត៌មាន​ខុស​គ្នា​រវាង ព័ត៌មាន​​ពី​ក្នុង iTunes, SIM Tray, ប្រអប់​ទូរសព្ទ ឬ​ក៏​​ពី​ក្នុង setting នោះ នោះ​ iPhone ប្រាកដ​ជា​ផលិតផល fake មិន​ខាន។

iTunes 


ចូល​ទៅ​កាន់ Settings -> General -> About



សម្បក​ខាង​ក្រោយ​ប្រអប់



  SIM Tray


ជា​​ចុងក្រោយ សំបុក​អាយធី សង្ឃឹម​ និង​ជឿ​ជាក់​ថា លោកអ្នក​នឹង​ទទួល​បាន​ផលិតផល​ពិត​ដើម្បី​យក​មក​ប្រើប្រាស់។ កុំ​ភ្លេច​ចុច LIKE

គួរ​រំឮក​ផង​ដែរ លោកអ្នកអាច​ទាក់​ទង​​ទិញ iPhone 6 និង iPhone 6 Plus សុទ្ធ​ពិត Official ពី​ Sombokit Store ក្នុងតម្លៃ​ពិសេស​ដូចខាងក្រោម៖

iPhone 6, 16GB –
ត្រឹម​តែ $728 ឬប្រហែល $71 ក្នុងមួយខែ តែ​ប៉ុណ្ណោះ
iPhone 6 Plus, 64GB –
ត្រឹម​តែ $968 ឬប្រហែល $95 ក្នុងមួយខែ តែ​ប៉ុណ្ណោះ
ផលិតផល Official តែងដាក់លក់ក្នុងតម្លៃដូចគ្នា មិនថាពណ៌មាស ឬទឹកប្រាក់ឡើយ

បើមានចំណាប់អារម្មណ៍ សូមទាក់ទង 023 55 56 888 / 017 600 185


12 October 2014 គន្លឹះ iPhone មតិ

ការ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​មក​ប្រើប្រាស់​ពិត​ជាផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ អាច​ឱ្យ​អ្នក​សន្សំសំចៃ​លុយ​បាន​ដោយសារ​តែ​របស់​មួយ​ទឹក​មាន​តម្លៃ​ធូថ្លៃ​ជាង​ ហើយ​អាច​ឱ្យ​អ្នក​ទទួល​បាន​ទូរសព្ទ​ដូ​ច​ថ្មី​ដែរ ។ ប៉ុន្តែ​វា​ក៏​ជួប​ហានី​ភ័យ​ណាស់​ដែរ ដោយ​សារតែ​អ្នក​មិនដឹង​ថា​ច្បាស់​អ្នក​ប្រើប្រាស់​មុន​នោះ​គេ​ប្រើយ៉ាងណានោះ​ទេ ហើយ​ក៏​មិនដឹង​ថា​វា​មាន​បញ្ហា​ត្រង់​ណា​ដែរ​ ដែល​គេ​ចង់​លក់​ទូរស័ព្ទ​របស់​គេ​ចេញ​វិញ។ ដើម្បីកាត់​បន្ថយកំហុស​ ឬ​ហានី​ភ័យ​ដែល​អាច​កើត​មាន​ សំបុក​អាយ​ធី​សូមចែករំលែក​ពី​គន្លឹះក្នុង​ការ​ទិញ iPhone មួយ​ទឹក​ ដើម្បី ឱ្យ​លោក​អ្នក​ចំណាយ​តិច​ហើយ​ទទួល​បាន​របស់​ល្អ​មក​ប្រើប្រាស់ ។



iPhone ជាប់​ Lock ឬទេ?

iPhone ជាប់​ Lock មាន​ន័យ​ថា​ iPhone នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​តែ​ដាក់​ស៊ីម​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ណាមួយ (AT&T ឬ T Mobile…)​ដែល​អ្នក​មិនអាច​ដាក់​ស៊ីម​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​បាន​ទេ។ អ្នក​ក៏​អាច​ Unlock iPhone របស់​បាន​ដែរវា​​ ប៉ុន្តែ​វា​អាច​នឹង​ជួប​បញ្ហា​មួយ​ចំនួន ទាក់​ទង​នឹង​សេវាជូនមាន​ ជួន​ដាច់ ឬ​ខ្សោយ​សេវា ឬពេលខ្លះ​បញ្ជូល​ទឹកប្រាក់មិនចូលជាដើម ។
ទាំង iPhone ដែល​ Lock ឬ Unlock រួច​រាល់​ក៏​ដោយ​សុទ្ធ​តែ​ មិនគួរ​ត្រូវ​បាន​ជ្រើសរើសយក​មក​ប្រើប្រាស់​ទាំងអស់។

ជាប់ Activation Lock iCloud ឬទេ?

