Thursday, February 11, 2016

ច័ន្ទ, 17 ធ្នូ 2012 17:31

តើប្រេងម៉ាស៊ីន មានប៉ុន្មានប្រភេទ?

ប្រេងម៉ាស៊ីនមានច្រើនប្រភេទនិងត្រូវបានគេប្រើប្រាស់ទៅតាមប្រភេទរថយន្តដូចជា រថយន្តធនធ្ងន់ រថយន្តដឹកទំនិញ និង រថយន្តសំរាប់គ្រួសារ។ រថយន្តនិមួយៗត្រូវបានកំណត់ជាស្រេចពីរោងចក្រ នូវប្រភេទប្រេងដែលត្រូវប្រើ សូមអានលំអិតនៅក្នុងសៀវភៅរថយន្តរបស់លោកអ្នកប្រសិន បើមាន។ ខាងក្រោមជាប្រភេទប្រេងម៉ាស៊ីនៈ

  • Synthetic Oil
  • Conventional Oil
  • High-mileage Oil
Synthetic Oil
ជាប្រេងដែលបានឆ្លងកាត់ការពិសោធន៍និងចម្រាញ់យ៉ាងហ្មត់ចត់ និងមានបន្ថែមសារធាតុប្រេងជំនួយ (Oil Addictive) ដែលបង្កើតឡើងដោយ ការស្រាវជ្រាវរបស់វិស្វករប្រេងម៉ាស៊ីន ហើយជួយបង្កើនសមត្ថភាពកាន់តែខ្ពស់ ជួយទប់ស្កាត់ ការសឹករិចរិលនៃគ្រឿងម៉ាស៊ីន សំអាតគ្រឿងម៉ាស៊ីនបានស្អាតល្អ បើកបរបានច្រីន គីឡូជាងប្រេងធម្មតា និង ធននិងកំដៅខ្ពស់។
Conventional
ជាប្រេងម៉ាស៊ីនធម្មតាដែលគ្រាន់តែចំរាញ់ទៅតាមស្តង់ដា និងពុំមានបន្ថែមសារធាតុជំនួយដូចជាប្រេង Synthetic នោះទេ។
រូបភាពខាងក្រោមបង្ហាញពីភាពខុសគ្នានៃម៉ូឡេគីលប្រេង Synthetic និង Conventional:


Synthetic មានម៉ូឡេគីលច្រើនដែលអាចជួយពន្យាការសឹករិចរិលនៃម៉ាស៊ីនបានល្អ។

High Mileage Oil
ប្រេងម៉ាស៊ីនប្រភេទនេះប្រើសំរាប់រថយន្តដែលបើកបរបានចំងាយជាង 12,0000 គីឡូឡើងទៅ និងផលិតឡើងមានសារធាតុ Synthetic រួចជាស្រេច ម្យ៉ាងទៀតប្រេងប្រភេទនេះអាចជួយកាត់បន្ថយការបាត់បង់ប្រេង ដោយសាប្រេងត្រូវបានដុតកំទេច (Oil burn-off) នៅក្នុងម៉ាស៊ីន ជួយការពាររ៉ង កន្លាស់បានទៀតផង។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget