Sunday, February 14, 2016

អង្គារ, 24 កក្កដា 2012 00:24


របៀបប្រើ Overdrive

Overdrive (OD) ជាប្រព័ន្ធមួយដែលអនុញ្ញាតិអោយរថយន្តបើកបរក្នុងល្បឿនលេខខ្ពស់ ហើយកាត់បន្ថយ រង្វិលជុំនៃម៉ាស៊ីន RMP (Revolutions Per Minute) និង ស៊ីសាំងតិច។ ជាទូរទៅ overdrive ត្រូវបានបើកដំណើរការរួចជាស្រេច (O/D ON) នៅក្នុងរថយន្ត យើងអាចដឹងបានដោយមើល នៅក្នុងតាបឡូកុងទ័រ ប្រសិនបើពុំមានភ្លើង overdrive ភ្លឺទេ មានន័យថា overdrive កំពុងតែដំណើរការ ប៉ុន្តែបើមានភ្លើងភ្លឺ  គឺមានន័យថា overdrive "OFF" ត្រូវបានបិទ (O/D OFF)។
សូមមើលរូបភាពខាងក្រោម


នៅពេលដែលអ្នកបិទ Overdrive (O/D OFF) នោះម៉ាស៊ីនរថយន្តនិងដំណើរការត្រឹមលេខ ៣ ចុះក្រោម។ ការបិទ Overdrive មានប្រយោជន៍ នៅពេលដែលអ្នកចង់ជែងរថយន្តផ្សេងទៀត ព្រោះវាធ្វើអោយរថយន្តស្ទុះ ក្នុងល្បឿន​លឿន​នៅពេលអ្នក បន្ថែមល្បឿន និង ធ្វើអោយល្បឿនរថយន្តថយចុះយ៉ាងឆាប់រហ័ស​នៅពេល​អ្នកដកជើងចេញ ពីឈ្នាន់​ហ្គែរ។ ប្រយោជន៍មួយទៀតគឺប្រើនៅពេលចុះទួលក្នុងល្បឿនលឿនដូចជាផ្លូវទៅកំពុងសោម​ជាដើម ការបិទ overdrive (O/D OFF) នៅពេលចុះទួលនិងធ្វើអោយល្បឿនរថយន្តថយចុះ និង ប្រើប្រាស់កំលាំង​ម៉ាស៊ីន​ជា​ហ្វ្រាំងទប់ (engine brake) ហើយអ្នកក៏អាចប្រើប្រាស់វានៅពេលចុះទួល​បានផងដែរ ។

សំគាល់ៈ O/D OFF អាចដំណើរការបាន លុះត្រាល្បឿនបើកបរចាប់ពី ៤០គ.ម ឡើងលើ ម្យ៉ាងវិញទៀតប្រព័ន្ធមាន តែនៅលើរថយន្តលេខអូតូប៉ុណ្ណោះ។ បើសិនជាភ្លើងសញ្ញានេះលោតឡើងក៏បង្ហាញថាប្រអប់លេខអូតូមានបញ្ហាដែរ នៅពេលដែលអ្នកមិនបាន ចុចវា និង ទោះបីអ្នកបិទ ឬ បើកហើយភ្លើងសញ្ញានេះនៅតែភ្លឺ។

Thursday, February 11, 2016

អង្គារ, 24 កក្កដា 2012 00:24


រថយន្តរបស់អ្នកអាចកើតមានបញ្ហាគ្រប់ពេលវេលា ជាពិសេសការធ្វើដំណើរផ្លូវឆ្ងាយ ដូច្នេះសូមត្រួតពិនិត្យរថយន្តរបស់អ្នកដូចខាងក្រោមៈ