ជាប់​ iCloud ឬ Activation Lock iCloud មាន​ន័យ​ថា​ទូរស័ព្ទ iPhone របស់​អ្នក​បាន​ភ្ជាប់​ជាមួយ​នឹង​គណនី Apple ID រួច​ហើយ។ នៅពេល​ដែល​អ្នក​ទិញ​ iPhone ដែល​ជាប់​ iCloud ហើយ​អ្នក​មិនដឹងពី​លេខ​សម្ងាត់​នោះទេ អ្នក​នឹង​មិនអាច​ Remove iCloud បាន​ទេ​លុះត្រា​តែ​អ្នក​យក​ទៅ​ជួប​អ្នក​ជំនាញ​ហើយធ្វើការ​ដូរ board ចេញ​ទើប​អាច​ដោះស្រាយ​បាន។

អ្នក​នឹង​មិនអាច​ Update Version របស់​ iOS  ហើយ​អ្នក​ក៏​មិនអាច​ដំឡើង​កម្មវិធី​ដែល​មាន​នៅក្នុង App Store  ឬ​មិនអាច​ Backup/Restore ជាដើម និង​មាន​បញ្ហា​ជាច្រើន​ទៀត​។

ដើម្បីពិនិត្យ​ថា​ iPhone របស់​អ្នក​ជាប់​ iCloud Activation Lock សូម ចូលទៅ​ទីនេះ ហើយ ​វាយ​លេខ​ Serial ឬ IMEI ក៏បាន​ចូលទៅក្នុង​ប្រអប់​ខាងក្រោម ព្រមទាំងបញ្ជូល​លេខកូដ​ដែល​មាន​នៅក្នុង​រូប​ភាព​ខាងក្រោម​ផងដែរ។ ហើយ​ចុច Continue ដើម្បី​ឆែក​មើល ។



បន្ទាប់​ពី​អ្នក​បានចុច Continue ហើយ​ប្រសិន​បើ​ចេញ​លទ្ធផល​ដូច​ខាងក្រោម​នោះ​មាន​ន័យ​ថា​វាចាប់ iCloud ហើយ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​មក​ជាប់​បែបនេះ​សូម​ទំនាក់ទំនងទៅ​ ម្ចាស់​ពីមុន​ ដើម្បី​ធ្វើការ​ដោះ iCloud ចេញ ។



បញ្ហា​ស៊ី​គ្រឿង​ក្នុង​

ជាមួយ​នឹង​របស់​មួយ​ទឹក​ កត្តា​ដែល​ គួរ​ឱ្យ​ខ្លាច​ជាង​គេ​គឺ​ការ​ស៊ី​គ្រឿង។ កាមេរ៉ា​របស់​ iPhone ក៏​ដូច​គ្នា​​វា​ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ដោយ​សារ​តែ​កត្តា​ផ្សេងៗ ។ ឬ​កញ្ជក់របស់​កាមេរ៉ា​ត្រូវ​បាន​សឹក ។ មិនថា​មូលហេតុ​មួយ​ណា​ទេ​វា​សុទ្ធ​តែ​ប៉ះពាល់​ដល់គុណភាព​រូបភាព​ដែល​អ្នក​បាន​ថត​ជាមួយ​កាមេរ៉ា​នោះ។ ដូច​នេះ​អ្នក​គួរ​ថត​រូប​​ចេញ​ពី កាមេរ៉ារបស់​ iPhone ​ដែល​អ្នក​ចង់​ទិញ​នោះ​ហើយ​ពិនិត្យ​ទៅលើ​គុណភាព​រូប​ភាព​នោះ អ្នក​នឹ​ង​អាច​ដឹង​ថា​តើ​វា​ត្រូវ​បាន​ប្តូរ​ឬមិនប្តូរ។



មួយ​ទៀត​នោះ​អ្នក​គួរ​ពិនិត្យ​ទៅលើ​សំបក​ខាង​មុន​របស់ iPhone ប្រសិន​បើ​ត្រូវ​បាន​គេ​ប្តូរ​នោះ​វានឹង​មិន​មាន​ពណ៌​ប្រក្រតី​ដូច​ original នោះទេ។ ឧទាហរណ៍ iPhone 4/4s សន្ទះ​ខាងមុខ original របស់​វាគឺ​មាន​ពណ៌​សថ្លាបែប​ក្រម៉ៅ តែ​បើ​របស់​អាយ​វិញ​វា​មាន​ពណ៌​ស​ ស្លេកបើ​ដាក់​ផ្ទឹម​គ្នា​វា​នឹង​មាន​ពណ៌​សច្បាស់​ជាង របស់​ពិត។



iPhone នៅកាន់​ថ្ម​ឬទេ?

