រថយន្ត Pickup ស៊េរី ២០១២ ផ្លាស់ប្តូរទាំងស្រុង ទាំងរាងរូបរាង និង ប្រព័ន្ធ Off-road គ្រប់គ្រងដោយប្រព័ន្ធអេឡិចត្រូចនិច បញ្ជាដោយកុងតាក់ ដែលមានភាពងាយស្រួល D-Max មានន័យថា Diesel ប្រើបិចប្រួសប្រេង មានកំលាំងខ្លាំង។
Isuzu ជាក្រុមហ៊ុនដែលមានគេឈ្មោះល្បីខាងម៉ាស៊ីនម៉ាស៊ូត D-Max មានទំហំម៉ាស៊ីន 2,5លីត្រ បំពាក់ Turbo ហើយមានសមត្ថភាពអូសទាញបានរហូតដល់ ទម្ងន់ 3តោន។ D-Max អនុញ្ញាតិឲ្យលោកអ្នកបើកបរប៉ុងតែមួយបាន ឬ ប៉ុងទាំងអស់ ទៅតាមតម្រូវការ គ្រាន់តែលោកអ្នកមួលទៅលេខ 2H ឬ 4H។
2H: មានន័យថា Two Wheel High បើកបរដោយប៉ុងក្រោយ សំរាប់ផ្លូវរាបស្មើរ ឬ នៅក្នុងក្រុងជាដើម
4H: មានន័យថា Four Wheel High បើកបរដោយប៉ុងក្រោយ និង មុខ សំរាប់ស្ថានភាពផ្លូវមិនសូវពិបាកខ្លាំង ហើយរថយន្តមានរង្វិលជុំលឿន (High)
4L: មានន័យថា Four Wheel Low បើកបរដោយប៉ងក្រោយ និង មុខ នៅលើស្ថានភាពផ្លូវពិបាកខ្លាំង (ព្រោះវាធ្វើឲ្យកង់មានរង្វិលជុំយឺត)
2H និង 4H អាចប្តូរទៅវិញទៅមកបាន នៅពេលកំពុងបើកបរក្នុងល្បឿត្រឹម ១០០គ.ម ចុះក្រោម ចំណែក 4L តម្រូវឲ្យឈប់រថយន្តទើបអាចប្តូរទៅ 4L បាន។ នៅពេលរថយន្តបើកបរលើផ្លូវផុក រអិល កាលណាលោកអ្នកប្រើ 4H ធ្វើឲ្យដីកាន់តែខូងជ្រៅ ដោយសារតែរង្វិលកង់រថយន្តមានល្បឿនលឿន ដូច្នេះប្រសិនបើស្ថានភាពផ្លូវពិបាកខ្លាំង និង ឡើងចំណោទខ្លាំង សូមប្តូរទៅ 4L វិញ។
សូមមើលវីដេអូពន្យល់លំអិតៈ
0 comments:
Post a Comment