១. ត្រួតពិនត្យ ទឹក បើខ្វះចាក់វាអោយពេញ
២. រកមើលស្នាមលេចផេ្សងៗ (ពិនិត្យខាងក្រោមរថយន្ត)
៣. វាស់សំពាធខ្យល់កង់រថយន្ត រួមទាំងកង់សាគួរ
៤. ឆែកមើលឧបករណ៌គ្រីបរថយន្តសំរាប់ប្តូរកង់
៥. ត្រូវមានកពា្ចប់ជួយសង្គ្រោះបឋមតាមរថយន្ត (First Aid Kit)
៦. ពិនិត្យប្រេងម៉ាស៊ីន, ប្រេងហ្វ្រាំង, ប្រេងប្រអប់លេខ
៧. ពិនត្យផ្លិតទឹក តើវាដំណើរការល្អ និង ជួតកញ្ចក់បានស្អាតដែរឬទេ
៨. ពិនិត្យមើលអាគុយ
៩. ពិនិត្យអំពូលភ្លើងខាងមុខ និង ក្រោយទាំងអស់
១០. យកតាមខ្លួននូវឯកសារធានារ៉ាប់រង បើមាន
១១. ខ្សែរសណ្តោង
១២. ខ្សែរសាកអាគុយ
១៣. ទឹកសុទ្ធគ្រប់គ្រាន់
អង្គារ, 24 កក្កដា 2012 00:24


ធានារ៉ាប់រង

អ្វីគឺជាធានារ៉ាប់រងរថយន្ត? 

ធានារ៉ាប់រងរថយន្ត គឺជាសេវាកម្ម ជួយការពារ និង ថែរក្សា ទ្រព្យសម្បត្តិ ឬ យានយន្តរបស់អ្នក ដែលអាចបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៌, អគ្គិភ័យ, ឬ ចោរលួច។ បើសិនជាយានយន្តរបស់អ្នកស្ថិតនៅក្នុងករណីនេះ សេវាកម្មនេះ​និង​ផ្តល់​ជាសំណងជូនលោកអ្នកទៅតាមគោលការណ៌ ដែលបានព្រមព្រៀងគ្នានៅពេលដែលអ្នក បានភ្ជាប់សេវាកម្មនេះ។
ប្រភេទធានារ៉ាប់រងមានលក្ខណៈខុសៗគ្នា អាស្រ័យតាមក្រុមហ៊ុននិមួយៗ នៅក្នុងអត្ថបទនេះ យើងនិងលើកឡើងជាទូរទៅ នៃការធានារ៉ាប់រងរយថន្តដោយរួមមានដូចជាៈ

ការធារ៉ាប់រងលើជនទីបី: TPL (Third Party Liability)
ជនទីបីគឺសំដៅលើជនរងគ្រោះ ដែលរថយន្តរបស់អ្នកបានបង្ករអោយមានរបួសស្នាម ឬ បាត់បង់ជីវិត។ ចំពោះ​សេវាកម្ម​នេះ គឺក្រុមហ៊ុនធានារ៉ាប់រង និងចេញថ្លៃសំណងជំនួសអ្នកទៅអោយជនរងគ្រោះទៅតាមករណីធ្ងន់ ឬ ស្រាល តាម​ស្ថានភាព ជាក់ស្តែង ចំណែកការខូចខាតរថយន្ត គឺជាបន្ទុករបស់សាមីខ្លួន (ម្ចាស់រថយន្ត)។ 

សំណងដែលក្រុមហ៊ុចេញ​អោយជនរងគ្រោះគឺមានកំណត់ទៅតាមគោលការណ៌របស់ក្រុមហ៊ុន និមួយៗដែលបានចែង។ 