យើង​ដឹង​ ហើយថាថ្ម​ iPhone ជា​ប្រភេទ​ built-in batteries ដែល​ built ជាប់​ជាមួយ​ម៉ាស៊ីន​តែ​ម្តង​ ប្រសិន​បើ​វា​ខួច​អ្នក​នឹង​ពិបាក​ក្នុង​ការ​ប្តូរ​ ដោយ​ត្រូវ​ការ​អ្នក​ជំនាញ​ផ្លាស់​ប្តូរ​ឱ្យ​ ហើយ​វា​ក៏​មាន​តម្លៃ​ខ្ពស់​ណាស់​ដែរ ។



ដើម្បី​មើលថា​ iPhone នោះ​លែង​កាន់​ថ្ម​សូមចូលទៅ Setting=> General=> Usage ហើយ​ពិនិត្យ​ទៅលើរយៈ​ពេល​ដែល​អ្នក​សាក​ថ្ម​ពេញ​ 100% ធៀប​ទៅនឹង​ រយៈ​ពេល​ប្រើប្រាស់ ​នឹង ភាគ​រយ​ដែល​ប្រើប្រាស់ ។



ឬ​អ្នក​អាច​តេស្ត​ដោយ​ប្រើ Internet ជាមួយ 3G/4G ប្រហែល​ 15 នាទី​បើ​ថ្ម​អស់​3- 5% នោះ​ទូរស័ព្ទ​ដែល​អ្នក​បំរុងនឹង​ទិញ ប្រហែល​ជាមិនកាន់​ថ្ម​នោះ​ទេ។​

រន្ធ​កាស​ និង Power ដំណើរ​ការ​ឬទេ?

វា​ក៏ជា​ចំនុច​ចាំបាច់​មួួយ​ដែល​អ្នក​មិន​អាច​រំលង​បាន​ទេ ប្រសិន​បើ​​រន្ធ​ Power មិនដំណើរ​ការ​អ្នក​នឹង​ពិបាក​ក្នុង​ការ​សាក​ថ្ម​ ឬ​ប្រើប្រាស់​ជាមួយ​ iTunes ជាដើម ចំពោះរន្ធ​កាស​ក៏​ដូច​គ្នា​ដែរ បញ្ហា​នេះ​អាច​កើតឡើង​មក​ពី​នាយ​មក​ស្រាប់​ ឬ​កើត​មាន​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ Accessories ជជុះជាដើម។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​នឹង​ចំនុច​នេះ​ជាចាំបាច់។

តេ​ចេញ​ចូល​ និង​ស្តាប់សម្លេង



សូម​ធ្វើការ​តេ​ចេញ​និង​តេ​ចូល​ ដើម្បីតេស្ត​ស្តាប់​សំលេង របស់​ Speaker និង​​ Microphone ដោយសារ​អាច​មាន​ករណី​ស្តាប់​មិនសូវ​ច្បាស់ ឬ​ និយាយទៅគេ​ គេ​ស្តាប់​មិនសូវច្បាស់។ វា​ជា​ចំនុច​សំខាន់​មួយ​ដែរ​ ដែល​គួរ​ពិនិត្យ​មើល​មុន​ទិញ។

ពិនិត្យ​មើល​ប៊ូតុង​ទាំង​អស់



នៅលើ iPhone ទាំង​មួល​មាន​ប៊ូតុងសរុប​ចំនួន 4 និង​គន្លឹះ​សំលេង​មួយ។ អ្នក​គួរ​ពិនិត្យ​មើលគ្រប់​ប៊ូតុង​ទាំង​នោះ​ថា​តើ​វា​ដំណើរ​ការ​ទេ ជាពិសេស​ប៊ូតុង Home ដែល​ជា​ប៊ូតុង​ដែល​គេ​ប្រើប្រាស់​ច្រើន​ជាង​គេ។

Accessories មក​ពី​នាយ ( Original )



នៅពេល​ដែល​អ្នក​ពិនិត្យ​ទៅលើ ទូរស័ព្ទ​អស់​ហើយ​សូម​សួរ​រក​ Accessories ដូច​ជា​ឆ្នាំងសាក ខ្សែរ​ USB កាស ដែល​មាន​មក​ពី​នាយ​របស់​វា។ ព្រោះ​ថា​ជាមួយ iPhone ភាគ​ច្រើន​ប្រើ​ខ្សែរ​សាក USB ជជុះ សាក​មិនសូវ​ឆាប់ពេញ​ ហើយ​ប្រើយូរ​ទៅ​វា​នឹង​លែក​​ស្គាល់​ឬ​បញ្ចូល​មិនចូលតែម្តង ។

សេចក្តីសន្និដ្ឋាន


ជារួម ការទិញទូរស័ព្ទ iPhone មួយទឹក​ពិតជាសំខាន់ បើ​លោកអ្នក​មិនបាន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ នោះលោកអ្នក​អាចនឹង​ខាតបង់​ប្រាក់ ជាមិនខាន ឬអាច​នឹង​បាត់បង់​សមត្ថភាព​ប្រើប្រាស់​មួយចំនួន នៅក្នុង​ទូរស័ព្ទ​នោះទៀត ។ ការរៀបរាប់​ខាងលើ នឹង​ផ្តល់​ជាអត្ថប្រយោជន៍​យ៉ាងពិត​ប្រាកដ យោងតាម​ការសាកល្បង​ជាមួយ​នឹង​បទពិសោធន៍​ពិតៗ ។ គួរបញ្ជាក់ផងដែរថា iPhone ដែលជាប់ iCloud Activation Lock ឬ មិនមែន Unlock Original សូម​កុំទិញឲ្យសោះ ទោះក្នុងតម្លៃ​ណាក៏ដោយ ។

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget