វិធី 9 យ៉ាងសន្សំសំចៃប្រេងពេល បើកបរ
១. បន្ថយល្បឿន
វិធីដ៏ល្អបំផុតមួយក្នុងការសន្សំសំចៃប្រេង គឺបន្ថយល្បឿនមកល្បឿនធម្មតាតាមសម្រួល។ បើសិនជា អ្នកបង្កើន ល្បឿន ប្រព័ន្ធសន្សំសំចៃប្រេង (Economy) នឹងថយចុះ។
២. ពិនិត្យសម្ពាធកង់រថយន្ត
ជាធម្មតាកង់រថយន្តតែងតែបាត់បងខ្យល់ទៅតាមពេលវេលា (ប្រហែលជា ១ psi ក្នុងមួយខែ) និង តាមសីតុណ្ហភាព (១ ផោនក្នុងមួយអ៊ីងការេ (psi) រៀងរាល់ការធ្លាក់ចុះ ១០ ដឺក្រេ)។ នៅផ្ទៃសំប៉ែតនៃកង់ដែលប៉ះកកិតជា មួយថ្នល់ វាត្រូវការដុតនូវចំហេះប្រេងដើម្បីធ្វើអោយ រថយន្តទៅមុខ ដូច្នេះគួរតែទិញកង់រថយន្តដែល មានទំហំល្មម (ផ្នែកដែលប៉ះជាមួយថ្នល់) និងត្រូវត្រួតពិនិត្យកង់រថយន្តរបស់អ្នកមួយខែម្តង។
៣. ត្រួតពិនិត្យ Air Filter
Air Filter ដែលកខ្វក់ធ្វើអោយរាំងស្ទះដល់ការចូលខ្យល់ទៅដល់ម៉ាស៊ីន។ ដែលធ្វើអោយខូចខាតដល់ ដំណើរការ និងការសន្សំសំចៃប្រេង (Economy)។ Air Filter ងាយស្រួលក្នុងការត្រួតពិនិត្យ និងផ្លាស់ប្តូរ ទេ ដោយគ្រាន់តែទាញយកវាចេញមកហាលថ្ងៃ។ បើអ្នកមិនឃើញវាមានភ្លើងទេ អ្នកត្រូវ តែទិញមួយ ថ្មីទៀត។
៤. បង្កើនល្បឿនដោយប្រុងប្រយ័ត្ន
អ្នកគួរតែមើលផ្លូវខាងមុខដែលត្រូវបើកបរទៅដោយប្រុងប្រយ័ត្ន បើសិនជាអ្នកឃើញមានឧបស័គ្គ នៅខាងមុខ អ្នកត្រូវរក្សាល្បឿនក្នុងកម្រិតល្មម ចៀសវាងបន្ថែមល្បឿនលឿន រួចហើយនៅពេល ទៅដល់កន្លែងឧបស័គ្គនោះក៏ចាប់ផ្តើមជាន់ហ្វ្រាំងខ្លាំង ព្រោះធ្វើដូច្នេះវានឹងធ្វើអោយខាតបង់ប្រេង ច្រើន។
៥. ការបើកបរក្នុងពេលស្ទះចរាចរណ៍
នៅក្នុងការកកស្ទះចរាចរណ៌ធំៗ គឺតែងតែបង្កើនល្បឿន និងបន្ថយល្បឿនដោយរហ័ស និងញឹកញាប់។ ល្បឿនថេរ គឺរក្សាការផ្លាស់ប្តូរទីកន្លែង អោយនៅកម្រិតទាបបំផុត ដើម្បីឲ្យការដុតចំហេះ ប្រេងឲ្យនៅកម្រិតទាប វាក៏អាចសន្សំសំចៃប្រេងបានច្រើនដែរ។
៦. ត្រឡប់ទៅរកលក្ខណៈធម្មជាតិ
អ្នកគួរពិចារណាក្នុងការបិទម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចជំនួសវិញដើម្បីស្រូបយកខ្យល់ អាកាសបរិសុទ្ធនៅកន្លែងដែលមានបរិស្ថានល្អ ។ វាក្តៅបន្តិច ប៉ុន្តែបើបើកបរក្នុងល្បឿនយឺត អ្នកនឹង ចំណេញប្រេងច្រើន។
៧. ប្រើប្រាស់ទំហំយ៉ាន់ និងសំបកកង់ធម្មតា
អ្នកគួរប្រើប្រាស់ប្រាស់ទំហំនៃសំបកកង់ និងយ៉ាន់ដដែលដូចទំហំដើមរបស់វា។ បើអ្នកផ្លាស់ ប្តូរវាជាមួយនឹងសំបកកង់ និងយ៉ានស្ព័រដែល មានទំហំធំជាងនោះ វានឹងធ្វើឲ្យផ្ទៃកកិតនឹងកង់រថយន្ត និងផ្លូវថ្នល់ធំជាងមុន ដែលបណ្តាលឲ្យរថយន្តរបស់អ្នកត្រូវការចំហេះប្រេងច្រើនដើម្បីធ្វើឲ្យរថយន្ត វារំកិលទៅមុខ។
៨. សម្អាតសម្ភារៈចេញពីរថយន្ត
អ្នកគួរតែពិនិត្យមើលសំភារៈមួយចំនួនដែលគ្មានដែលអាចបោះចោលបាន ឬក៏យកទុក ក្នុងផ្ទះបានត្រូវយកចេញពីរថយន្ត ព្រោះទម្ងន់ធ្ងន់ធ្វើ អោយរថយន្តរបស់អ្នកធ្វើដំណើរទៅមុខដោយ លំបាក វាធ្វើអោយស៊ីសាំងច្រើន។
៩. បញ្ចុះទំហំរថយន្ត
នៅពេលដែលអ្នកពិចារណាទិញរថយន្តថ្មី គឺជាពេលវេលាដែលអ្នកត្រូវវាយតម្លៃ ឡើងវិញថាតើតម្លៃ ណាដែលអ្នកពិតជាត្រូវការ។ រថយន្តដែលតូចដោយមានភ្ជាប់ជាមួយប្រសិទ្ធភាព ស៊ីសាំងតិច គឺជាជម្រើសដល្អសម្រាប់អ្នក។
0 comments:
Post a Comment