ការធានារ៉ាប់រងលើអ្នកដំណើរក្នុងរថយន្ត: PL (Passenger Liability)
សំរាប់ PL ក្រុមហ៊ុនធានារ៉ាប់រងនិងផ្តល់សំណងទៅលើអ្នកបើកបរ និង អ្នកដំណើរនៅក្នុងរថយន្ត នៅពេលមាន​គ្រោះថ្នាក់ ពេលកំពុងបើកបរ។
ការធានារ៉ាប់រងលើការខូចខាតរថយន្តរបស់អ្នកៈ OD (Own Damage)
OD គឺធានាត្រឹមតែការខូចខាតរថយន្តរបស់អ្នកប៉ុណ្ណោះ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៌ ចំពោះជនរងគ្រោះ​គឺពុំ​ត្រូវបានធានានោះទេ។
ការធានារ៉ាប់រងក្នុងករណីចោរលួច: Theft
ក្រុមហ៊ុននិងសងលើការបាត់បង់រថយន្តដោយសារចោលួច ចំនួននៃសំណងក្នុងករណីនេះ គឺអាស្រ័យលើគោលការណ៌ ដែលបានកណត់ដោយក្រុមហ៊ុន។ ក្រុមហ៊ុននិងធ្វើការស្រាវជ្រាវ អំពីមូលហេតុនៃការបាត់នេះជាមួយម្ចាស់រថយន្ត និង មន្រ្តីប៉ូលីសដែលពាក់ព័ន្ធ ប្រចាំតបន់ដែលរថយន្តបាត់។
ការធានារ៉ាប់រងក្នុងករណីមានបាតុកម្ម ឬ អំពើរហិង្សាផ្សេងៗ: SRCC (Strike, Riot, and Civil Commontion)
រថយន្តរបស់អ្នកនិងត្រូវបានធានា នៅពេលមានការប៉ះទង្គិចបណ្តាលអោខូចខាត មកពីការបាតុកម្ម ឬ កុបកម្មផ្សេងៗ តាមផ្លូវសាធារណៈ។
ការធានារ៉ាប់រងគ្រប់យ៉ាងៈ (Comprehensive)

Comprehensive ជាការធានាទាំងស្រុង ដោយរួមបញ្ចូលចំនុចទាំងអស់ខាងលើមានដូចជា TPL, PL, OD, Theft, និង SRCC។ ការធានាគ្រប់យ៉ាងនេះ អាចមានលក្ខណៈខុសគ្នាទៅតាមក្រុមហ៊ុននិមួយៗ។ សូមមើលលំអិតនៃគោលការណ៌របស់ក្រុមហ៊ុនទាំងនោះតាមរយៈ Links ក្រោមៈ
ខាងក្រោមជាឈ្មោះក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាៈ
- Forte Insurance
- Infinity Insurance
- Caminco Insurance
- Asia Insurance
អង្គារ, 24 កក្កដា 2012 00:24

ការទិញរថយន្ត

ការទិញរថយន្តគឺជាការវិនិយោគមួយផ្នែកធំនៃចំណូលរបស់អ្នក ហើយមានកត្តាមួយចំនួនដែលត្រូវពិចារណា មុននិងធ្វើការសំរេចចិត្តទិញរថយន្ត ដូច្នេះអ្នកត្រូវស្វែងយល់អោយបានច្រើន នូវចំនុចដូចខាងក្រោមៈ
 ស្វែងរកគ្រប់ហាងអោយបានច្រើន អ្នកអាចទទួលបានតំលៃល្អ
 រថយន្តនោះមានប៉ុន្មានម្ចាស់មកហើយ?
 រថយន្តនោះមានប្រវត្តិគ្រោះថ្នាក់ដែរឬទេ?
 រថយន្តនោះមានការថែរទាំជាទៀងទាត់ដែរឬទេ?
 មើលរថយន្តនៅទីដែលមានពន្លឺគ្រប់គ្រាន់
 ពិនិត្យមើលឈ្នាន់អំប្រាយ៉ា ឬ ហ្វ្រាំង បើឃើញសិកខ្លាំង នោះអាចបញ្ចាក់ថារថយន្តនោះត្រូវបានប្រើប្រាស់ញឹកញាប់
 ពិនិត្យមើលលេខកុងទ័រ
 បើកម៉ាស៊ីនត្រជាក់ តើវាត្រជាក់ដែរឬទេ?
 បើកគំរបមុខដើម្បីពិនិត្យមើលស្នាមលេចផ្សេងៗ
 ធ្វើការសាកល្បងរថយន្ត ដើម្បីដឹងថាមានអ្វីខ្លះមិនប្រក្រតី
 ពិនិត្យមើលបូមឡានទាំងបួន ដើម្បីអោយច្បាស់ថាវានៅល្អ ដោយប្រើកំលាំងសង្កត់អោយខ្លាំងចុះឡើងៗជាច្រើនដង នៅផ្នែកខាងមុខ ឬ ខាងក្រោយ ប្រសិនបើបូមនៅល្អ នៅពេលសង្កត់វានិងមានលក្ខណៈរឹង (hard) បើបូមនោះត្រូវដល់ពេលប្តូរ វានិងមានលក្ខណៈទន់ (soft)

