Thursday, February 11, 2016

ពុធ, 29 ឧសភា 2013 11:19


នៅក្នុងរថយន្ត Prius មានប្រព័ន្ធត្រជាក់ចំនួន ពីរ គឺ មួយសំរាប់ស្អំម៉ាស៊ីនសាំង (1) និង មួយទៀតសំរាប់ស្អំ អាំងវ៉ែកទ័រ (inverter) (2) ដែលមានតួនាទីបំលែងភ្លើងពីរ AC ទៅជា DC រួចផ្ទុកក្នុងថ្មសំរាប់ដំណើរការរថយន្ត ការដែលមិនយកចិត្តទុកត្រួតពិនិត្យប្រព័ន្ធ ទាំងពីរនេះអាចបណ្តាលឲ្យរថយន្តឡើងកម្តៅបាន។

នៅពេលដំណើរការបំលែងថាមពលភ្លើង វាបង្កើតកំដៅចេញពី Inverter ដូច្នេះប្រព័ន្ធត្រជាក់មានតូនាទីស្អំ Inverter ឲ្យត្រជាក់ ជៀសវាងការឆេះកើតឡើង។ ប្រព័ន្ធត្រជាក់ទាំងពីរ ប្រើទឹកថ្មាំប្រភេទតែមួយ (coolant) ប៉ុន្តែរបៀបផ្លាស់ប្តូរទឹកនេះ មិនដូចគ្នានោះទេ ការផ្លាស់ទឹកប្រព័ន្ធត្រជាក់ Inverter តម្រូវឲ្យខ្យល់ចេញឲ្យអស់ពីប្រអប់ Reservoir

សូមមើលវីដេអូខាងក្រោមៈ

https://youtu.be/-yf6eCeV4M8

រថយន្ត Prius ដំណើរការដោយប្រព័ន្ធត្រជាក់ពីរ ហើយក៏មាន បូមទឹក (water pump) ចំនួនពីរដែរ បូមទឹកមួយសំរាប់ម៉ាស៊ីនសាំង (3) និង មួយទៀត (4) (water pump electric) សំរាប់ Inverter ដើរដោយថាមពលអគ្គិសនី។

អ្វីដែលជាចំនុចពិសេសរបស់រថយន្ត Prius គឺ ធុងសំរាប់ផ្ទុកកំដៅទឹក (5) Inverter (coolant heat storage tank)។ ទឹកត្រូវបូមបញ្ជូនទៅស្អំម៉ាស៊ីន និង ស្រូបយកកំដៅមកវិញ រួចទឹកមានកម្តៅទាំងនិងត្រូវបញ្ជូនទៅទុកក្នុងធុងកំដៅ សំរាប់ប្រើកំដៅម៉ាស៊ីន ដើម្បីងាយស្រួលបញ្ឆេះពេលមានអាកាសធាតុត្រជាក់។ ទឹកនៅក្នុងធុងនេះអាចក្តៅបានរយៈពេល ៣ ថ្ងៃ បន្ទាប់ពីរថយន្តត្រូវបានពន្លត់។

ធុងកំដៅនេះភ្ជាប់ជាមួយ បូមទឹកអគ្គិសនី (electric pump) ដែលពេលខ្លះបូមនេះអាចបន្លឺសំលេងរំខាន ដោយសារតែដំណើរការរបស់វា។


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget