អ្វីគឺជាធានារ៉ាប់រងរថយន្ត?
ធានារ៉ាប់រងរថយន្ត គឺជាសេវាកម្ម ជួយការពារ និង ថែរក្សា ទ្រព្យសម្បត្តិ ឬ យានយន្តរបស់អ្នក ដែលអាចបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៌, អគ្គិភ័យ, ឬ ចោរលួច។ បើសិនជាយានយន្តរបស់អ្នកស្ថិតនៅក្នុងករណីនេះ សេវាកម្មនេះនិងផ្តល់ជាសំណងជូនលោកអ្នកទៅតាមគោលការណ៌ ដែលបានព្រមព្រៀងគ្នានៅពេលដែលអ្នក បានភ្ជាប់សេវាកម្មនេះ។
ប្រភេទធានារ៉ាប់រងមានលក្ខណៈខុសៗគ្នា អាស្រ័យតាមក្រុមហ៊ុននិមួយៗ នៅក្នុងអត្ថបទនេះ យើងនិងលើកឡើងជាទូរទៅ នៃការធានារ៉ាប់រងរយថន្តដោយរួមមានដូចជាៈ
ការធារ៉ាប់រងលើជនទីបី: TPL (Third Party Liability)
ជនទីបីគឺសំដៅលើជនរងគ្រោះ ដែលរថយន្តរបស់អ្នកបានបង្ករអោយមានរបួសស្នាម ឬ បាត់បង់ជីវិត។ ចំពោះសេវាកម្មនេះ គឺក្រុមហ៊ុនធានារ៉ាប់រង និងចេញថ្លៃសំណងជំនួសអ្នកទៅអោយជនរងគ្រោះទៅតាមករណីធ្ងន់ ឬ ស្រាល តាមស្ថានភាព ជាក់ស្តែង ចំណែកការខូចខាតរថយន្ត គឺជាបន្ទុករបស់សាមីខ្លួន (ម្ចាស់រថយន្ត)។
សំណងដែលក្រុមហ៊ុចេញអោយជនរងគ្រោះគឺមានកំណត់ទៅតាមគោលការណ៌របស់ក្រុមហ៊ុន និមួយៗដែលបានចែង។
ការធានារ៉ាប់រងលើអ្នកដំណើរក្នុងរថយន្ត: PL (Passenger Liability)
សំរាប់ PL ក្រុមហ៊ុនធានារ៉ាប់រងនិងផ្តល់សំណងទៅលើអ្នកបើកបរ និង អ្នកដំណើរនៅក្នុងរថយន្ត នៅពេលមានគ្រោះថ្នាក់ ពេលកំពុងបើកបរ។
ការធានារ៉ាប់រងលើការខូចខាតរថយន្តរបស់អ្នកៈ OD (Own Damage)
OD គឺធានាត្រឹមតែការខូចខាតរថយន្តរបស់អ្នកប៉ុណ្ណោះ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៌ ចំពោះជនរងគ្រោះគឺពុំត្រូវបានធានានោះទេ។
ការធានារ៉ាប់រងក្នុងករណីចោរលួច: Theft
ក្រុមហ៊ុននិងសងលើការបាត់បង់រថយន្តដោយសារចោលួច ចំនួននៃសំណងក្នុងករណីនេះ គឺអាស្រ័យលើគោលការណ៌ ដែលបានកណត់ដោយក្រុមហ៊ុន។ ក្រុមហ៊ុននិងធ្វើការស្រាវជ្រាវ អំពីមូលហេតុនៃការបាត់នេះជាមួយម្ចាស់រថយន្ត និង មន្រ្តីប៉ូលីសដែលពាក់ព័ន្ធ ប្រចាំតបន់ដែលរថយន្តបាត់។
ការធានារ៉ាប់រងក្នុងករណីមានបាតុកម្ម ឬ អំពើរហិង្សាផ្សេងៗ: SRCC (Strike, Riot, and Civil Commontion)
រថយន្តរបស់អ្នកនិងត្រូវបានធានា នៅពេលមានការប៉ះទង្គិចបណ្តាលអោខូចខាត មកពីការបាតុកម្ម ឬ កុបកម្មផ្សេងៗ តាមផ្លូវសាធារណៈ។
ការធានារ៉ាប់រងគ្រប់យ៉ាងៈ (Comprehensive)
Comprehensive ជាការធានាទាំងស្រុង ដោយរួមបញ្ចូលចំនុចទាំងអស់ខាងលើមានដូចជា TPL, PL, OD, Theft, និង SRCC។ ការធានាគ្រប់យ៉ាងនេះ អាចមានលក្ខណៈខុសគ្នាទៅតាមក្រុមហ៊ុននិមួយៗ។ សូមមើលលំអិតនៃគោលការណ៌របស់ក្រុមហ៊ុនទាំងនោះតាមរយៈ Links ក្រោមៈ
ខាងក្រោមជាឈ្មោះក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាៈ
- Forte Insurance
- Infinity Insurance
- Caminco Insurance
- Asia Insurance
0 comments:
Post a Comment