ចំនុចគួរយកចិត្តទុកដាក់មុនពេលប្រគល់ប្រាក់ៈ
 ធ្វើលិខិតស្នាមកក់ប្រាក់
 ពិនិត្យលិខិតពន្ធរថយន្ត
 ផ្ទៀងផ្ទាត់លេខ VINនៅលើក្រដាស់ពន្ធ និង នៅលើម៉ាស៊ីនរថយន្ត ឬ កន្លែងផ្សេងទៀតដូចជា នៅលើកញ្ចក់រថយន្ត
 មានអ្វីខ្លះដែលអ្នកលក់សន្យាផ្លាស់ប្តូរជូន

នៅលើទីផ្សារកម្ពុជាចំពោះរថយន្ត ដែលប្រើហើយលក់ទៅវិញ ពុំសូវខាតមានតែ រថយន្តម៉ាស៊ីនតូច ពុំសូវស៊ីសាំងប៉ុណ្ណោះ ឧទាហរណ៌ដូចជារថយន្តម៉ាក Corolla, Camry, RAV4 ឬ Highlander ម៉ាស៊ីន 2.4 ជាដើម ភាគច្រើនគេនិយមប្រើ Toyota ដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់, ស៊ីសាំងតិច និង ធន់។

ពណ៌ក៏ជាកត្តាមួយដែលធ្វើឲ្យលោកអ្នកងាយលក់បានតម្លៃថ្លៃដែរ ដូចជាពណ៌ដែលគេនិយមចូលចិត្តជាងគេគឺៈ
១. ពណ៌ទឹកមាន ឬ ស្ករ
២. ពណ៌ទឹកប្រាក់
៣. ពណ៌ខ្មៅ

កត្តាសុវត្ថិភាពជាកត្តាចម្បងក្នុងការសំរេចចិត្តទិញ ហើយអ្នកទិញភាគច្រើនតែងចង់បានរថយន្ត ដែលមានប្រព័ន្ធសុវត្ថិភាពដូចជា ពោងសុវត្ថិភាព និង ហ្វ្រាំង ABS ជាដើម។ បច្ចុប្បន្នអ្នកប្រើមានការយល់ដឹងច្រើនពី ប្រព័ន្ធ ABS ដូច្នេះនៅពេលលោកអ្នកទិញរថយន្ត សូមពិនិត្យមើលប្រព័ន្ធនេះ មានបំពាក់នៅក្នុងរថយន្តដែរ ឬទេ?
លើកលែងរថយន្ត RAV4 ស៊េរីចាស់រហូតដល់ឆ្នាំ ២០០២ ពុំមាន ABS ទេភាគច្រើន ហើយរថយន្តនេះក៏ពុំមានបញ្ហា ក្នុងការលក់នោះដែរ ដោយសារតែវាមានហាងឆេងល្អ ប៉ុន្តែគេសង្កេតឃើញមានមួយៗ មានបំពាក់ ABS សំរាប់ឆ្នាំ ២០០១ ប៉ុន្តែបើពិនិត្យបាតក្រោម និង គ្រឿងផ្សេងៗនោះឃើញថា មានច្រេះស្ទើរគ្រប់កន្លែង នេះដោយសារតែ វាត្រួវបានគេប្រើនៅតំបន់ភ្នំ និង តំបន់ទឹកកក ជាទូរទៅគេប្រើអំបិលរោយលើផ្លូវ ដើម្បីឲ្យឆាប់រលាយទឹកកក នៅពេលរថយន្តបរកាត់លើថ្នល់ទាំងនោះ និងធ្វើឲ្យប្រឡាក់អំបិល បណ្តាលឲ្យពុកបាតរថយន្ត។
រថយន្តស៊េរី, ពណ៌, និង ឆ្នាំដូចគ្នាអាចមានតម្លៃខុសគ្នា ពីហាងមួយទៅហាងមួយ មូលហេតុដែលរថយន្តនេះមានតម្លៃថោក វាអាចជារថយន្តបុក ចំពោះរថយន្តដែលគេនិយមហៅថា រថយន្តមូល (នៅល្អពុំមានការបុកទង្គិច) គឺមានតម្លៃថ្លៃ បើលោកអ្នកពុំចេះពិនិត្យ សូមជួលជាងតោនរថយន្ត ឲ្យគេជួយពិនិត្យ ដូច្នេះលោកអ្នកនិងមិនមាន កំហុសក្នុងការសំរេចចិត្តទិញ។
អង្គារ, 24 កក្កដា 2012 00:24

