ការយល់ដឹងពីការកូវអាគុយមានសារៈសំខាន់ សំរាប់អ្នកបើកបរគ្រប់រូប យើងមិនអាចប៉ានស្មានដឹងថា អាគុយរថយន្តនិងអស់ថាមពល ឬ ខូចលែងដំណើរការនៅពេលណានោះទេ លុះត្រាតែលោកអ្នកឧស្សាហឆែកមើលជាមួយឧបករណ៍វាស់ភ្លើង។
អាគុយរថយន្តសាករៀងរាល់ពេល ដែលរថយន្តបញ្ឆេះ ប្រសិនបើលោកអ្នកចតរថយន្តចោលដោយ មិនបានបិទទ្វារ ឬ បើកភ្លើងណាមួយចោល នោះអាគុយនិងអស់ភ្លើងជាមិនខាន។
ការកូវអាគុយមិនពិបាកនោះទេ ប៉ុន្តែទាមទារឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះ ខាងក្រោមជាការណែនាំវិធីកូវៈ
១. ដាក់រថយន្តទល់មុខគ្នា ខ្សែត្រូវវែងល្មមគ្រប់គ្រាន់ ដែលកូវដល់
២. ត្រូវពិនិត្យមើលអាគុយទាំងពីរ ថាតើមានស្នាមលេច ឬ ប្រេះ បើមានហាមកូវ ព្រោះបណ្តាលឲ្យផ្ទុះ (ហាមយកអាគុយចាស់មកកូវ)
៣. ចតរថយន្តទាំងពីរដោយដាក់លេខ P
៤. រថយន្តទាំងពីរ ត្រូវពន្លត់ម៉ាស៊ីន និង បិទប្រព័ន្ធភ្លើងទាំងអស់ដូចជា ភ្លើង, ម៉ាស៊ីនត្រជាក់, វិទ្យុ និង ម៉ាញ៉េ ជាដើម
៥. យកខ្សែក្រហមចាប់អាគុយ ប៉ូល (+) របស់រថយន្តដែលអស់អាគុយជាមុនសិន (ចាប់ឲ្យជាប់) បន្ទាប់មកចាប់ចុងម្ខាងទៀត ទៅនិងរថយន្តដែលមានអាគុយពេញ
៦. ចាប់ខ្សែខ្មៅ (-) ទៅរថយន្តដែលមានភ្លើងអាគុយពេញ បន្ទាប់មកចាប់ចុងខ្សែម្ខាងទៀត ទៅនិងប៉ូល (-) នៃរថយន្តដែលអស់អាគុយ
៧. បញ្ឆេះរថយន្តដែលមានអាគុយពេញជាមុនសិនរយៈពេល 3-5 នាទី ដើម្បីឲ្យភ្លើងសាកចូលទៅអាគុយដែលអស់ បន្ទាប់មកទើបបញ្ឆេះរថយន្តដែលអស់អាគុយជាក្រោយ
៨. ប្រសិនបើរថយន្តឆេះហើយ សូមដោះខ្សែខ្មៅចេញមុនសិន ទើបដោះខ្សែក្រហមជាក្រោយ
សូមមើលវីដេអូខាងក្រោមៈ
https://youtu.be/li1PL6EpFF8
ចំណាំៈ នៅពេលប់ខ្សែ ហាមខ្សែទាំងពីរប៉ះគ្នា ព្រោះវាបណ្តាលឲ្យឆក់ ឬ ផ្ទុះអាគុយ។
0 comments:
Post a Comment