អាគុយជាផ្នែកមួយសំខាន់ក្នុងការបញ្ឆេះរថយន្ត និង ផ្គត់ថាមពលទៅឲ្យឌីណាម៉ូ ដើម្បីឲ្យវាអាចដំណើរការនិង ផលិតថាមពលបន្តទៀត សំរាប់ចែកចាយទៅឲ្យឧបករណ័ផ្សេងៗ នៅក្នុងរថយន្ត និងសាកអាគុយជាដើម ហើយជាទូរទៅអ្នកប្រើរថយន្តមួយចំនួន តែងមើលរំលងចំពោះបញ្ហានេះ។
អាគុយនិមួយៗមានទំហំ អំពែរ ខុសៗគ្នា និងមានចំនុចផ្សេងៗទៀតដែលលោកអ្នកគួរស្វែងយល់ ដូចជាអក្សរសំគាល់សរសេរនៅលើអាគុយជាដើម អក្សរទាំងនោះមានន័យដូច ខាងក្រោមៈ
CCA: Cold Cranking Amps:
ជាបរិមាណថាមពលសំរាប់ធ្វើឲ្យងាយស្រួលបញ្ឆេះ រថយន្តនៅពេលមានអាកាសធាតុត្រជាក់ ជាទូរទៅចាប់ពីសូន្យអង្សារចុះក្រោម (-)។
CA: Cranking Amps:
ស្រដៀងគ្នានិង CCA ដែរ ប៉ុន្តែ CA វាស់វែងបរិមាណថាមពលអាគុយនៅសីតុណ្ហភាពចាប់ពី 0ºc ឡើងលើ
RC: Reserve Capacity:
ជាថាមពលបំរុងសំរាប់ផ្គត់ផ្គង់ភ្លើងទៅឲ្យរថយន្ត នៅពេលឌីណាម៉ូមានបញ្ហា ឬ ខូចនៅតាមផ្លូវ។ ឌីណាម៉ូមានតួនាទីផលិតថាមពលទៅឲ្យរថយន្ត ប្រសិនបើវាខូច នោះរថយន្តនិងរលត់ នៅពេលកំពុងបើកបរ ដោយសារតែបច្ចេកវិទ្យាទំនើប អ្នកផលិតអាគុយបានគិតទុកពីបញ្ហានេះជាស្រេច នៅពេលលោកអ្នកឃើញពាក្យថា RC: 90 នោះមានន័យថាថាមពលបំរុងរបស់អាគុយនេះ អាចផ្តត់ផ្គង់ទៅឲ្យរថយន្តជាបណ្តោះអាសន្នបាន ៩០នាទី។
Amps, Ah, Ampere hour:
ពាក្យទាំងនេះមានន័យតែមួយ គ្រាន់តែត្រូវបានគេនិយមប្រើផ្សេងៗគ្នាទៅតាមក្រុមហ៊ុនផលិតអាគុយនិមួយ។ វាជាចំនួន ថាមពលគិតជាអំពែរ ដែលអាចប្រើក្នុងរយៈពេល ១ម៉ោង។
ឧទាហរណ៍ៈ អាគុយរថយន្តរបស់លោកទំហំ 50 Amps ភ្លើងបំភ្លឺខាងមុខរថយន្ត ប្រើថាមពលទាំងអស់ 10Apms ដូច្នេះបើលោកអ្នកបើក ភ្លើងចោលក្នុងរយៈពេល ៥ ម៉ោង នោះអាគុយត្រូវចំណាយអស់ថាមពលទាំងស្រុង ចំនួន 50 Amps។
ចំណាំ៖ នៅពេលរថយន្តចេញភ្លើងសញ្ញា អាគុយ មិនមែនមានន័យថា ខូចអាគុយនោះទេ ប៉ុន្តែវាសញ្ញាប្រាប់ថា ប្រព័ន្ធសាក ឬ ឌីណាម៉ូលែងដំណើរការ ហើយលោកអ្នកត្រូវប្រញាប់ប្តូរវាចេញជាបន្ទាន់ ពីព្រោះថាមពលបំរុង (RC) មិនអាចផ្គត់ផ្គង់ថាមពលបានយូរទេ ម្យ៉ាងទៀតប្រសិនលោកអ្នកនៅបន្តការបើកបរ នោះវានិងធ្វើឲ្យខូចប្រព័ន្ធភ្លើងរថយន្ត។
0 comments:
Post a Comment