ការបើកបរ

សុវត្ថិភាពជាចម្បងជាកត្តាសំខាន់ក្នុងការបើកបរ ខាងក្រោមជាចំនុចខ្លះៗនៃសុវត្ថិភាពក្នុងការបើកបរៈ
* អ្នកបើកបរភាគច្រើនពុំបានយកចិត្តទុកដាក់មើលទៅមុខអោយបានឆ្ងាយនោះទេ គឺពួកគេមើលអ្វីដែលនៅជិតៗមុខ រថយន្តរបស់ខ្លួនប៉ុណ្ណោះ នេះជាបញ្ហាដែលបណ្តាល អោយពួកគេអាចជួបប្រទះគ្រោះថ្នាក់ដោយចាប់ហ្វ្រាំងភ្លាមៗ នៅពេលមានឧប្បត្តិហេតុ កើតឡើងដោយចៃដន្យនៅពេលធ្វើដំណើរ។
* អ្នកបើកបរត្រូវឧស្សាមើលកញ្ចក់ខាងក្រោយ ដើម្បីដឹងថាមានអ្វីខ្លះ នៅពីក្រោយរថយន្តរបស់ខ្លួន និងកញ្ចក់ឆ្វេងស្តាំ នៅពេលបត់ម្តងៗដោយប្រើភ្លើង សញ្ញាមុនពេលបត់។ ការជាន់ហ្វ្រាំងភ្លាមៗដោយពុំបានមើលកញ្ចក់ខាងក្រោយ អាចបណ្តាលអោយអ្នកធ្វើ
ដំណើរផ្សេងទៀតបុកពីក្រោយ។
 * ការប្រើប្រាស់ទូរស័ព្ទក្នុងពេលកំពុងបើកបរអាចបណ្តាលអោយមានគ្រោះថ្នាក់ ប៉ុន្តែប្រសិនបើអ្នកចាំបាច់ត្រូវតែប្រើវា សូមអ្នកធ្វើដូចខាងក្រោមៈ
- កំណត់មុខងាររួចជាស្រេចដូចជា speed dial, redial ឬ favorite contact
- បើក loud speaker ដើម្បីសន្ទនា
- ប្រើឧបករណ័ Bluetooth Car Kit ដែលអាចសន្ទនាក្នុងឡានដោយមិនចាំបាច់កាន់ទូរស័ព្ទ
- ដាក់ទូរស័ព្ទនៅកន្លែងដែលងាយរក និង យក
- កុំកត់ត្រា ឬ រកមើលលេខទូរស័ព្ទនៅពេលកំពុងកបើកបរ
- ប្រើកាស់ស្តាប់ត្រចៀក bluetooth (bluetooth ear phone)។

- បើកភ្លើងនៅពេលមេឃជិតងងឹត ឬ នៅពេលមានភ្លៀង
- កុំបើកបរដោយធ្វើអោយសាចលើអ្នកដទៃនៅពេលភ្លៀង(សុជីវធម៌)
- បើកផ្លូវអោឡានធំៗទៅមុនដូចជាឡានដឹកដីជាដើមព្រោះអ្នកបើកបរឡាននេះ
  ពិបាកមើលអ្នកដំណើរផ្សេងទៀតដែលនៅទាបជាងខ្លួនដូចជាម៉ូតូជាដើម
- ប្រើស៊ីផ្លេនៅពេលដែលចាំបាច់ (ជៀសវាងការរុំខានអ្នកដទៃ និង ជាទម្លាប់មិនល្អ)
- ទប់អារម្មណ៍នៅពេលឃើញអ្នកបើកបរផ្សេងទៀត បើកប្រជ្រៀត ឬ វ៉ា ឬ គ្មានសណ្តាប់ធ្នាប់ បើកផ្លូវអោយគេប្រសិនបើគេប្រញាប់ចង់ទៅមុន កុំប្រជែងគ្នាដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និង អ្នកដទៃ។
អាទិត្យ, 02 ធ្នូ 2012 11:33

តើលេខសរសេរ នៅលើសំបកកង់ រថយន្តមានន័យ ថាម៉េច?
បើសិនជាលោកអ្នកពិនិត្យឲ្យច្បាស់នៅលើសំបកកង់រថយន្ត នោះលោកអ្នកនិងឃើញអក្សរ និង លេខ ជាច្រើន តើអក្សរទាំងនោះមានន័យយ៉ាងណា? សូមអានលំអិតខាងក្រោមៈ
យើងខ្ញុំសូមលើកឧទាហរណ៍សំបកកង់រថយន្តមួយដែលមានអក្សរនិងលេខដូចជា P225/55R18 97T

 P: (Passenger) សំរាប់រថយន្តដឹកអ្នកដំណើរ បើសិនជាអក្សរ LT (Light Truck) ឡានដឹកទំនិញធន់ស្រាល បើសិនជាអក្សរ T: (Temporary Spare) កង់សាគួរ ហើយបើជាអក្សរ ST (Special Trailers) រម៉កសណ្តោងពិសេស។
 225: គឺជាទំហំទទឹងកង់ (Section Width) ប្រវែង 225 មីលីម៉ែត

 55: គឺជាកំពស់សំបកកង់ (Section Height) ស្មើរនិង 55% នៃទំហំទទឹងកង់រថយន្ត (Section Width)
 R: Radial ជាការផលិតកង់ដែលមានសណ្ឋានដូចកាំ


 18: ជាទំហំអង្កត់ផ្ចិតរង្វង់កង់រថយន្ត គិតជាខ្នាត inch
 97: ជាលេខសំរាប់សំគាល់ថាតើសំបកកង់ប្រភេទនេះអាចផ្ទុកទម្ងន់បានប៉ុន្មាន សួមមើលរូបខាងក្រោមៈ

ដូច្នេះលេខ 97 មានន័យថាទម្ងន់ផ្ទុកច្រើនបំផុតគឺត្រឹម 730Kg។
 
 T: អក្សរចុងក្រោយតំណាងឲ្យល្បឿន ដែលសំបកកង់នេះអាចរត់បានប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងករណីនេះអក្សរ T= 190Km/h មានន័យថាសំបកកង់នេះអាចរត់បានត្រឹមតែ 190km ក្នុងមួយម៉ោងប៉ុណ្ណោះ បើសិនជាសំបកកង់ លោកអ្នកមានអក្សរផ្សេងពីនេះ សូមស្វែងរកនៅក្នុងតារាងខាងក្រោម៖

M+S: Mud & Snow សំបកកង់នេះសំរាប់បើកបរគ្រប់រដូវកាល
 TREADWEAR 300 TRACTION A TEMPERATURE A
- Treadweare 300: ជាអាយុកាលសំបកកង់ ជាទូរទៅវាមានលេខចចាប់ពី 100 - 700 លេខកាន់តែខ្ពស់ សំបកកង់រឹតតែប្រើបានច្រើនពាន់ម៉ាយដែរ។
- Traction A: មានប្រភេទ AA, A, B និង C។ ជាគុណភាពនៃសំបកកង់ទប់ទល់និងផ្លូវរអិលបានល្អ AA មានន័យល្អបំផុត តាមលំដាប់រៀងអក្សរ។
- Temperature A: មានប្រភេទ AA, A, B និង C។ AA មានន័យថាធុននឹងកំដៅកកិតនិថ្នល់បានខ្ពស់បំផុត។
អង្គារ, 04 ធ្នូ 2012 09:55


លេខ VIN គឺជាអ្វី?

VIN មកពីពាក្យ Vehicle Identification Number គឺជាអត្តសញ្ញាណសំរាប់សំគាល់រថយន្តនិមួយៗ និងមានភាពខុសៗគ្នា ទៅតាមក្រុមហ៊ុនផលិតរថយន្ត លេខ VIN មាន 17 ខ្ទង់ ហើយអាចឲ្យលោកអ្នកដឹងដូចជាៈ
- ប្រទេសដែលរថយន្តត្រូវបាន
- រោងចក្រដែលបានផលិត ដូចជា តូយ៉ូតា នីសាន់ ជាដើម
- ម៉ាក និង ប្រភេទម៉ាស៊ីន
- លេខកូដសុវត្ថិភាពរបស់រោងចក្រ
- ឆ្នាំផលិតរថយន្ត
- ប្រភេទរថយន្តដូចជា Sedan ឬ SUV ជាដើម។

ខាងក្រោមជាការបង្ហាញលេខ VIN របស់ Toyota Avalon 2003:

VIN  J T E G D 2 1 B 2  3 0 0 6 6 9 0 5
ខ្ទង់ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17

ខ្ទង់ទី 1: ប្រទេស1: USA, 2: Canada, 3: Mexico, 4: USA, 5: USA, 6: Australia, 8: Argentina, 9: Brazil, J: Japan, S: England, M: Thailand
ខ្ទង់ទី 2: ឈ្មោះឧស្សាហករ (Manufacturer) - T: Toyota
ខ្ទង់ទី 3: ប្រភេទរថយន្ត
A, B, M, 4: Truck: រថយន្តដឹកទំនិញ ឬ ប្រភេទ Pickup
5: Incomplete Vehicle ដូចជារថយន្តអាចបើកដំបូលបាន (a convertible car)
D, G, K, X, 1, 2, 7, N: រថយន្តដឹកអ្នកដំណើរ (Passenger Car)
E, L, 3: រថយន្តដឹកអ្នកដំណើរប្រភេទ SUV (Multipurpose Passenger Vehicle)

ខ្ទង់ទី 4: ទម្រង់ និង ប៉ុងរថយន្ត
Passenger Vehicle:
B = 4Dr Sedan 2WD
C = 2Dr Coupe 2WD
D = 3Dr Coupe 2WD
F = 2Dr Convertible 2WD
K = 5Dr Sedan, 4Dr HB 2WD
L = 5 Dr Sedan 4WD

Multipurpose Passenger Vehicle:
H = 4Dr Wagon 4WD
D, G, K, Z = 5Dr Wagon 2WD
B, E, H = 5Dr Wagon 4WD
M= 5Dr Van 2WD

Truck:
Standard Wheel Base (Tundra)
B = Large Cab 4WD   K = STD Cab 4WD
J = STD Cab 2WD      R = Large Cab 2WD

Short Wheel Base (Tacoma, Tundra)
N = STD Cab 1/2 Ton 2WD
P = STD Cab 1/2 Ton 4WD

Extra Long Wheel Base (Tundra)
E = Double Cab 2WD
D = Double cab 4WD

Long Wheel Base (Tacoma)
T = Extra Cab/Access 2WD
U = Extra Cab/Access 4WD
J = Double Cab 2WD
L = Double Cab 4WD

Super Long Wheel Base (Tacoma)
K = Double Cab 2WD
M = Double Cab 4WD

ខ្ទង់ទី 5: ទំហំម៉ាស៊ីន
A = 3MZ-FE F = 1MZ-FE U = 1GR-FE
B = 1NZ-FXE
E = 2AZ-FE T =  2UZ-FE, 1NZ-FE K =  2GR-FE W = 3MZ-FE+1JM, 2FM+3CM
P = 3MZ-FE X = 2TR-FE
D = 2AZ-FE
R = 1ZZ-FE Y =  2ZZ-GE

ខ្ទង់ទី 6: ស៊េរី

0= UZJ100L(LC), TRN225L(Tacoma), ZZE132L(Matrix)
1= ANT10L(TC), GRN225L(Tacoma), ZZE133L(Matrix), GRN210L(4Run) 
3=ACA33L(RAV4), ZZE134L(Matrix), GRN215L(4Run), ACA38L(RAV4) 
4= GRN245L(Tacoma), UZN210L(4Run), ACV30L(Cam/Sol), TRN240L(Tacoma), UZN215L(4Run), GSA33L (RAV4), TRN245L(Tacoma)
2= ACU20L(Hlander),GSA38L(RAV4), UCK40L(Tundra), ACU25L(Hlander), GSK30L (Tundra), UCK41L(Tundra), MCL20L(Sienna), GSX30L (Avalon), UCK45L(Sequoia), MCL23L(Sienna), MCV30L(Camry)
5= GRN250L(Tacoma), MCL25L(Sienna), MCV31L(Cam/Sol) 
6= TRN260L(Tacoma), MHU23L(HlndrHB), NCP31L(xB), TRN265L(Tacoma), MHU28L(HlndrHB), UCK30L(Tundra), GRN265L(Tacoma)
MCU23L(Hlander), UCK31L(Tundra), NCP61L(xA), MCU28L(Hlander), UCK35L(Sequoia) 
7= GRN270L(Tacoma), NHW20L(Prius), ZZE130L(Corolla), TRN220L(Tacoma), ZZE131L(Corolla)

ខ្ទង់ទី 7: Restraint System/Grade:
Passenger Vehicle:
0 = Manual Belts w/ 2 Airbags, Side Airbags, and Curtain Shield Airbags (Front & Rear Seats)
2 = Manual Belt w/ 2 Airbags
6 = Manual Belt w/ 2airbags, side airbags, curtain shield airbags and knee air bags (driver seat)
7 = Manual belt w/ 2 airbags and knee airbag (driver seat)
8 = Manual Belt w/ 2 Airbags and Side Airbags Multipurpose Passenger Vehicle/Truck:
1 = STD, High (w/o 3rd seat)
5 = VX, Std(w/ 3rd seat)
2 = DLX, DX, XLE, Sports
7 = Limited (4Runner)
3 = LE, XLE, Std(w/o 3rd seat)
8 = Limited (Tundra, Sequoia)
4 = SR5, High (w/3rd seat) 9 = CE

ខ្ទង់ទី 8: Car Line
A = Highlander, Sequoia
U = Prius
B = Avalon
K = Camry
V = RAV4
C = Sienna
N = Tacoma
1 = Tundra
E = Corolla, Matrix
P = Solara
4 = Scion xA, xB
J = Land Cruiser
R = 4Runner
7 = Scion tC

ខ្ទង់ទី 9: Check Digit សំរាប់ប្រើដោយក្រុមហ៊ុន តូយ៉ូតា និង FBI អាមេរិក
ខ្ទង់ទី 10: ឆ្នាំផលិតរថយន្ត
CodeYear
V 1997
W 1998
X 1999
Y 2000
1 2001
2 2002
3 2003
4 2004
5 2005
6 2006
7 2007
8 2008
9 2009
A 2010
B 2011
C 2012
ខ្ទង់ទី 11: Plant រោងចក្រ
0-9 = TMC S = Indiana
C = Canada U = Kentucky
M = Baja California Z = Fremont (CA)

ខ្ទង់ទី 12-17: Serial Number

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget